The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Anthony Galliano: GDT​ អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​មានចិត្ត​សប្បុរស ​ចំពោះ​ក្រុម​វិនិយោគិន​ទាក់ទិន​វិធីសាស្ត្រ​គណនា




Anthony Galliano: GDT​ អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​មានចិត្ត​សប្បុរស ​ចំពោះ​ក្រុម​វិនិយោគិន​ទាក់ទិន​វិធីសាស្ត្រ​គណនា

Content image - Phnom Penh Post
លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management​។ រូបថត សហការី

Anthony Galliano: GDT​ អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​មានចិត្ត​សប្បុរស ​ចំពោះ​ក្រុម​វិនិយោគិន​ទាក់ទិន​វិធីសាស្ត្រ​គណនា

ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ពន្យល់​ណែនាំ​អំពី​ពន្ធ​លើ​ចំណេញ​មូលធន​ដល់​សាធារណៈ​ដើម្បី​យល់ដឹង​អំពី​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​ដែល​គ្រោង​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ​ខែ មករា ​ឆ្នាំ​ ២០២១ បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី ១ ខែ ​មេសា ឆ្នាំ​ ២០២០ បាន​ចង្អុល​បង្ហាញ ពន្ធ​នេះ​នឹងដាក់​អនុវត្ត​ពន្ធលើប្រាក់ចំណេញ​មូលធន​ដែល​សម្រេច​បាន​ដោយ​អ្នក​ជាប់ពន្ធ ដែល​បាន​មកពី​ការលក់​ ឬ​ផ្ទេរ ឬក៏​បង្កើត​ឲ្យ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។

មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​ពន្ធ​ថ្មី​នេះ​បាន​ធ្វើឱ្យ​មាន​ការរិះគន់​ពី​សំណាក់​សាធារណជន​ជាពិសេស​អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ដែលថា​ពន្ធ​នេះ​ដាក់បន្ទុក​បន្ថែម​ដល់​ឧស្សាហកម្ម​នេះ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ជួប​សម្ភាសន៍ លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management ដោយ​ពិនិត្យមើល​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​ពន្ធ​ថ្មី​នេះ​។

តើ​ពន្ធ​នេះ​នឹង​ទប់ស្កាត់​ការកើនឡើង​តម្លៃ​អចលនទ្រព្យ​ដែល​កំពុងតែ​កើនឡើង​យ៉ាងខ្ពស់​ដែរឬទេ​?

អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​ប្រកាស​លេខ​ ៣៤៦ បាន​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​ចំណូល​មូលធន​លើ​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន ដូចជា ដី អគារ ភាគហ៊ុន សញ្ញា​បណ្ណ​បំណុល អាជ្ញាប័ណ្ណ ប៉ាតង់ និង​រូបិយប័ណ្ណ​ក្នុង​អត្រា​ ២០ ​ភាគរយ​ លើ​ការចំណេញ​ដែល​ត្រូវបាន​គណនា​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​ មករា ឆ្នាំ​ ២០២១​។

យើង​សង្កេតឃើញ​មាន​ប្រតិកម្ម​ពី​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ​ទៅលើ​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​។ និយាយ​តាម​ត្រង់​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​គួរតែ​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​។ យើង​សង្កេតឃើញ​ថា​ការកេងចំណេញ​អចលនទ្រព្យ​ត្រូវ​បាន​ជិះសេះ​លែងដៃ​រយៈពេល​យូរ​មកហើយ​។

អ្នក​ជាប់ពន្ធ​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​ចំណេញ​មូលធន​នេះ ហើយ​វា​គ្មាន​ហេតុផល​ណាមួយ​ត្រូវ​លើកលែង​ដល់​បុគ្គល​ណាមួយ​នោះទេ​។ ប៉ុន្តែ​បុគ្គល​ដែល​ផ្ទេរ​អចលនទ្រព្យ​ជា​មរតក​មិន​រង​ផលប៉ះពាល់​ពី​ពន្ធ​នេះ​នោះទេ​។

ពន្ធ​នេះ​មិន​ត្រូវបាន​អនុវត្ត​លើ​អចលនទ្រព្យ​ជា​កម្មសិទ្ធិ​ដែល​ជា​លំនៅឋាន​សំខាន់ៗ​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ៥ ​ឆ្នាំ ឬ​ផ្ទេរ​អចលនទ្រព្យ​ក្នុងចំណោម​សាច់ញាតិ ដូច​បានចែង​នៅក្នុង​បទប្បញ្ញត្តិ​ពន្ធ​ប្រថាប់ត្រា​។

នៅក្នុង​សេចក្ដី​ប្រកាស​ពន្ធ​នេះ​បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) នឹង​ហូតពន្ធ​ ២០ ​ភាគរយ​នៃ​ប្រាក់ចំណេញ​បាន​ពី​ការកើនឡើង​លើ​ការលក់​អចលនទ្រព្យ ចុះបើ​យើង​លក់​ក្រោម​តម្លៃ​ទីផ្សារ ឬ​ខាតបង់ តើ​យ៉ាងម៉េច​ទៅវិញ​?

