L’Otel at Doce-18 Concept House មិនត្រឹមតែជាសណ្ឋាគារបែបប្រពៃណីនោះទេ តែប្រសិនបើភ្ញៀវបានឡើងទៅជាន់ទី ២ គេនឹងឃើញមានបរិវេណផ្នែកខាងក្នុងដ៏ធំដែលរួមមានភោជនីយដ្ឋានព្រមទាំងហាងលក់ទំនិញមួយចំនួន។
បើកដំណើរការក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ ទីតាំងដែលជាអតីតរោងចក្រផលិតដែកហៅថា Casa Cohen នេះអាចនិយាយថា គឺជាកន្លែងមានបរិយាកាសពិសេសប្លែកដោយរាប់ទាំងឥដ្ឋការ៉ូក្រឡាៗ និងមានជញ្ជាំងរូបផ្កា ព្រមទាំងបវិវេណដ៏ធំដែលរួមមានកន្លែងអង្គុយលម្ហែ និងអាងហែលទឹកព្រមទាំងមានបន្ទប់អង្គុយរង់ចាំជាមួយនឹងព្យ៉ាណូធំមួយ និងបណ្ណាល័យដែលមានសុទ្ធតែសៀវភៅដូចជា «Imperfect Utopia» របស់សិល្បករ Carlos Betancourt។
កាលពីខែកុម្ភៈសណ្ឋាគារនេះបានចាប់ផ្តើមផ្តល់សេវាស្ប៉ាក្នុងបន្ទប់ផ្ទាល់ ហើយគ្រោងនឹងបើកកន្លែងស្ប៉ាដាច់ដោយឡែក និងភោជនីយដ្ឋានលើដំបូលក្នុងឆ្នាំនេះផងដែរ។
ស្ថិតនៅចំកណ្តាលតំបន់ San Miguel de Allende ដែលជាទីក្រុងក្នុងសម័យអាណានិគម និងបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ជាបេតិកភណ្ឌពិភពលោកទីនោះគេអាចធ្វើដំណើរប្រហែល ១ ម៉ោងប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិ Guanajuato international Airport។ សណ្ឋាគារនេះស្ថិតនៅជិត EL Jardín ផ្លាហ្សា និងកន្លែងតាំងរូបភាពសិល្បៈ និងភោជនីយដ្ឋានផងដែរ។
នៅពេលដែលយើងចូលទៅក្នុងបន្ទប់គ្រែ ២ ដ៏ប្រណីតនៅពេលយប់យើងនឹងទទួលនូវអារម្មណ៍កក់ក្តៅមួយរំពេច ព្រោះទីនោះមានកន្លែងកម្តៅដែលស្ថិតនៅពីក្រោមទូរទស្សន៍ Sony អេក្រង់ស្តើងដ៏ទំនើបនៅផ្នែកចុងជើង និងគ្រែដ៏ស្អាតចំនួន ២។ មានរូបភាពសិល្បៈដ៏ស្រស់ស្អាតដែលពិពណ៌នាអំពីវាលខ្សាច់ម៉ិកស៊ិកកូ ថតដោយលោក Edgardo Trujillo ជាដើម។
លើសពីសម្ភារប្រើប្រាស់ក្នុងផ្ទះទីធ្លាឯកជនរបស់សណ្ឋាគារនេះក៏ត្រូវបានតុបតែងដោយមើលទៅហាក់បីដូចជាបន្ទប់ទទួលភ្ញៀវស្រដៀងនឹងឈុត «A Midsummer Night’s Dream» របស់ Shakespear ដែរ។
បច្ចុប្បន្នទីនោះអាចនិយាយថាជាកន្លែងមួយដែលមានការរចនាប្រកបដោយសិល្បៈ និងជាកន្លែងមានអ្វីៗគ្រប់យ៉ាងសម្រាប់អតិថិជន និងផាសុកភាពដែល ធ្វើឲ្យភ្ញៀវពេញចិត្តមិនចាំបាច់សួររកអ្វីឡើយ៕
Sara Lieberman / The New York Times