ធនាគារ ស្ថាបនា ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​នេះ​ធនាគារ ស្ថាបនា បាន​គាំទ្រ​​ និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​ខ្លួន តាមរយៈ​ការផ្តល់​ឥណទាន គណនីបញ្ញើ និង​ប្រឹក្សា​ហិរញ្ញវត្ថុ ក៏ដូចជា​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

ធនាគារ ស្ថាបនា ជា​បុត្រសម្ព័ន្ធ​នៃ​សាជីវកម្ម​ម៉ារ៉ូហាន់​របស់​ជប៉ុន​ដែល​បានរួម​បញ្ចូល​គ្នា​ជាមួយ​ម៉ារ៉ូហាន់​ធនាគារ​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​ ២០១៦​។ ធនាគារ​ស្ថាបនា​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​របស់​ខ្លួន​ជាមួយ​នឹង​ការដាក់ឱ្យ​ដំណើរការ​នូវ Sathapana Mobile នៅ​ឆ្នាំ ២០១៨ ដែល​ជា​ធនាគារ​តាម​ទូរស័ព្ទដៃ​មួយ​ឈានមុខ​គេ និង​ប្រកបដោយ​ភាពច្នៃប្រឌិត​ក្នុង​ចំណោម​ធនាគារ​ទូរស័ព្ទ​ដៃ​ផ្សេងទៀត​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​ដដែល​នេះ​ធនាគារ ស្ថាបនា ក៏បាន​ដាក់ឱ្យ​ដំណើរការ​បណ្ណ​វីសា​ស្ថាបនា និង​ម៉ាស៊ីន​ដាក់​ប្រាក់​ដក​ប្រាក់ ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល និង​បទពិសោធ​ធនាគារ​ដ៏ទំនើប​ទាន់សម័យ​ជូន​អតិថិជន​។

ក្នុង​ឆ្នាំ​ ២០១៩ ធនាគារ ស្ថាបនា បាន​ដាក់​ដំណើរការ​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វីសា និង​ការទូទាត់ វិក្កយបត្រ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ព្រម​ទាំង​សម្ពោធ​សាខា​ថ្មី​ជាច្រើន និង​ធ្វើ​ទំនើបកម្ម​សាខា​ចំនួន​ ៥ ដើម្បី​ផ្តល់​នូវ​សេវា​ធនាគារ​ពេញលេញ និង​ប្រកប​ដោយ​ទំនុកចិត្ត​។

ស្នាក់ការ​កណ្តាល​ថ្មី​របស់​ធនាគារ ស្ថាបនា ក្នុង​រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០២០ ធនាគារ ស្ថាបនា បាន​បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​តាមរយៈ​ការដាក់​ដំណើរការ ស្ថាបនា ផេ (​ប្រព័ន្ធ​ទូទាត់​ឌីជីថល​លើ Sathapana Mobile) សេវា​បើក​គណនី​អនឡាញ សេវា​បើក​គណនី​ដល់​ទីកន្លែង និង​សេវា​ដក​សាច់ប្រាក់​ដោយ​ប្រើ​លេខកូដ​ក៏​ដូចជា​បាន​សម្ពោធ​អគារ​ស្តង់ដា​ថ្មី​ចំនួន​ ៨ ដើម្បី​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​នៅ​តាម​សាខា​របស់ខ្លួន​។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា​៖ «​តាងនាម​ឱ្យ​ធនាគារ ស្ថាបនា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ និង​អតិថិជន​ដែល​តែងតែ​រក្សា​ជំហរ​គាំទ្រ​ដ៏រឹងមាំ និង​ចូលរួម​ក្នុង​ដំណើរ​ជោគជ័យ​របស់​ធនាគារ​។ បើ​គ្មាន​ការគាំទ្រ​ពី​អ្នក​ទាំងអស់​គ្នា ធនាគារ​ស្ថាបនា​ក៏​នឹង​មិន​អាច​សម្រេច​បាន​នូវ​ភាពត្រចះត្រចង់ នាពេល​បច្ចុប្បន្ន​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា​បាន​ផងដែរ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​គិត​ត្រឹម​បច្ចុប្បន្ន ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​បាន​កើន​លើស US$១,៨ ពាន់​លាន ចំណែក​ប្រាក់​បញ្ញើ​សរុប​មាន​លើស US$១,១ ​ពាន់​លាន​។ ធនាគារ​មាន​សាខា​ច្រើនជាង​ ១៧០ ​ទីតាំង បាននិង​កំពុង​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​បុគ្គលិក​ជាង​ ៤ ០០០ ​នាក់​កំពុង​បម្រើ​ការងារ​»​។