អ្នក​ជាប់ពន្ធ​អាច​ជ្រើសរើស​ក្នុង​ការកាត់កង​ការចំណាយ​ពី​តម្លៃ​ការលក់ ឬ​ផ្ទេរ ដោយ​ពឹង​ផ្អែកលើ​វិធីសាស្ដ្រ​ ២ គឺ​វិធី​កាត់កង​ចំណាយ​តាម​ការកំណត់ និង​វិធី​កាត់កង​តាម​ចំណាយ​ជាក់ស្ដែង​។ ដោយ​ពឹង​ផ្អែកលើ​ការកាត់កង​ចំណាយ​ជាក់ស្ដែង អ្នក​ជាប់ពន្ធ​អាច​កាត់កង​ចំណាយ​ថ្លៃដើម​នៃ​ការទិញ ការចំណាយ​ការកាន់កាប់ និង​ការផ្ទេរ​អចលនទ្រព្យ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាច​កាត់កង​បាន​។ ដោយ​ឈរលើ​មូលដ្ឋាន​នេះ ប្រសិន​បើ​តម្លៃ​ដើម​ខ្ពស់ជាង​ប្រាក់​បាន​ពី​ការលក់ មិន​ត្រូវ​បង់ពន្ធ​នោះទេ​។

បើ​និយាយ​តាម​ត្រង់​ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ចិត្ត​សប្បុរស​ណាស់​ទៅហើយ​ចំពោះ​ក្រុម​វិនិយោគិន ទាក់ទង​នឹង​ការគណនា​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​។ ប្រសិន​បើ​វិនិយោគិន​មាន​ចំណូល​មូលធន​ច្រើន​បាន​ពី​ការកាន់កាប់​អចលនទ្រព្យ ដែល​តម្លៃ​ដើម​មួយ​ភាគ​ជា​ចំណូល​បាន​ពី​ការលក់ ពួកគេ​អាច​ជ្រើស​រើសយក​ការកាត់បន្ថយ​ការចំណាយ​ដោយ​ផ្អែក​វិធី​កាត់កង​ចំណាយ​តាម​ការកំណត់ ។

វិនិយោគិន​អាច​កាត់បន្ថយ​ ៨០ ​ភាគរយ​នៃ​ចំណេញ​មូលធន​នេះ ហើយ​បង់ពន្ធ​លើ​ចំណូល​នេះ​ត្រឹមតែ​ ២០ ​ភាគរយ​ប៉ុណ្ណោះ ជា​ជាង​បង់ពន្ធ​លើ​ចំណូល​បាន​យ៉ាងច្រើន​ពី​ចំណូល​ជាក់ស្តែង​។ ចំណែកឯ​វិធី​កាត់កង​តាម​ចំណាយ​ជាក់ស្ដែង​គឺ​មាន​លក្ខណៈ​អំណោយផល​ក្នុង​ករណី​ដែល​វិនិយោគិន​ទទួល​បាន​ចំណូល​តិច ឬ​ទទួលរង​ការខាតបង់​ជារួម នៅពេល​ពិចារណា​លើ​តម្លៃ​នៃ​ការចំណាយ​លើ​តម្លៃ​ទិញ​អចលនទ្រព្យ និង​ការដាក់បញ្ចូល​ការចំណាយ​បន្ថែម​ដូចជា​ការពិគ្រោះ​យោបល់ សេវា​ផ្លូវច្បាប់ ការចុះបញ្ជី ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​តម្លៃ​កម្រៃជើងសា​។ ការណ៍​នេះ​គឺ​កាន់តែ​អំណោយផល​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​អាចដាក់​បញ្ចូល​ចំណាយ​ទាំងអស់នេះ​ទៅក្នុង​ការចំណាយ​លើ​ការអភិវឌ្ឍ​អចលនទ្រព្យ​នោះ​។

តើ​លោក​មើលឃើញ​ពន្ធ​ប្រភេទ​នេះ​អនុវត្ត​នៅ​កន្លែង​ណា​នៅក្នុង​តំបន់​នេះ ឬ​លើ​ពិភពលោក​ដែរឬទេ​?

ពន្ធ​ចំណេញ​មូលធន​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​តំបន់​យ៉ាង​ទូលំទូលាយ លើកលែង​ប្រទេស​មួយ​ចំនួន​មិនទាន់​ត្រូវបាន​អនុវត្ត​ដូចជា​នៅ​ហុងកុង សិង្ហបុរី និង​ប៉ាគីស្ថាន ជាដើម​។ តម្លៃ​ពន្ធ​លើ​ចំណូល​មូលធន​គឺមាន​កម្រិត​ខ្ពស់​ណាស់​ដូចជា នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ពន្ធ​នេះ​ត្រូវ​គិត​ ៤២ ​ភាគរយ និង​ប្រទេស​ថៃ​ ៣៥ ​ភាគរយ​។ ស្រដៀង​គ្នា​នឹង​តម្លៃ​ពន្ធ​លើ​ប្រាក់​ចំណេញ បើ​ប្រៀបធៀប​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល មិន​ខ្ពស់​ពេក មិន​ទាប​ពេក​។

តើ​លោក​គិតថា វា​ហាក់​ប្រញាប់​ពេក​ទេ​សម្រាប់​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត​ពន្ធ​នេះ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​រួមចំណែក​យ៉ាងច្រើន​ដល់​ការបង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ននេះ​?

រដ្ឋាភិបាល​បាន​ពន្យារពេល​រួចហើយ​លើ​ការអនុវត្ត​ដែល​បាន​ផ្តើម​តាំងពី​ថ្ងៃទី​ ១ ​ខែ កក្កដា ឆ្នាំ​ ២០២០ ​កន្លងមក ដោយ​បាន​ពន្យារ​ទៅ​អនុវត្ត​នៅ​ដើមឆ្នាំ​ក្រោយ​វិញ ដើម្បី​ផ្ដល់ឱកាស​សម្រាប់​បុគ្គល​ទាំងឡាយណា​ដែល​ចង់​លក់​នា អំឡុង​ពេលនេះ​ដោយ​មិនទាន់​ជាប់ពន្ធ​លើ ចំណេញ​មូលធន​នេះឡើយ​៕LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។