ក្រុមហ៊ុន Leander Group Ltd ពេលនេះ​កំពុង​ធ្វើឱ្យ​ឱកាស​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ទីក្រុង​ឡុងដ៍ និង​ចក្រភព​អង់គ្លេស​មាន​សម្រាប់​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ទីផ្សារ​អចលនទ្រព្យ​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក ខណៈ​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​មាន​ស្ថិរភាព​។

«​ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម​នៅ​កម្ពុជា​កំពុង​កើនឡើង​ជាមួយ​នឹង​កំណើន​ប្រជាជន​បាននិង​កំពុង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​បេក្ខជន​ល្អឥតខ្ចោះ ដើម្បី​ណែនាំ​អចលនទ្រព្យ​នៅ​ចក្រភព​អង់គ្លេស​ដល់​វិនិយោគិន​ក្នុងស្រុក​»​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន Leander លោក Timothy Blair ថ្លែងថា​៖ «​យើង​ចង់​បើក​ទីផ្សារ​អចលនទ្រព្យ​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​វិនិយោគិន​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការកាន់កាប់​អចលនទ្រព្យ​នៅ​ទីតាំង​ដែលមាន​សក្តានុពល​ខ្ពស់​»​។

ដូច​នៅក្នុង​រដ្ឋធានី​ដ៏ល្បីល្បាញ​នៅលើ​ពិភពលោក​របស់​ចក្រភព​អង់គ្លេស​ដែរ ក្រុមហ៊ុន Leander ក៏​កំពុង​ផ្តល់ឱកាស​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ទីក្រុង Birmingham ដែលជា​ទីក្រុង​ធំ​ទី​ ២ របស់​អង់គ្លេស​ដែល​ក្រុមហ៊ុន​មើលឃើញថា វា​ជា «​ឱកាស​ដ៏ធំ​»​។

«Birmingham ផ្តល់ឱកាស​ដ៏ធំធេង​សម្រាប់​វិនិយោគិន​ដែល​ស្វែងរក​ការទទួល​បាន​អត្ថប្រយោជន៍​ត្រឡប់មកវិញ​។ ការមកដល់​នៃ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន ក៏​នឹង​ទាក់ទាញ​ប្រជាជន​នៅ​ទីក្រុង​ឡុងដ៍​ឱ្យ​ផ្លាស់​ទៅ​ទីក្រុង Birmingham កាន់តែ​ច្រើន​ជា​កន្លែង​ដែល​តម្លៃ​អចលនទ្រព្យ​មាន​ការប្រកួតប្រជែង​ខ្លាំង​»​។

លោក Timothy Blair បាន​បន្តថា​៖ «​ការស្រាវជ្រាវ​ថ្មីៗ​បាន​រកឃើញថា​ចំណូល​ជួល​ផ្ទះ​ជា​មធ្យម​នៅក្នុង​ទីក្រុង Birmingham មាន​កំណើន​ចាប់ពី ៥,៩៥ ​ភាគរយ ដល់ ៧,៥ ភាគរយ អាស្រ័យ​លើ​ទំហំ និង​ទីតាំង​នៃ​អចលនទ្រព្យ​នោះ​»​។

លោក Timothy Blair

ក្រុមហ៊ុន Leander ត្រូវបាន​បង្កើតឡើង​ដោយ​លោក Timothy Blair នៅ​ហុងកុង ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ផ្តោតលើ​គម្រោង​វិនិយោគ និង​ដំណោះស្រាយ​សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ជាមួយ​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង ប៉ារីស និង​ឌូបៃ​។

ទទួល​ចំណូល​ជាង​ ៦៥ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ ភាគច្រើន​តាមរយៈ​បណ្តាញ​ចែកចាយ​ដ៏រឹងមាំ​នៅ​ហុងកុង និង​ចិន ក្រុមហ៊ុន Leander Group បាន​ផ្តោត​យុទ្ធសាស្ត្រ​ជាថ្មី​នៅ​ឆ្នាំ​ ២០១៧ ដើម្បី​បង្កើន​ខ្សែចង្វាក់​តម្លៃ​នៅក្នុង​ការទិញ​អចលនទ្រព្យ ការអភិវឌ្ឍ និង​កត់សម្គាល់​ឃើញ​ថា​កម្ពុជា​គឺជា​គោលដៅ​ទីផ្សារ​ដែល​កំពុង​លេចធ្លោ​។

កិច្ចសហការ​រវាង Leander Group និង​ក្រុមហ៊ុន API Global អនុញ្ញាត​ឱ្យ​ផ្តល់ជូន​នូវ​គេហដ្ឋាន​ដែល​សាងសង់ និង​ជួសជុល​ថ្មីៗ​នៅក្នុង​ចក្រភព​អង់គ្លេស​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ជោគជ័យ​នៅក្នុង​ទីតាំង​ល្អៗ​។ ក្រុមហ៊ុន API Global ផ្តល់​សិទ្ធិ Leander Group ឱ្យធ្វើជា​អ្នក​ចែកចាយ​ផ្តាច់មុខ​របស់ខ្លួន​នៅ​កម្ពុជា​។

