ភ្នំពេញៈ ក្រុមហ៊ុន PropNex បានប្រកាសក្នុងថ្ងៃទី ១៩ ខែឧសភា អំពីការពង្រីកខ្លួនមកប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅស្រុកទី៤ របស់ខ្លួនបន្ទាប់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
ក្រុមហ៊ុន Edge Singapore បានរាយការណ៍ថា ការពង្រីកនេះធ្វើឱ្យកម្លាំងលក់របស់ក្រុមហ៊ុន PropNex កើនឡើងដល់ជាង ១២ ០០០ នាក់ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។
លោក Alan Neo ដែលមានបទពិសោធ ១៥ ឆ្នាំលើអាជីវកម្មនេះនឹងគ្រប់គ្រង PropNex Cambodia ដែលមានបុគ្គលិក ៥០០ នាក់ និងមានការិយាល័យកណ្ដាលនៅទីក្រុងភ្នំពេញ និងការិយាល័យនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ។
លោក Alan Neo និយាយថា ក្រុមហ៊ុន PropNex Singapore មានវត្តមានយីហោឈានមុខគេ ហើយគឺជាដៃគូដ៏ពេញចិត្តនៃជម្រើសនៅក្នុងការបង្កើតបន្ថែមទៀតក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។
ក្រុមហ៊ុន PropNex Cambodia ក៏បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍មកពីហុងកុង Urban Hub (Cambodia) Co for Urban Village ជាការអភិវឌ្ឍចម្រុះមុខងារ ដែលមានវិសាលភាព ៧៦ ០០០ ម៉ែត្រការ៉េក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះក៏ជាភ្នាក់ងារទីផ្សារផ្ដាច់មុខនៃ D''Seaview ដែលជាគម្រោងអភិវឌ្ឍន៍អគារប្រើប្រាស់ចម្រុះស្ថិតក្នុងក្រុងព្រះសីហនុផងដែរ៕ LA