The Phnom Penh Post Search

Search form

អគារ​ពាណិជ្ជកម្ម​ដំបូង ​សម្រាប់​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​តាំង​បង្ហាញ​របស់ Diamond Palace XO។ ស្រេង ម៉េងស្រ៊ុន

អគារ​ពាណិជ្ជកម្ម​ដំបូង ​សម្រាប់​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី

កំណើន​នៃ​ការ​បើក​អាជីវកម្ម​ថ្មីៗ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ជា​ពិសេស​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (online trade) សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ពេលវេលា​ទៅ​ដល់​ទីកន្លែង​ផ្ទាល់ ប៉ុន្តែ​ស្របពេល​នោះ​ដែរ ក៏​មាន​ប្រជាជន​មួយ​ចំនួន​ធំ​ត្រូវ​ការ​ទៅ​ពិនិត្យ​ផលិតផល​នៅ​ទីតាំង​ដាក់​តាំង​បង្ហាញ​ផ្ទាល់​ណាមួយ​ចំពោះ​ផលិតផល​អន​ឡាញ​ទាំង​អស់​នោះ​ផង​ដែរ​។

ខណៈ​ពេល​ដែល​វិស័យ​លក់​អនឡាញ និង​អាជីវកម្ម​ខ្នាត​តូច​បាន​កើន​ចំនួន​ឡើង​ជា​បន្ត​បន្ទាប់ គេ​សង្កេត​ឃើញ​ថា មិន​មាន​អគារ​ពាណិជ្ជកម្ម​ច្រើន​នោះ​ទេ ដែល​ផ្តល់​ឱកាស​ដល់​អាជីវករ​ជំនាន់​ថ្មី​ក្នុង​ការ​ប្រកប​អាជីវកម្ម​។

លោក គឹម ហួរ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Diamond Palace Group បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ​ថា លោក​បាន​បង្កើត​អគារ​ពាណិជ្ជកម្ម​មួយ ដែល​មាន​ឈ្មោះ​ថា Diamond Palace XO ក្នុង​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ផ្តល់​ជា​ឱកាស​ដល់​យុវជន​ដែល​ចាប់​ផ្តើម​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូច​ជា​អ្នក​បើក​អាជីវកម្ម​ថ្មីថ្មោង​មាន​ទីកន្លែង​ដើម្បី​តាំង​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​ក្នុង​តម្លៃ​ឈ្មួល សមរម្យ​មួយ​។

​ដោយ​សារ​អាជីវកម្ម​ថ្មី​បាន​រីក​ដុះដាល​ច្រើន អាជីវករ​ចំណូល​ថ្មី​ត្រូវ​ការ​កន្លែង​ដើម្បី​ដាក់​បង្ហាញ​ផលិតផល​របស់​ពួក​ខ្លួន​បន្ថែម​។

តាម​ការ​អង្កេត​ឃើញ​របស់​គាត់​ផ្ទាល់ លោក​ពោលថា ៖ «​យុវវ័យ​ខ្មែរ​សព្វថ្ងៃ​មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ពួក​គាត់​បាន​ចាប់​ផ្តើម​ងាក​ពី​ការធ្វើការ​ឲ្យ គេ​មកជា​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ដើម្បី​លក់​ផលិតផល​ផ្សេងៗ​គ្នា ហើយ​ចាំបាច់​ត្រូវមាន​ទីតាំង​ដើម្បី​បង្កើន​ទំនុក ចិត្ត​ដល់​អតិថិជន​»​។

ក្រៅ​ពី​នោះ​លោក​ក៏​បាន​មើល​ឃើញ​ពី​បញ្ហា​ដែល​អាជីវករ​ថ្មីៗ​មួយ​ចំនួន​បាន​ជួប​ប្រទះ គឺ​ខ្វះ «​អគារ សម្រាប់​ជួល ដែល​មាន​ទីតាំង​ល្អ និង​តម្លៃ​សមរម្យ​» ពីព្រោះ អគារ​ដែល​មាន​ទីតាំង​ល្អ​មាន​តម្លៃ​ថ្លៃ ដែល​អាជីវករ​ថ្មី​មិនអាច​មាន​លទ្ធភាព​ជួល ឬ​ទិញ​បាន​។