«​យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន API Global នៅ​ទូទាំង​ប្រទេស​ចិន និង​ហុងកុង​រួចហើយ និង​បាន​លក់​អស់​ជាង ១០០ ​យូនីត​។ បទពិសោធ​នេះ បានបង្ហាញ​យើង​ថា​នៅ​អាស៊ី​មាន​ការចង់​វិនិយោគ​លើ​អចលនទ្រព្យ​នៅក្រៅ​តំបន់ រួមជាមួយ​នឹង​ការចង់​បាន​ការអប់រំ​ខ្ពស់​សម្រាប់​កូនៗ​របស់​ពួកគេ​។

«​ចក្រភព​អង់គ្លេស​មាន​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​មួយ​នៅលើ​ពិភពលោក ហើយ​ការទិញ​អចលនទ្រព្យ​នៅ​ចក្រភព​អង់គ្លេស គឺ​មាន​បរិស្ថាន​ដ៏មាន​សុវត្ថិភាព​សម្រាប់​កូនៗ​របស់​វិនិយោគិន​ក្នុង​អំឡុងពេល​ការសិក្សា​របស់​ពួកគេ​»​។

លោក​បន្តថា​៖ «​ក្រោយមក អចលនទ្រព្យ​អាច​នឹងត្រូវ​បាន​ជួល​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ពី​ការជួល​ដោយ​ទទួល​បាន​ប្រាក់ចំណេញ​ពី​ ៤ ទៅ ១២ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​អាស្រ័យ​លើ​ទីតាំង​។ ចាប់ពី​ពេល​នេះ រហូតដល់​ឆ្នាំ​ ២០២៤ តម្លៃ​ផ្ទះ​នៅ​ចក្រភព​អង់គ្លេស​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ ១៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ធ្វើឱ្យ​វា​ជា​ទ្រព្យសកម្ម​ដែល​អាចបង្កើត​ចំណូល​បាន​ច្រើន​»​។

លោក Blair បន្ថែមថា​៖ «​ហើយ​ការស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា អ្នកជួល​ផ្ទះ​នៅ​ចក្រភព​អង់គ្លេស​នឹងមាន​ច្រើនជាង​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០៣៩ ដែល​ជំរុញ​ឱ្យ​តម្លៃ​ផ្ទះ​កើនឡើង​យ៉ាង​ឆាប់រហ័ស​រួម​នឹង​ភាពបត់បែន​នៃ​ការជួល​កាន់តែ​ច្រើន​»​។

«​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​នាំឱ្យ​ពលរដ្ឋ​កើន​ទ្រព្យសម្បត្តិ ហើយ​យើង​យល់ថា​វិនិយោគិន​ក្នុងស្រុក​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត ដែល​អាច​ផ្តល់​នូវ​ប្រាក់ចំណេញ​ដ៏ប្រសើរ​»​។

«​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ទាំងថ្មី និង​ចាស់ អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​ដ៏គួរ​ឱ្យ​រំភើប​នេះ​។ ឱកាស​ទិញ​អចលនទ្រព្យ​នៅ​ចក្រភព​អង់គ្លេស​អនុញ្ញាត​ឱ្យ​ជនបរទេស​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើផ្ទះ​សំបែង គឺ​សម្រាប់​អ្នក​ដែល​ស្វែងរក​ការពង្រីក​ផលបត្រ​អចលនទ្រព្យ​របស់​ពួកគេ ជាមួយ​នឹង​ការទិញ នៅក្នុង​ទីតាំង​ដែល​កំពុង​រីកលូតលាស់​សំខាន់ៗ​ដែល​ផ្តល់នូវ​ផលចំណេញ​ល្អ​»​។

លោក​ថ្លែងថា​៖ «​ទីផ្សារ​អចលនទ្រព្យ​ចក្រភព​អង់គ្លេស​បាន​រក្សា​កំណើនថេរ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ហើយ​ជាមួយ​នឹង​កង្វះ​ទីផ្សារ​ជួល​ផ្ទះ​ក្នុង​ទីក្រុង​ឡុងដ៍ និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស គេ​ព្យាករ​ថា​នឹង​មាន​កំណើន​ ១១,៥ ​ភាគរយ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ខាងមុខ ខណៈ​កំណើន​នៅ​ទីក្រុង Birmingham ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ដល់​ ១២,៥ ​ភាគរយ គិត​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៣»​។

«​ដោយ​បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ​នោះ យើង​យល់ដឹង​យ៉ាង​ច្បាស់​អំពី​ទីផ្សារ ដូច្នេះ​យើង​កំពុង​រង់ចាំ​ឱ្យ​ទីផ្សារ​កម្ពុជា​រឹងមាំ​គ្រប់គ្រាន់ មុនពេល​រួមបញ្ចូល​អាជីវកម្ម​បង្កើត​នៅ​ចក្រភព​អង់គ្លេស ជាមួយ​អ្នកជំនាញ​របស់​យើង​នៅ​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ខណៈ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែល​មាន​ស្ថិរភាព និង​និរន្តរភាព​ដ៏ល្អ​ក៏ដូចជា​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ ដូច្នេះ​គ្មាន​អ្វី​គួរឱ្យ​សង្ស័យ​ទេ ថា​នេះ​ជា​ពេលវេលា​ដ៏សមស្រប​»៕