The Phnom Penh Post Search

Search form

The Diamond Inya Palace នឹង​ក្លាយជា​អគារ​ខ្ពស់​ជាង​គេ​នៅ​មីយ៉ាន់ម៉ា

ការដ្ឋាន​សាង​សង់ខុនដូ The Diamond Inya Palace ដែល​កំពុងសាង​សង់​ដល់​ជាន់​ទី​៧ ។
ការដ្ឋាន​សាង​សង់ខុនដូ The Diamond Inya Palace ដែល​កំពុងសាង​សង់​ដល់​ជាន់​ទី​៧ ។

The Diamond Inya Palace នឹង​ក្លាយជា​អគារ​ខ្ពស់​ជាង​គេ​នៅ​មីយ៉ាន់ម៉ា

ខុន​ដូ The Diamond Inya Palace កម្ពស់ ៣៤ ជាន់ នឹង​ក្លាយជា​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ការ​សាង​សង់​ត្រូវ​បាន​បញ្ចប់ ក្នុង ឆ្នាំ​២០១៦។

លោក U Kyi Htay Aung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Mandalay Golden Wing បាន​ឲ្យ​ដឹងថា ដោយមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ U Tun Nyein ក្នុង​តំបន់ Mayangone នា​ប៉ែក​ខាងជើង​នៃ​បឹង Inya គម្រោង​ខាង​លើ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​គណៈកម្មការ​គ្រប់គ្រង​គុណភាព​អគារ​ខ្ពស់។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​គេ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​របស់ ទីក្រុង​យ៉ាំងហ្គោន»។

មន្ត្រី​ដែល​ធ្វើការ​នៅក្នុង​គម្រោង​ខុន​ដូ Diamond Inya Palace បាន​និយាយ​ថា គម្រោង​នេះ​មាន​ភាព​លេច​ធ្លោ​ជាងគេ ប៉ុន្តែ​ក៏មាន​គម្រោង​ផ្សេងៗ​ទៀត​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

លោក U Than Myint ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​គុណភាព​អគារ​ខ្ពស់ៗ​របស់ ប្រទេស​មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​អគារ​កម្ពស់​ខ្ពស់​ជាងគេ គឺ​អគារ Centrepoint Tower ដែល​មាន​កម្ពស់ ២៥ ជាន់ តាម​ពីក្រោយ​ដោយ​អគារ Sule Shangri-La មាន​កម្ពស់ ២២ ជាន់ និង​អគារ Sakura មាន​កម្ពស់ ២០ ជាន់។

លោក​បាន​អះអាង​ថា៖ «Diamond Inya Palace នឹង​ក្លាយជា​អគារ​ធំ​ជាង​អគារ​នៅ​ពេល​ការ​សាងសង់​ត្រូវបាន​បញ្ចប់»។

បើ​ទោះ​បី​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង Diamond Inya Palace មិន​បាន​បង្ហាញ​កម្ពស់​របស់​វា​ក៏​ដោយ​ក៏​មាន​ការ​ប៉ាន់​ប្រមាណ​ថា អគារ​ខាងលើ​នឹងមាន​កម្ពស់​សរុប​ប្រហែល ១០៣ ម៉ែត្រ។

គម្រោង​ខុន​ដូ Diamond Inya Palace នឹងមាន​បន្ទប់​ស្នាក់​នៅ​ចំនួន ៤០០ យូនីត​ដោយ​ចាប់ពី​ជាន់ ទី១-៧ ជា​ចំណត​រថយន្ត​ដែល​អាច​ចត​រថយន្ត​បាន ៥០០ គ្រឿង។ គម្រោង​នេះ​បាន​ចាប់​ផ្តើម​កសាង​ក្នុង ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន​អគារ​នេះ​សាងសង់​ដល់​ជាន់ ទី៧ ហើយ​ដោយ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​ក្នុង ឆ្នាំ​២០១៦។

លោក Uyi Htay Aung បាន​និយាយថា ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​លក់​ហើយ ដោយ​បច្ចុប្បន្ន​បន្ទប់​ចំនួន​ពាក់​កណ្តាល​ត្រូវ​បាន​គេ​កក់​អស់​ហើយ ក្នុង​តម្លៃ​ចាប់​ពី ២៨០០ ទៅ​ដល់ ៣៧០០ ដុល្លារ​ក្នុង ១ ម៉ែត្រ​ការ៉េ។

លោក U Myat KoKo Lay ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Mandalay Golden Wing បាន​ឲ្យ​ដឹង​ថា អគារ​ខាងលើ​នឹង​ផ្តល់​សេវាកម្ម​លំដាប់​ផ្កាយ ៥ សម្រាប់​អតិថិជន។

Diamond Inya Palace នឹង​មាន​បំពាក់​នូវ​សម្ភារ​ទំនើបៗ​ជាច្រើន​ផង​ដែរ។

ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ធ្លាប់បាន​ឲ្យ​ដឹង​កាលពី ឆ្នាំ​២០១២ ថា ពួក​គេ​មាន​បំណង​នឹង​បញ្ចប់​គម្រោង Diamond Inya Palace នៅ​ចុង ឆ្នាំ​២០១៥។

ប្រទេស​មីយ៉ាន់ម៉ា មាន​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ជាច្រើន ពិសេស​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោន ហើយ​ក៏មាន​គម្រោង​ជាច្រើន​កំពុង​សាង​សង់​នៅ​ទីក្រុង​តូចៗ​ដូចជា ទីក្រុង Mandalay និង Taunggyi ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​