ការផ្តល់ជូនផលិតផលដូចជាប្រព័ន្ធ Grid-Connected PV Systems, Hybrid PV Systems, និង Standalone PV Systems, NRG គឺជាក្រុមហ៊ុនឈានមុខគេមួយ ខណៈកម្ពុជាឈរលើជំហរនៃការវិវឌ្ឍ ថាមពលកកើតឡើងវិញ។
ក្រុមហ៊ុន NRG សូឡា ដែលមានមូលដ្ឋាននៅភ្នំពេញត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០១៤ ក្នុងគោលបំណងបង្កើតឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យឱ្យបានរឹងមាំនៅកម្ពុជា។
ការផ្តួចផ្តើមដំបូងផ្តោតសំខាន់ទៅលើប្រព័ន្ធអគ្គិសនីតាមជនបទ ខណៈបច្ចុប្បន្ន NRG គឺជាក្រុមហ៊ុនសូឡាឈានមុខគេមួយ ដែលនាំមកនូវស្តង់ដាអន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសនៅក្នុងស្រុក។
លោក Daniel Pacheco អគ្គនាយកក្រុមហ៊ុន NRG សូឡាមានប្រសាសន៍ថា៖ «ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុន NRG មានតួនាទីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការទាញយកអត្ថប្រយោជន៍ពីប្រភពថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរហូរហៀរនៅលើផែនដី។ បដិវត្តន៍ថាមពលពន្លឺព្រះអាទិត្យកំពុងកើតមានហើយវាមិនអាចត្រូវបានគេមើលរំលងទៀតទេ ដូច្នេះវាពិតជាសំខាន់ណាស់ ដែលក្រុមហ៊ុន និងប្រជាជនកម្ពុជាគឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីឧស្សាហកម្មថ្មីនេះ»។
«ដោយសារមានការគាំទ្រពីរដ្ឋាភិបាលធ្វើឱ្យតម្លៃបន្តធ្លាក់ចុះ បង្កើនការផ្តល់នូវហិរញ្ញប្បទាន ស្របពេលឧស្សាហកម្មក្នុងស្រុកកំពុងរីកចម្រើន ប្រទេសកម្ពុជាគឺជាទីតាំងពិសេសក្នុងការទាញយកអត្ថប្រយោជន៍ ពេញលេញពីបដិវត្តន៍ថាមពលពន្លឺព្រះអាទិត្យដែលមិនអាចចៀសបាននេះ»។
ក្រុមហ៊ុន NRG សូឡា ផ្តល់ជូនអតិថិជននូវការពិភាក្សាដំបូងដោយឥតគិតថ្លៃដើម្បីធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងសក្តានុពលនៃការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។
បច្ចុប្បន្ន ក្រុមហ៊ុនអាចបំពេញតម្រូវការអតិថិជនសម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្មដូចជារោងចក្រ អគារការិយាល័យ និងរមណីយដ្ឋានប្រណីតជាមួយប្រព័ន្ធ Standalone PV System ដែលវាអភិវឌ្ឍឧបករណ៍សូឡា សម្រាប់ការប្រើប្រាស់ខ្នាតតូច ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ និងធ្វើឱ្យប្រសើរឡើងទាំងផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន។
ក្រុមហ៊ុន NRG បានឱ្យដឹងថា ប្រព័ន្ធ Hybrid PV របស់ខ្លួនអាចផ្ទុកថាមពលថ្មបានយ៉ាងមានប្រសិទ្ធភាពដែលជាប្រភពថាមពលបន្ទាប់បន្សំដូចជាម៉ាស៊ីនប្រើប្រេងម៉ាស៊ូត ឬទួរប៊ីនខ្យល់ និងបណ្តាញអគ្គិសនី ដែលធានាបាននូវភាពជឿជាក់ និងថាមពលបម្រុងទុក ខណៈដែលប្រព័ន្ធ Grid-Connected PV System អាចជួយសន្សំតម្លៃបង់ថ្លៃអគ្គិសនីបានយ៉ាងច្រើន។
លោក Pacheco ថ្លែងថា រដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការសំខាន់ៗ ដើម្បីធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យកាន់តែមានភាពទាក់ទាញ។ គិតចាប់តាំងពីឆ្នាំ ២០១៨ មក រដ្ឋាភិបាលបានចេញបទប្បញ្ញត្តិច្បាស់លាស់ស្តីពីថាមពលពន្លឺព្រះអាទិត្យ ដើម្បីធានាដល់ស្ថិរភាព។
