​ក្រុមហ៊ុន WeWatch Co Ltd (Cambodia) បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​មាតិកា​តាម​អ៊ីន​ធើ​ណិ​ត (OTT) នៅក្នុង​ខែមេសា ជាមួយនឹង​ការផ្តល់ជូន​នូវ​មាតិកា​ល្អ​បំផុត ដោយ​មាតិកា​ទាំង-អស់​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​សម្រាប់​ទស្សនិកជន​ក្នុងស្រុក​។​

​ក្រុមហ៊ុន WeWatch ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន WeWatch Pte Ltd មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរទស្សន៍ OTT TV កំពុង​ត្រៀមខ្លួន​ដើម្បី​ផ្តល់ជូន​ទស្សនិកជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទាំង​យុវជន​និង​មនុស្ស​ជំនាន់​មុន ជាមួយនឹង​ការផ្សាយ​ផ្ទាល់​ព័ត៌មាន ការចាក់​ផ្សា​រឿង​ភាគ ខ្សែ​យ​ភាពយន្ត គំនូរជីវចល និងកម្មវិធី​អប់រំ​ជាដើម​។

​ទស្សនិកជន​នឹង​រីករាយ​ជាមួយ​មាតិកា​គួរឱ្យ​រំភើប ប្រកបដោយ​គុណភាព​ខ្ពស់​ពី​ក្រុមហ៊ុន WeWatch Co Ltd (Cambodia) បន្ទាប់ពី​ក្រុមហ៊ុនមេ WeWatch Pte Ltd បានផ្តល់​មាតិកា​ចំនួន​​ ១០០០​ម៉ោង ក្នុងនោះ​រួមមាន​ទាំង​រឿង​ភាគ​ថ្មីៗ ភាពយន្ត​ដែល​ឈ្នះ​ពានរង្វាន់​ជាច្រើន​ប្រភេទ និង​កម្មវិធី​ស្តីពី​របៀប​រស់នៅ មកពី​ក្រុមហ៊ុន Mediacorp របស់​ប្រទេស​សឹង្ហ​បុរី​។

«​គោលដៅ​របស់​យើង​គឺ​ទស្សនិក-ជន​កម្ពុជា ដូច្នេះ​យើង​បាន​ខិតខំ​ប្រឹងប្រែង​និង​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​មាតិកា​។ ឧទាហរណ៍ នៅក្នុង​ប្រទេស​កម្ពុជា​យើង​បាន​បង្កើត​ប៉ុស្តិ៍​ផ្សាយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​។ លើសពីនេះ​ទៀត យើង​លើកទឹកចិត្ត​និង​ផ្តល់​អំណាច​ដល់​បុគ្គលិក​ក្នុងស្រុក​របស់​យើង ឱ្យ​ដឹកនាំ​អាជីវកម្ម​សំខាន់ៗ​របស់​យើង​»​។​

​លោក Andrey Sheen អគ្គនា-យក​ក្រុមហ៊ុន WeWatch Cambodia បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖« WeWatch ក៏​បើក​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​និង​មហាវិទ្យាល័យ​ចុះ​ធ្វើ​កម្មសិក្សា​ផងដែរ​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​សក្តានុពល​របស់​និ​យោ​ជិ​ក​ក្នុងស្រុក ដែល​អាច​ហក់​ឡើង​ខ្ពស់​»​។​

លោក Andrey Sheen អគ្គនាយកក្រុមហ៊ុន We watch Cambodia

WeWatch បាន​ចូលមកក្នុងទីផ្សារ​នៅក្នុង​ឱកាស​ដ៏​សមស្រប​។ ប្រជាជន​មាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ ការរីក-ចម្រើន​ខាង​បច្ចេកវិទ្យា និង​ការ​មាន​សេវាកម​អីុន​ធើ​ណិ​ត​យ៉ាង​ទូលំ-ទូលាយ បាន​ជួយ​ជំរុញ​ដល់ទី​ផ្សារ​សេវាកម្ម OTT នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង ខណៈ​ការ​រឹតបន្តឹង​ការធ្វើ-ដំណើរ​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ក៏​កំពុង​ជំរុញ​តម្រូវ​ការបន្ថែម​សម្រាប់​សេវាកម្ម​បែបនេះ​នៅពេល​អនាគត​។​

​នៅក្រោម​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ WeWatch ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​អាច​ទទួលបាន​សេវា​កម្មនេះ បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទីផ្សារ​អាស៊ី-អាគ្នេយ៍​ផ្សេងទៀត សម្រាប់​គម្រោង​នៅពេល​អនាគត​។

​ប្រធាន​ចែកចាយ​មាតិកា​របស់​ក្រុមហ៊ុន Mediacorp លោក Jesslyn Wong ថ្លែងថា​៖«​យើង​រីករាយ​ណាស់​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ WeWatch ក្នុងការ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា ជា​កន្លែង​ដែល​យើង​អាច​ពង្រីក​មាតិកា​របស់​យើង​បាន​។ ជាមួយនឹង​មាតិកា​១០០០​ម៉ោង អ្នកទស្សនា​នៅ​កម្ពុជា អាច​រីករាយ​ជាមួយនឹង​ខ្សែភាពយន្ត​ជាច្រើន​ប្រភេទ​ដ៏​សម្បូរបែប​របស់​ក្រុមហ៊ុន Mediacorp»​។​

​ជាមួយនឹង​ដំណើរការ​ដោយ​វេទិកា​ឈានមុខគេរបស់ OTT និង​មាតិកា​ប្រតិបត្តិការ​ក្នុង​តំបន់​របស់ WeWatch មាតិកា​នឹងត្រូវ​ចែកចាយ​ដោយផ្ទាល់​តាមរយ​: WeWatch Super Box និង WeWatch-Everywhere ដែលជា​បណ្តាញ​ចែកចាយ​វីដេអូ​តាម្ម​អីុន​ធើណិត​ដោយផ្ទាល់ ក៏ដូចជា​ដោយ​ប្រយោល តាមរយៈ​ប្រព័ន្ធ​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ។​

​លោកស្រី Sarah Wong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WeWatch Pte Ltd ថ្លែងថា​៖«​យើង​ចែករំលែក​ចក្ខុវិស័យ​ស្រដៀង​គ្នា​ជាមួយ Mediacorp ដើម្បី​នាំយក​មាតិកា​ដែលមាន​គុណភាព​ទៅក្នុង​តំបន់​។ យើង​ប្តេជ្ញា​ថា​នឹង​ផ្តល់​សេវាកម្ម​ដល់​ប្រជាជន​ក្នុងស្រុក ហើយ​យើង​បាន​វិនិយោគ​យ៉ាងច្រើន ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បកប្រែ​និង​ដាក់បញ្ចូល​ភាសា​ក្នុងស្រុក​ទៅក្នុង​មាតិកា​ដែលមាន​អាជ្ញាប័ណ្ណ​របស់​យើង​»​៕ ​

ដើម្បី​រីករាយ​ជាមួយនឹង​កម្មវិធី WeWatch នៅលើ​អេក្រង់​ទូរទស្សន៍​ដ៏​ធំ និង​នៅលើ​ទូរស័ព្ទដៃ​និង​ឧបករ-ណ៍​ថេប​ប្លេ​ត​ដ៏ទៃទៀត សូម​ចូលទៅ​គេហទំព័រ​របស់ WeWatch -

https://wewatch.asia និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/wewatch.asia ។​