អ្នក​ដែល​ចូលចិត្ត​ស្រា​បាន​ដឹង​រួច មកហើយ​ថា ស្រា​ដែល​ល្អ​បំផុត​នៅលើ​ពិភពលោក​គឺ​មកពី​តំបន់​ផលិត​ស្រា Bordeaux ដ៏ល្បីល្បាញ ប៉ុន្តែ​ស្រា​ដ៏ល្អ​បំផុត​ទាំងនោះ​ក៏មាន​បម្រើ​ជូន​នៅលើ​អាកាស​កម្ពស់ ៣៥ ០០០ ហ្វីត​ផងដែរ​។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines មាន​បម្រើ​ស្រា​ដែល​បិទ​ទុក​យូរ​បំផុត (en primeur) មកពី​តំបន់ Chateaux ដែលមាន​ដូចជា​ស្រា Chateau Lafite, Chateau Margaux, Chateau Latour, Chateau Haut-Bion, Chateau Haut Mouton-Rothschild ជាដើម​។

បច្ចុប្បន្ន​គ្រាន់តែ​នៅក្នុង​តំបន់ Burgandy តែមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​មាន​ស្រា​ប្រមាណ​ ៧ ​លាន​ដប​ដែល​ប្រភេទ​ខ្លះ​អាច​ទទួលទាន​បាន​នៅ​ឆ្នាំ​ ២០៣៥​។

សូម្បីតែ​នៅក្នុង​ការធ្វើ​ដំណើរ​រយៈ​ចម្ងាយ​ខ្លី​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ក៏​ក្រុមហ៊ុន អាកាសចរណ៍ Emirates Airlines ផ្តល់ជូន​អ្នកដំណើរ​លំដាប់ First Class នូវ​បទពិសោធ​ដ៏អស្ចារ្យ​ជាមួយ​ស្រា​សំប៉ាញ Champagne by Dom ដ៏ឈ្ងុយឆ្ងាញ់​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ល្បីល្បាញ​មួយ​នេះ​បាន​ខិតខំ​ប្រឹង​ប្រឹងប្រែង​ក្នុង​ការនាំមក​នូវ​ស្រា​ដ៏ល្អ​បំផុត​ពី​ក្រុមហ៊ុន​ផលិត​ស្រា​ល្បីៗ​ជាច្រើន​ដើម្បី​បម្រើ​ដល់​អតិថិជន ជាមួយ​នឹង​អាហារ​ល្អ​បំផុត​នៅលើ​អាកាស​ទាំង​សម្រាប់​លំដាប់ first class រហូត​ដល់​ថ្នាក់ economy​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​មួយ​នេះ​មាន​សេវា​ហោះហើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក​។

នេះ​ហើយ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ​បាន​ឈ្នះ​ពានរង្វាន់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​នៅលើ​ពិភពលោក (Best Airline in the World) នៅឯ​ពិធី 2019 Ultimate Luxury Travel Related Awards កាលពី​ខែ​មុន​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​មួយ​នេះ បម្រើ​អាហារ​ចំនួន​ ១១០ ​លាន​ឈុត​ក្នុង​ ១ ​ឆ្នាំៗ​ពី​សំណាក់​ចុងភៅ​ដែល​មាន​បទពិសោធ​ក្នុង​ការច្នៃប្រឌិត​មុខម្ហូប​ដែល​ឆ្លុះបញ្ចាំង​អំពី​ទីក្រុង​ត្រូវ​ចេញដំណើរ និង​ទីក្រុង​គោលដៅ​។

ក្រៅពី​ការរៀបចំ​មុខម្ហូប​តាម​រដូវកាល​ដើម្បី​បង្កើន​បទពិសោធ​ដល់​អ្នកដំណើរ ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines ក៏​ផ្តល់ជូន​ភ្ញៀវ​នូវ​អាហារ​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការប្រារព្ធ​ពិធី​ផ្សេងៗ​ក្នុង​តំបន់ ដូចជា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ពិធីបុណ្យ Oktoberfest ជាដើម​។

