ខណៈវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនដ៏ខ្លាំងនោះ សារៈសំខាន់នៃស្តង់ដាប្រព័ន្ធបង្ការ និងពន្លត់អគ្គិសភ័យក៏កំពុងដើរតួយ៉ាងសំខាន់ និងកាន់តែទំនើប។
យោងតាមរបាយការណ៍ថ្មីៗរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃដែលចេញផ្សាយកាលពីខែសីហាបានឱ្យដឹងថាករណីអគ្គិសភ័យនៅកម្ពុជាបានកើនឡើងនៅក្នុងឆ្នាំនេះ គឺមានអគ្គិភ័យចំនួន ២៦១ ករណី ពោលគឺកើនឡើង ៨២ ករណី បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។
Firemax Engineering Co., Ltd គឺជាក្រុមហ៊ុនវិស្វកម្មអគ្គិភ័យដែលមានឯកទេសបង្ការ ពន្លត់អគ្គិភ័យ និងមានប្រព័ន្ធបង្ក្រាបអគ្គិភ័យបានផ្តល់នូវផលិតផល ដំណោះស្រាយ រៀបចំ ការបណ្តុះបណ្តាលបច្ចេកទេស និងសេវាកម្មថែទាំទាក់ទងនឹងអគ្គិភ័យយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។
ដោយមានជំនឿយ៉ាងមុតមាំថា ការបង្ការ និងពន្លត់អគ្គិភ័យគឺជាអាទិភាពចម្បង ក្រុមហ៊ុន Firemax ផ្តល់នូវដំណោះស្រាយមួយសម្រាប់សុវត្ថិភាពអគ្គិភ័យ និងការគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ការឌីហ្សាញ ផ្តល់ប្រឹក្សាយោបល់ និងការគ្រប់គ្រងគម្រោង តាមរយៈការផ្គត់ផ្គង់ ដំឡើងប្រព័ន្ធបាញ់ទឹក សេវាកម្មថែទាំ រួមនឹងពង្រឹងសមត្ថភាពបុគ្គលិក។
នាយកក្រុមហ៊ុន Firemax លោក Bernard Mark មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនកម្ពុជា យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសំណង់ អគារ និងការអភិវឌ្ឍអចលនទ្រព្យ។ យើងជួយពង្រឹងដល់វិស្វករក្នុងស្រុកជាមួយនឹងចំណេះដឹងច្បាស់លាស់ទាក់ទងនឹងវិស្វកម្មអគ្គិភ័យ ដើម្បីឱ្យពួកគេអាចជួយដល់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត»។
ប្រព័ន្ធគ្រប់គ្រងដែលមានការទទួលស្គាល់ជាអន្តរជាតិដូចជាប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធសុវត្ថិភាពការងារ និងប្រព័ន្ធគ្រប់គ្រងសុខភាព ដោយមានការគាំទ្រពីដៃគូអន្តរជាតិលើចំណេះដឹងអំពីផលិតផល និងការអនុវត្តដ៏ធំបំផុតនៅឧស្សាហកម្មនេះ។
លោក Mak ថ្លែងថា៖ «ក្រុមហ៊ុនទទួលបានគម្រោងសំខាន់ៗតាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនពហុជាតិ ប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺតម្រូវការឱ្យមានការយល់ដឹងផ្នែកវិស្វកម្មអគ្គិភ័យឱ្យកាន់តែខ្លាំង។
លោកបានបញ្ជាក់ថា៖ «បរិបទស្តីពីសុវត្ថិភាពអគ្គិភ័យហាក់នៅតែថ្មីសម្រាប់កម្ពុជា ហើយវាមានភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ខណៈប្រទេសកម្ពុជាមិនទាន់មានបទប្បញ្ញត្តិស្តីពីអគ្គិភ័យ ទោះបីជារដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានេះក៏ដោយ»។
ក្រុមហ៊ុនក៏បានឱ្យដឹងថា គោលបំណងរបស់ខ្លួនគឺដើម្បីបង្កើតស្តង់ដាវិស្វកម្មអគ្គិភ័យ ដើម្បីការពារទ្រព្យសម្បត្តិអតិថិជន និងជួយដល់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តល់ការអប់រំ និងចំណេះដឹងអំពីតម្រូវការរៀបចំប្រព័ន្ធអគ្គិសភ័យ ដោយផ្អែកលើបទប្បញ្ញត្តិនៃសមាគមការពារអគ្គិភ័យជាតិ (NFPA) ។
