ក្រុមហ៊ុន Osaka Hydrogen Water (Cambodia) Co.,Ltd បាននិង​កំពុង​ចូល​មក​ក្នុង​ទីផ្សារ​ម៉ាស៊ីន​ចម្រោះ​ទឹក​នៅក្នុង​ប្រទេស​កម្ពុជា ជាទី​ផ្សារ​ដែល​នៅ​មិនទាន់​រីកចម្រើន​ខ្លាំង​នៅឡើយ ដោយ​ក្រុមហ៊ុន​រំពឹងថា​នឹងមាន​កំណើន​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ខណៈ​តម្រូវការ​ទឹកស្អាត និង​ទឹក​ដែលមាន​គុណភាព​ខ្ពស់​កំពុង​កើនឡើង​។

ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ទឹកស្អាត ការយល់ដឹង​អំពី​សុខុមាលភាព និង​កំណើនប្រជាជន​ក្នុង​ទីក្រុង​កាន់តែ​ឆាប់រហ័ស​ជាមួយ​នឹង​បច្ចេកវិទ្យា​ម៉ាស៊ីន​ចម្រោះ​ទឹក​ដែល​មាន​តម្លៃ​សមរម្យ​កាន់តែ​មាន​ច្រើន ទាំងអស់​នេះ​គឺជា​កត្តា​ដ៏សំខាន់​ដែល​ជះឥទ្ធិពល និង​បង្កើន​ទីផ្សារ​ម៉ាស៊ីន​បន្សុទ្ធ​ទឹក​នៅក្នុង​ប្រទេស​កម្ពុជា​។

លើសពីនេះ​ទៀត គុណភាព​ទឹក​មិនល្អ ជាពិសេស​នៅ​តំបន់​ជនបទ ការបំពុល​បរិស្ថាន និង​កង្វះខាត​ទឹកស្អាត និង​ទឹក​ដែល​មាន​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់ គឺជា​កត្តា​ជំរុញ​បន្ថែម​ឲ្យ​មាន​តម្រូវការ​ម៉ាស៊ីន​ចម្រោះ​ទឹក​កាន់តែច្រើន​។ ទាំងនេះ​គឺជា​ការផ្តល់​ឱកាស​យ៉ាងច្រើន​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ាស៊ីន​ចម្រោះ​ទឹក​។

«[​ប្រទេស​កម្ពុជា​] គឺជា​ទីផ្សារ​ដែលមាន​សក្តានុពល​។ ទោះបី​វា​ជា​ទីផ្សារ​តូចក្តី ប៉ុន្តែ​វា​កំពុងតែ​រីកលូតលាស់​។ នៅពេល​ដែល​ប្រជាជន​រៀបចំ​របៀប​រស់នៅ​របស់​ពួកគេ​បាន​កាន់តែ​ប្រសើរ​នោះ​ពួកគេ​កាន់តែ​មាន​ការយល់ដឹង​ខ្ពស់​អំពី​គុណភាព​ទឹក​»​។

លោក Perrie Choo ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន Osaka បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​មើលឃើញ​ឱកាស​ច្រើន​សម្រាប់​ការអភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​ជា​សង្គម​មួយ​ដែល​កំពុង​មាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស ខណៈ​អ្នកមាន​ជីវភាព​ធូរធារ និង​សាធារណជន​កាន់តែ​យល់ដឹង​ច្រើន​អំពី​សុខុមាលភាព​របស់​ពួកគេ​»​។

ក្រុមហ៊ុន Osaka ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​នៅ​ខែមករា​ឆ្នាំ​ ២០១៩ ដើម្បី​លក់​ផលិតផល​ម៉ាស៊ីន​ចម្រោះ​ទឹក​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ដែល​មាន​គុណភាព​ខ្ពស់ គឺជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹក​ម៉ាក Kiyoi និង​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ផ្តល់ជូន​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹកជា​ច្រើន​ប្រភេទ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។

តម្រូវការ​ទឹកស្អាត​ខ្ពស់ ជំរុញ​ឲ្យ​មាន​តម្រូវការ​ម៉ាស៊ីន​ចម្រោះ​ទឹក​កើនឡើង​។

ម៉ាស៊ីន​ចម្រោះ​ទឹក alkaline Kiyoi សកម្ម​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​គឺ​បំពាក់​មកជា​មួយ​នូវ​តម្រង​ផ្លាទីនីម​ចំនួន​ ៥ ​នៅក្នុង​ប្រព័ន្ធ​ចម្រោះ ដែល​អាច​ចម្រោះ​ទឹកបាន​ ៦០០ ​លីត្រ​ក្នុង ១ ​ម៉ោង​។