អ្នកជំនាញ​ខាង​ស្រា​របស់​ខ្លួន​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធានាថា ស្រា​ដែល​ត្រូវបាន​ជ្រើសរើស​គឺ ឆ្លុះបញ្ចាំង​អំពី​មុខម្ហូប និង​សមស្រប​បំផុត​សម្រាប់​អាហារ​ដែល​បម្រើ​ជូន​ក្នុងពេល​ហោះហើរ​។

អ្នកជំនាញ​ស្រា​លំដាប់​ពិភពលោក​របស់​ពួកគេ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ស្វែងរក​ប្រភព​ស្រា​ល្បីៗ ដូចជា​ស្រា​មកពី អូស្ត្រាលី នូវែលសេឡង់ និង​កាលីហ្វ័រនីញ៉ា និង​តំបន់​ល្បីល្បាញ​ផ្សេងៗ​ទៀត ដើម្បី​ធានាថា​ភ្ញៀវ​ត្រូវបាន​ផ្តល់​ជូន​នូវ​ជម្រើស​ជាច្រើន​អម​ជាមួយ​មុខម្ហូប​ដែល​បាន​បម្រើ​លើ​យន្តហោះ​។

ដើម្បី​ទទួលបាន​បទពិសោធ​កាន់តែ​អស្ចារ្យ អ្នកដំណើរ​អាច​កុម្ម៉ង់​នំខេក រស់ជាតិ​វ៉ាន់នីឡា ឬ​សូកូឡា​ និង​ស្រា Moet et Chandon Brut ក្នុងតម្លៃ​ត្រឹមតែ​ ៤៣ ​ដុល្លារ​ប៉ុណ្ណោះ ឬ​ស្រា Moet et Chandon Rose ក្នុងតម្លៃ​ ៤៥ ​ដុល្លារ​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ​មួយ​នេះ​មាន​សេវា​ហោះហើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក​។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines ក៏បាន​បោះទុន​ជាង​ ១០ លាន​ដុល្លារ​ផងដែរ​ដើម្បី​នាំយក​ស្លាក​យីហោ​ល្បីៗ​មក​ដាក់​ក្នុង​បញ្ជី​ស្រា​របស់ខ្លួន ដូចជា​ស្រា Hennessy Paradis Imperial onboard ។

ជម្រើស​ទាំងនេះ​ជួយ​បង្កើន​បញ្ជី​ស្រា​ក្រឡុក ដូចជា Negronis, Mojitos និង Bloody Marys បាន​នៅ​គ្រប់​ទីកន្លែង​។

នៅឯ​ពិធី​ជួបជុំ​ក្នុង​សណ្ឋាគារ​ឈានមុខ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីដើម​ខែកុម្ភៈ​នេះ​ក្រុម​អ្នកសារព័ត៌មាន​ត្រូវបាន​អញ្ជើញ​ឱ្យមក​ភ្លក់​រស់ជាតិ​ស្រា​ដ៏ឈ្ងុយឆ្ងាញ់​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines​។

ក្រុមហ៊ុន​អាកាសចរណ៍ Emirates airlines ផ្តល់​សេវា​ហោះហើរ​ជា​រៀងរាល់ថ្ងៃ រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក និង​ភ្ជាប់​ជើងហោះហើរ​ទៅកាន់​គោលដៅ​ជាង​ ១៥០ នៅ​ជុំវិញ​ពិភពលោក​ដូចជា​នៅ​ទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និង​អាមេរិក​ដោយ​តភ្ជាប់​ជើងហោះហើរ​តាមរយៈ​មជ្ឈមណ្ឌល​ធំ​នៅ​ទីក្រុង​ឌូបៃ​។

អតិថិជន​ដែល​ចូល​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន ពួកគេ​អាច​ពិនិត្យមើល​ជម្រើស​មុខម្ហូប និង​ស្រា​បាន​ដែល​ធានាថា​នឹង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​គ្រប់រូប​៕