ដើម្បី​អបអរសាទរ​គម្រប់​ខួប​ ២៥ ​ឆ្នាំ​ធនាគារ ស្ថាបនា ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ​ «​ជា​កម្មវិធី​គម្រប់​ខួប​ ២៥ ​ឆ្នាំ​របស់​ខ្លួន​» ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​សម្រាប់​ការគាំទ្រ​។ កម្មវិធី​នេះ​នឹង​ចែកចេញ​ជា​កម្មវិធី​ប្រូម៉ូសិន​ចំនួន​ ២ ​សំខាន់ៗ រួមមាន​ដូចជា «​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​» និង «​ទូទាត់​តាម​ស្ថាបនា​ផេ​បាន​ទឹកប្រាក់​ត្រឡប់មកវិញ​» ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០​។

ស្របតាម​កម្មវិធី​គម្រប់​ខួប​ ២៥ ​ឆ្នាំ​នេះ ធនាគារ ស្ថាបនា បាន​រៀបចំ​ ២៥ ​រង្វាន់​សម្រាប់​ការ​ «​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​» ដោយ​ក្នុង​នោះ​រួមមាន​រថយន្ត Mazda 6 ដ៏ថ្មី​ទំនើប​ចំនួន​ ១ ​រង្វាន់ គណនី​សន្សំ​ឆ្លាតវៃ​ដែល​មាន​ទឹកប្រាក់ US$២ ៥០០ ចំនួន​ ២ ​រង្វាន់ និង​គណនី​សន្សំ​ឆ្លាតវៃ​ដែលមាន​ទឹកប្រាក់ US$២៥០ ​ចំនួន​ ២២ ​រង្វាន់​។ កម្មវិធី​នេះ​នឹង​ផ្ដល់ជូន​ជាពិសេស​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​នៃ​ធនាគារ ស្ថាបនា ដែល​អញ្ជើញ​មក​ដាក់​ប្រាក់​បញ្ញើ​តាម​បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​កម្មវិធី​នេះ​។

ដើម្បី​អបអរសាទរ​ខួប​ ២៥ ​ឆ្នាំ​របស់ខ្លួន ធនាគារ ស្ថាបនា ផ្តល់​ជូន​រង្វាន់​ដ៏ច្រើន​ដល់​អតិថិជន​របស់ខ្លួន​។

ដោយឡែក​ «​ការទូទាត់​តាម​ស្ថាបនា​ផេ​បាន​ទឹកប្រាក់​ត្រឡប់​មកវិញ​» អតិថិជន​អាច​ចូលរួម​បាន​ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​ទម្លាប់​ចាយ​ក្រដាសប្រាក់​មក​ជា​ការទូទាត់​គ្មាន​សាច់ប្រាក់​ជាមួយ​ស្ថាបនា​ផេ ដើម្បី​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​វិញ​រហូត​ដល់ US$ ២,៥​។

គួរបញ្ជាក់​ផងដែរ​ថា ចាប់​តាំងពី Sathapana Mobile បាន​ដាក់ឱ្យ​ដំណើរការ ធនាគារ ស្ថាបនា បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ ៣ ដែល​សបញ្ជាក់​ពី​ភាពច្នៃប្រឌិត និង​ជឿនលឿន​លើ​ធនាគារ​ឌីជីថល​របស់​ខ្លួន​រួមមាន​ដូចជា​ «​ពានរង្វាន់​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទដៃ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៩» «​ពានរង្វាន់​ធនាគារ​ឌីជីថល​ឈានមុខ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ ២០២០» និង​ «​ពានរង្វាន់​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទដៃ​ឈានមុខ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ ២០២០»​។

ជាមួយ​នឹង​បេសកកម្ម និង​ចក្ខុវិស័យ​ដើម្បី​ក្លាយ​ជា​ធនាគារ​ដ៏គួរ​ឱ្យ​ទុក្ខចិត្ត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញា​ផ្ដល់ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ធនាគារ​ចុងក្រោយ​ទំនើប​បំផុត​។ ធនាគារ ស្ថាបនា តែងតែ​ចាត់ទុក​ឌីជីថលូបនីយកម្ម ដែល​ជា​ចំណុច​ស្នូល​ក្នុង​ការប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ក្នុង​ទីផ្សារ​ធនាគារ​កម្ពុជា​៕

អំពី​ធនាគារ​ស្ថាបនា

ធនាគារ​ស្ថាបនា ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ទ្រព្យសកម្ម​សរុប​លើស ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤ ០០០ ​នាក់​។ ធនាគារ​មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី​ ២ ជាមួយ​នឹង​ចំនួន​សាខា​ច្រើនជាង ១៧០ ​ទីតាំង និង​អេធីអឹម​ជាង​ ២២០ ​កន្លែង​ដែល​មាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ ធនាគារ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ និង​ប្រកប​ដោយ​ទំនុកចិត្ត​មាន​ដូចជា​សេវា​ឥណទាន សេវា​បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ បណ្ណ​ឥណពន្ធ និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង​ និង​ក្រៅ​ប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើស​ពី​នេះ​ទៀត ធនាគារ​ក៏​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ​ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​រួមមាន​ដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ីម៉ាន់នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល និង​ឆាប់រហ័ស​ដល់​អតិថិជន​។