ម៉ាស៊ីន​ចម្រោះ​ទឹក Premium Active Hydrogen Alkaline បំពាក់​ដោយ​តម្រង​ផ្លាទីនីម​ទំនើប​ចំនួន​ ១១ ​នៅក្នុង​ប្រព័ន្ធ​ចម្រោះ​ទឹក​ដែល​អាច​ចម្រោះ​ទឹកបាន ១ ០០០ ​លីត្រ​ក្នុង​ ១ ​ម៉ោង និង​មាន​សមត្ថភាព​គ្រប់គ្រង​ការច្រោះ​ទឹក​ដែលមាន​ជាតិ​កខ្វក់​ខ្លាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ម៉ាស៊ីន​ចម្រោះ​ទឹក​ពណ៌​ទឹកប្រាក់ 6-Stage Filter បំពាក់​ដោយ​ភ្នាស​សម្រាប់​ចម្រោះ​ទឹក​ដ៏ទំនើប​ដែល​អាច​ចម្រោះ​ទឹកបាន​ ៦០០ ​លីត្រ​ក្នុង​ ១ ​ម៉ោង​។

ម៉ាស៊ីន​ចម្រោះ Master Filter សម្រាប់​ប្រើ​ក្រៅ​ផ្ទះ​បំពាក់​ដោយ​តម្រង​ពិសេស​ដែល​អាច​ចម្រោះ​ទឹកបាន​ ៣០០០ ​លីត្រ​ក្នុង​ ១ ​ម៉ោង​គឺ​គ្រប់គ្រាន់​សម្រាប់​បោកគក់ និង​សម្រាប់​ងូតទឹក​បាន​។

«​យើង​ផ្តល់ជូន​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹក​អ៊ីដ្រូហ្ស៊ែន​ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​បច្ចេកវិទ្យា​ខ្ពស់​របស់​ជប៉ុន ដែល​សមស្រប​សម្រាប់​គ្រប់​តម្រូវការ​។ ម៉ាស៊ីន​ចម្រោះ​ទឹក​ទាំងអស់​គឺ​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើប្រាស់​។

លោក Choo ថ្លែងថា​៖ «​យើង​ក៏​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ សម្រាប់​ការធ្វើ​តេស្ត​គុណភាព​ទឹក​ និង​ការសម្អាត​បំពង់​ផងដែរ​។ យើង​ក៏​ជួយ​បង្រៀន​អតិថិជន​របស់​យើង​អំពី​របៀប​រស់នៅ​ដែល​មាន​សុខុមាលភាព​ និង​ទម្លាប់​របប​អាហារ​ល្អ​។

លោក​បន្ថែមថា ម៉ាស៊ីន​ចម្រោះ​ទឹក​ប្រើ​ក្នុងផ្ទះ ផលិត​ទឹក​មាន​គុណភាព​ខ្ពស់​ដែល​ Osaka ចាត់ទុក​ថា​វា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព និង​ជា​ផលិតផល​ដែល​លក់ដាច់​បំផុត​។ ដោយ​ផ្តល់ជូន​នូវ​ម៉ាស៊ីន​ដែល​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ក្នុង​ការថែទាំ​ជាមួយ​នឹង​សេវាកម្ម​ក្រោយ​លក់​ដែល​អាច​ជឿ​ទុកចិត្តបាន ហើយ​ក្រុមហ៊ុន​មាន​គោលបំណង​ឈរជើង​ឲ្យ​បាន​កាន់តែ​រឹងមាំ​នៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ម៉ាស៊ីន​ចម្រោះ​ទឹក​នៅ​ទីផ្សារ​ក្នុងស្រុក​។

ជា​ផ្នែក​មួយ​នៃ​ការទទួល​ខុសត្រូវ​សង្គម​របស់​ខ្លួន ក្រុមហ៊ុន Osaka បាន​បណ្តុះបណ្តាល​ក្រុមការងារ​យ៉ាង​សកម្ម​ដើម្បី​លើកកម្ពស់​ការអប់រំ​ដល់​អតិថិជន​អំពី​គុណភាព​ទឹក​សម្រាប់​ការរស់នៅ​ប្រកប​ដោយ​គុណភាព និង​ស្តង់ដា​។

«​យើង​អប់រំ​អតិថិជន​របស់​យើង​អំពី​តួនាទី​ទឹក​នៅក្នុង​បរិស្ថាន​ធម្មជាតិ​ក៏​ដូចជា​នៅក្នុង​ខ្លួន​របស់​យើង​។ យើង​ធ្វើ​បែបនេះ​នៅក្នុង​ព្រឹត្តិការណ៍ និង​នៅលើ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង​។

លោក Choo លើកឡើង​ថា​៖ «​យើង​បណ្តុះបណ្តាល​បុគ្គលិក​របស់​យើង​ឱ្យ​ក្លាយជា​អ្នកជំនាញ​ពិតប្រាកដ ហើយ​គោលបំណង​របស់​យើង គឺ​ផ្តល់​ឧបករណ៍​ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​បំពេញតម្រូវការ​ទឹកស្អាត​របស់​ប្រទេស​កម្ពុជា​»៕