អាជីវករ​មួយ​រូប​ក្នុង​ចំណោម​អាជីវករ​ផ្សេងទៀត កញ្ញា ឡាយ មនីកា ដែល​បាន​បើកហាង​លក់​កាហ្វេ និង​បង្អែម​ក្រោម​ឈ្មោះថា «Break Time» ជា​លើក​ដំបូង​បាន​ប្រាប់​ឲ្យ​ដឹងថា ៖ «​សំណង់​អគារ​ពាណិជ្ជកម្ម [Diamond Palace XO] ជា​សំណង់​ថ្មី ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ អនាម័យ​ល្អ កន្លែង​ចត​ធំ​ទូលាយ និង​មា​នស​និ្ត​សុខ​គ្រប់​២៤​ម៉ោង​»​។​

​ជាមួយនឹង​គំនិត​ចង់​បង្កើត​ជា​អាជីវកម្ម​ថ្មីៗ មនីកា បាន​សម្រេច​ចិត្ត​បើក​អាជីវកម្ម​នៅ​អគារ​ពាណិជ្ជ​កម្មនេះ ដោយសារ​មាន​ទីតាំង​ល្អ ជាទី​ប្រជុំជន ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​សព្វគ្រប់ គឺ​បន្ទាប់ពី​តំបន់​នៅ​សង្កាត់​បឹង​កេងកង​I ហើយ​កញ្ញា​សង្ឃឹមថា ប្រជាជន​នឹង​ស្គាល់​ទីតាំង​អាជីវកម្ម​នេះ​ឲ្យ​កាន់តែច្រើន​។​

Content image - Phnom Penh Post
ទិដ្ឋភាព​នៅបរិវេណ​ខាងក្រៅអគារ Diamond Palace XO។ ស្រេង ម៉េងស្រ៊ុន

​ឆ្លង​តាមរយៈ​បទពិសោធ​នៃ​ការគ្រប់គ្រង​សណ្ឋាគារ រួមទាំង​បូ​ទិ​ក និង​រី​សត ការអភិវឌ្ឍ​អគារ​ពាណិជ្ជ​កម្ម​នេះ គឺជា​លើក​ដំបូង​របស់​លោក ប៉ុន្តែ​លោក​កំពុងតែ​ស្វែងរក​ទីតាំង​ថ្មី​ដើម្បី​បន្តការងារ​នេះ​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ដល់​ប្រជាជន​ជា​ពិសេស​យុវវ័យ​ជំនាន់​ថ្មី​។

​លោក​បាន​បង្ហើប​ថា អគារ Diamond Palace XO មាន​បន្ទប់​តាំង​បង្ហាញ​ប្រមាណ​២៨​បន្ទប់ ដែលមាន​ក្រឡា​ផ្ទៃ​របស់​វា​ចាប់ពី​ទំហំ​៥០​ទៅ​៦០​ម៉ែត្រការ៉េ​។ អគារ​នេះ​បាន​សាងសង់​ជា​អគារ​ពីរ​ជាន់​សង់​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​២០០០​ម៉ែត្រការ៉េ ជា​រាង​អក្សរ​អ៊ុយ [U] រួមទាំង​ទុក្ខ​ជា​ចំណត​អាច​ចត​រថយន្ត​បាន​៤០​គ្រឿង នៅ​ផ្នែក​កណ្តាល​អគារ​។

​ចំណែក​ការរៀបចំ​អគារ បន្ទប់​នីមួយៗ​សម្រាប់​ការលក់​ផលិតផល​ផ្សេងៗ​គ្នា ដូចជា​សម្លៀកបំពាក់​ក្មេងៗ និង​មនុស្ស​ធំ ហាង​កាបូប សាឡ​ន ហាង​កុំ​ព្យុ​ទ័​រ ហាង​កាហ្វេ ការ៉េម ហាង​នំ​បុ័ង និង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ទោះបីជា​យ៉ាងណា លោក​មិនបាន​ប្រាប់​ពី​តម្លៃ​នៃ​ការជួល និង​ទុនវិនិយោគ​ដើម្បី​អភិវឌ្ឍ​គម្រោង បែប​ថ្មី​នេះ​ទេ​។

​អគារ​ពាណិជ្ជកម្ម ដាយ​អាមិន ផា​លេស អិ​ច​អូ (Diamond Palace XO) បាន​បើក​ដំណើរការ​ចាប់​ពី​ពេល​នេះ ប៉ុន្តែ​អគារ​នេះ គ្រោង​នឹង​បើក​ជា​ផ្លូវការ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​។ ទីតាំង​របស់ វា​មាន​ស្ថិតនៅ​លើផ្លូវ​១៦៣ សង្កាត់ បឹង​កេងកង​III ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។