លោកបានបន្ថែមទៀតថា បទប្បញ្ញត្តិថ្មីនេះគឺជាជំហានដំបូងដ៏អស្ចារ្យមួយ ហើយថ្មីៗនេះមានភ្នាក់ងារជាច្រើននៅក្នុងរដ្ឋាភិបាលបានសហការ និងធ្វើសេចក្តីព្រាងអំពីពន្ធថាមពលថ្មីដែលនឹងជួយធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យកាន់តែទាក់ទាញថែមទៀត។ ជាការពិត វាតម្រូវឱ្យមានការកែលម្អទៅតាមអ្វីដែលអាចធ្វើបាន ប៉ុន្តែជំហានដំបូងទាំងនេះបានធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យ ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ភាគច្រើនរួចហើយ ហើយយើងរំពឹងថានឹងមានការកែលម្អលើបទប្បញ្ញត្តិ និងពន្ធក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
«ទោះបីជាកម្ពុជាធ្លាប់ដើរនៅពីក្រោយប្រទេសជិតខាងរបស់ខ្លួនដូចជាវៀតណាម និងថៃក៏ដោយ ក៏ប្រទេសកម្ពុជាបានបោះជំហានមួយដ៏ធំកាលពីឆ្នាំមុន ដើម្បីក្លាយជាទីតាំងមួយដើម្បីទាញយកអត្ថប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យកកើតឡើងវិញ។ ហើយឥឡូវនេះដោយមានបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ច្បាស់លាស់ វិជ្ជមាន និងតម្លៃសមរម្យ និងកំណើននៃជម្រើសហិរញ្ញប្បទាន បានធ្វើឱ្យប្រព័ន្ធសូឡាក្លាយជាជម្រើសមួយដ៏ទាក់ទាញសម្រាប់មនុស្សជាច្រើននៅកម្ពុជារួចហើយ។ នេះគឺជាពេលវេលានៃការវិនិយោគលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ»។
«ខណៈមានបញ្ហាប្រឈមធំៗចំនួន ៣ នាពេលកន្លងមកទាក់ទងនឹងការទាញយកថាមពលពន្លឺព្រះអាទិត្យ គឺបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ការចំណាយខ្ពស់ទៅលើបច្ចេកវិទ្យា កង្វះការវិនិយោគ និងកង្វះហិរញ្ញប្បទាន ដែលឧបសគ្គទាំងនេះកំពុងត្រូវបានកាត់បន្ថយ»។
«តម្លៃថាមពលពន្លឺព្រះអាទិត្យត្រូវបានធ្លាក់ចុះសមល្មមហើយ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រភពអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែតម្លៃនឹងនៅតែបន្តធ្លាក់ចុះដល់ចំណុចមួយដូចជានៅប្រទេសចិន និងប្រទេសដទៃទៀត ដែលវាកាន់តែជួយសន្សំសំចៃក្នុងការកសាងស្ថានីយថាមពលពន្លឺព្រះអាទិត្យថ្មី ជាជាងបន្តដំណើរការរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់»។
នៅប្រទេសជាច្រើនដូចនៅកម្ពុជាជាដើម ប្រព័ន្ធសូឡាកំពុងតែចាប់ផ្តើមទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងការទទួលផលមកវិញត្រឹមរយៈយ៉ាងយូរត្រឹម ២ ទៅ ៥ ឆ្នាំប៉ុណ្ណោះ ។ នេះបើតាមលោក Pacheco ដែលបានសិក្សាវិស្វកម្មមេកានិកនៅសាកលវិទ្យាល័យ Columbia នៅសហរដ្ឋអាមេរិក។
លោកបន្ថែមថា ដើម្បីធានាថាវិស័យថាមពលពន្លឺព្រះអាទិត្យក្នុងស្រុករឹងមាំ គឺត្រូវមានការផ្តល់សេវាកម្មដោយវិស្វករ និងអ្នកដំឡើងកម្ពុជាជំនាញ ហើយក្រុមហ៊ុន NRG ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមួយចំនួនដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីកសាងអ្នកមានទេពកោសល្យក្នុងស្រុកក្នុងនោះមានក្រុមហ៊ុនមួយចំនួនបានទទួលយកអ្នកហាត់ការមួយចំនួនធ្វើជាបុគ្គលិកពេញម៉ោងរបស់ពួកគេរួចហើយ។
«ជាមួយនឹងការវិវឌ្ឍទាំងអស់នេះប្រទេសកម្ពុជាត្រូវបានកំណត់ធ្វើបដិវត្តន៍ដោយការស្រូបយកថាមពលពន្លឺព្រះអាទិត្យយ៉ាងឆាប់រហ័ស ដែលជាផ្នែកសំខាន់នៃការលាយបញ្ចូលថាមពល។ បំណែកចុងក្រោយចំពោះរូបផ្គុំនេះគឺស្ថិតនៅក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យក្នុងស្រុកដែលរឹងមាំ និងមានភាពចាស់ទុំនៅក្នុងការទាញយកអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងវិស័យនេះ»។
លោក Pacheco ថ្លែងថា៖ «ជាមួយនឹងអ្វីដែលយើងផ្តល់ជូនក្រុមហ៊ុន NRG សូឡា គឺជាជំហរមួយដ៏ល្អក្នុងការជួយប្រជាជនកម្ពុជាដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ពន្លឺព្រះអាទិត្យដែលមិនត្រូវមើលរំលង»៕