
ធនាគារ ព្រីនស៍ មានបំណងក្នុងការក្លាយជាធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។
ធនាគារ ព្រីនស៍ បានដាក់ឲ្យដំណើរការកម្មវិធីផ្តល់សេវាធនាគារតាមទូរស័ព្ទថ្មី ដើម្បីធានាថា អតិថិជនរបស់ខ្លួនបន្តទទួលបានបទពិសោធសេវាធនាគារឌីជីថលល្អបំផុត និងមានលក្ខណៈប្រកួតប្រជែងនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលកំពុងរីកលូតលាស់។
ផលិតផលចុងក្រោយរបស់ធនាគារ ព្រីនស៍ ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺជាជំហានដ៏សំខាន់មួយទៀត ដើម្បីសម្រេចឲ្យបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាធនាគារឌីជីថលល្អបំផុត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារបានបញ្ជាក់ថា៖ «ធនាគារភាគច្រើននៅកម្ពុជាមានកម្មវីធីផ្តល់សេវាធនាគារតាមទូរស័ព្ទដៃធម្មតា ដូចជាសេវាផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀត និងសេវាពិនិត្យមើលសមតុល្យ [រួមនឹងសេវាផ្សេងទៀត)។ មានតែធនាគារមួយចំនួនតូចប៉ុណ្ណោះ ដែលមានសម្ទុះខ្លាំងនៅក្នុងការអភិវឌ្ឍកម្មវិធីផ្តល់សេវាតាមទូរស័ព្ទដៃ ហើយធនាគារ ព្រីនស៍ គឺជាធនាគារមួយក្នុងចំណោមធនាគារទាំងនោះ។
ប្រើប្រាស់កម្មវិធី Prince Bank App នោះលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបានច្រើនយ៉ាងនៅគ្រប់ពេល និងគ្រប់ទីកន្លែង»។
កម្មវិធីផ្តល់សេវាតាមទូរស័ព្ទដៃចុងក្រោយបំផុតនេះគឺភ្ជាប់មកជាមួយនូវលក្ខណពិសេសៗជាច្រើន ដូចជាការបង្កើតគណនីសន្សំថ្មី គណនីចរន្ត និងគណនីធនាគារអាទិភាព តាមតម្រូវការរបស់អ្នក ហើយគណនីបញ្ញើមានកាលកំណត់ប្រកបដោយភាពងាយស្រួលជាមួយនឹងជម្រើសដែលអ្នកចង់បាន និងទូទាត់វិក្កយបត្ររបស់អ្នកបានគ្រប់ពេលវេលាគ្រប់ទីកន្លែង ដូចជាបញ្ចូលទឹកប្រាក់ទូរស័ព្ទអ៊ីនធឺណិត ទូរទស្សន៍ កម្មវិធីកម្សាន្ត សេវាសាធារណៈ និងធានារ៉ាប់រង។

លើសពីនេះទៀត អ្នកប្រើប្រាស់អាចត្រួតពិនិត្យបណ្ណឥណពន្ធរបស់លោកអ្នកកាន់តែងាយស្រួលនៅក្នុងទូរស័ព្ទដៃរបស់អ្នកផ្ទាល់ អាចស្នើសុំបណ្ណឥណពន្ធ ឬបណ្ណឥណទាន តាមរយៈទូរស័ព្ទដៃមានភាពបត់បែនក្នុងការផ្អាកដំណើរការ បណ្ណរបស់អ្នកជាបណ្តោះអាសន្ន ឬដាក់ដំណើរការបណ្ណជាថ្មីម្តងទៀត និងផ្លាស់ប្តូរលេខសម្ងាត់បណ្ណ និងអ្នកអាចស្នើសុំសៀវភៅមូលប្បទានបត្រថ្មីពីគ្រប់ទីកន្លែង ហើយអាចជ្រើសរើសសាខាណាមួយ ដើម្បីទទួលយក។
ការប្រើប្រាស់កម្មវិធីនេះអតិថិជនរបស់ធនាគារ ព្រីនស៍ អាចផ្ទេរប្រាក់ភ្លាមៗទៅកាន់កាបូប អេឡិចត្រូនិកបាគងណាមួយជាមួយកម្មវិធី Prince Bank App របស់យើង ហើយរីករាយនឹងការទូទាត់ដោយគ្មានសាច់ប្រាក់ដោយគ្រាន់តែធ្វើការស្កេន ដើម្បីទូទាត់ដោយផ្ទាល់នៅតាមហាងទំនិញជាដៃគូ។
ធនាគារ ព្រីនស៍ គ្រោងនឹងផ្តោតលើម្ចាស់អាជីវកម្មជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម និងផ្តោតលើអ្នកជំនាញនៅក្នុងប្រទេស កម្ពុជា ដោយប្រើកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃថ្មីនេះ ដែលអាចជួយសម្រួលដល់សេវាកម្មធនាគារដែលកំពុងដំណើការ។
កម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃនេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារ ព្រីនស៍ បានដាក់ឲ្យដំណើរការបណ្ណឥណពន្ធ និងបណ្ណឥណទានរបស់ខ្លួនដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ធំរបស់ធនាគារ ព្រីនស៍ ដើម្បីលើកកម្ពស់ធនាគារឌីជីថលរបស់ខ្លួននៅក្នុងប្រទេស កម្ពុជា។
«គោលបំណងដ៏សំខាន់មួយរបស់ម្ទាស់ភាគហ៊ុន គឺយើងចង់ក្លាយជាធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។ បច្ចុប្បន្នយើងអាចនិយាយបានថា យើងគឺជាធនាគារឌីជីថលដែលរីកលូតលាស់លឿនជាងគេបំផុតនៅកម្ពុជា ហើយយើងកំពុងខិតខំដើម្បីក្លាយជាធនាគារឌីជីថលល្អបំផុតនៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ»។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «យើងបានវិនិយោគយ៉ាងខ្លាំងលើវិស័យឌីជីថល និងបច្ចេកវិទ្យាធនាគាររបស់យើងចាប់តាំងពីឆ្នាំ ២០១៨ មក ហើយរហូតមកដល់ពេលនេះ យើងនៅតែបន្តធ្វើឱ្យប្រសើរឡើងលើចំណុចសំខាន់ៗ ដើម្បីសម្រេចគោលដៅរបស់យើង»។
លោកស្រី JENNIFER LEE CHEAU LIN ប្រធានផ្នែកឌីជីថល និងបច្ចេកវិទ្យានៃធនាគារ ព្រីនស៍ ថ្លែងថា៖ «ក្នុងនាមជាធនាគារឌីជីថល គឺយើងធ្វើលើសពីកម្មវិធី និងបច្ចេកវិទ្យាធនាគារ ហើយទាំងអស់នេះគឺជាផ្នត់គំនិតរបស់យើង និងរបៀបដែលយើងរៀបចំអាជីវកម្ម អតិថិជន និងខ្លួនយើង ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង និងរក្សានូវភាពទន់ភ្លន់ ដើម្បីដោះស្រាយចំណុចខ្វះខាតរបស់អ្នកប្រើប្រាស់ និងផ្តល់បទពិសោធន៍ដ៏អស្ចារ្យ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ ១ ៨០០ ២០ ៨៨៨៨៕