លោក Mak បន្តថានៅទីបញ្ចប់ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តកម្មវិធីសិក្ខាសាលាស្តីពីវិស្វកម្មអគ្គិភ័យនៅតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «មុនពេលជំងឺកូវីដ-១៩ យើងបានរៀបចំសិក្ខាសាលាចំនួន ៤ ទៅ ៥ ដងក្នុង ១ ឆ្នាំនៅតាមសាកលវិទ្យាល័យនីមួយៗ ដោយមានមហាវិទ្យាល័យវិស្វកម្ម ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ ទោះបីសិក្ខាសាលាទាំងនោះត្រូវបានផ្អាកជាបណ្តោះអាសន្នក្តី ក៏យើងសង្ឃឹមថាវានឹងបន្តម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលសាកលវិទ្យាល័យបើកដំណើការឡើងវិញ»។
ក្នុងនាមជាសមាជិកនៃវិទ្យាស្ថានវិស្វករអគ្គិភ័យ ដែលស្ថិតនៅក្រោមសាខា Singapore Chapter ក្រុមហ៊ុនមានគោលបំណងបង្កើតវិទ្យាស្ថានវិស្វកម្មអគ្គិភ័យ។
លោក Mak ថ្លែងថា៖ «សាលានេះនឹងមានវគ្គសិក្សាផ្នែកវិស្វករជំនាញឌីហ្សាញ ស្ថាបត្យករ អ្នកជំនាញផ្នែកគ្រប់គ្រងអចលនទ្រព្យ និងភ្នាក់ងារវាយតម្លៃសំណងធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងក្នុងការរៀបចំសុវត្ថិភាពអគ្គិភ័យ និងការដំឡើង និងត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យ»។
លោកបន្ថែមថា ដោយបានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងនាមជាអ្នកពិគ្រោះយោបល់ផ្នែកវិស្វកម្មអគ្គិភ័យឈានមុខគេមួយនៅក្នុងប្រទេស គិតចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Firemax គឺជាក្រុមហ៊ុនកម្ពុជាតែ ១ គត់នៅកម្ពុជាដែលផ្តល់សេវាកម្មមានការទទួលស្គាល់ពី NFPA ។
«ពីដំបូង យើងបានចាប់ផ្តើមក្នុងនាមជាដៃគូតំណាងកម្ពុជាសម្រាប់ Viking ដែលជាម៉ាកប្រព័ន្ធការពារអគ្គិភ័យដ៏ល្បីល្បាញនៅទូទាំងពិភពលោកមកពីសហរដ្ឋអាមេរិក។ ទាំងនេះគឺជាការធានាដល់គម្រោងដំបូងរបស់យើង ដើម្បីរៀបចំ និងដំឡើងប្រព័ន្ធពន្លត់អគ្គិភ័យដែលរួមបញ្ចូលគ្នាដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធបង្ក្រាបអគ្គិភ័យ សម្រាប់ស្ថានីយស្តុកប្រេង PTT Oil Terminal នៅតំបន់រាម។
លោក Mak បានបន្តថា៖ «វាគឺជាសមិទ្ធផលដ៏ថ្មីមួយសម្រាប់យើង ដែលបានបង្ហាញពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនពហុជាតិ ដែលរហូតមកដល់ពេលនេះនៅតែជាអតិថិជនដ៏រឹងមាំរបស់យើង។ ទាំងនេះក៏ធ្វើឱ្យយើងធានាបានភាពជាដៃគូតំណាងនៅកម្ពុជា ជាមួយនឹងម៉ាកការពារអគ្គិភ័យឈានមុខគេបន្ថែមទៀតដូចជា Ansul និង Unique ជាដើម។
ដោយបានធ្វើការជាមួយគម្រោងលំដាប់ខ្ពស់ និងជាមួយក្រុមហ៊ុនសាងសង់ធំៗ ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាល ក្រុមហ៊ុន Firemax កំពុងស្ថិតក្នុងស្ថានភាពនៃការផ្លាស់ប្តូរឥរិយាបថ ខណៈកំពុងផ្តល់ការការពារដ៏រឹងមាំ។
លោក Mak បានលើកឡើងថា៖ «ជាមួយនឹង Firemax Engineering ឈានមុខគេ ដើម្បីប្រយុទ្ធនឹងអគ្គិភ័យរួមជាមួយនឹងគំនិតផ្តួចផ្តើមផ្សេងៗ យើងមានសង្ឃឹមយ៉ាងមុតមាំថាប្រជាជនកម្ពុជាទាំងអស់នឹងកាន់តែមានទំនុកចិត្ត នៅពេលប្រទេសជាតិមានឧបករណ៍កាន់តែច្រើនដើម្បីទប់ទល់នឹងការគំរាមកំហែងនៃអគ្គិភ័យ៕