គន្លឹះ​ឆ្ពោះទៅរក​អនាគត​ដ៏ភ្លឺស្វាង​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ប្រទេសជាតិ​មួយ​គឺ​ការអប់រំ​ដែល​ល្អប្រសើរ​។ នៅ​សាលា​អន្តរជាតិ​សិង្ហបុរី SCIA យើង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សិស្ស​ដែល​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​នៅ​មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ​ (FSC)​។ កម្មវិធី​ដ៏ពិសេស​នេះ​ជំរុញ​យុវជន​ឲ្យ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​។ ក្នុងនាម​ជា​សិស្ស-និស្សិត មុនពេល​អ្នក​អាច​ចាប់យក​អាជីព​នាពេល​អនាគត សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយចំនួន​ដូចខាងក្រោម​៖ - តើ​អាជីព​ពេលអនាគត​របស់​ខ្ញុំ​គឺជា​អ្វី​? - តើ​ការងារ​ប្រភេទ​ណា​ដែល​មាន​តម្រូវការ​ខ្ពស់​នាពេល​អនាគត​? - តើ​ខ្ញុំ​ត្រូវ​ត្រៀមខ្លួន​បែបណា​សម្រាប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​? - តើ​ខ្ញុំ​អាច​ទទួល​បាន​ការងារ​ទេ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​? - តើ​ខ្ញុំ​មាន​ជម្រើស​អ្វីខ្លះ​ក្នុងការ​សិក្សា​នៅ​សាកលវិទ្យាល័យ​? - តើ​ខ្ញុំ​ត្រូវ​ត្រៀម​ខ្លួន​អ្វីខ្លះ​សម្រាប់​ការសិក្សា​បន្ថែម​? FSC គឺជា​ការអប់រំ​ពេញលេញ​ផ្តោតលើ​ការផ្តល់​ចំណេះដឹង​មូលដ្ឋានគ្រឹះ​ដល់​យុវជន ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​សិក្សា​នៅ​សាកលវិទ្យាល័យ និង​នាពេល​អនាគត​។ ​ការសម្រេចចិត្ត​ដ៏សំខាន់បំផុត​គឺ​ការចាប់​យក​អាជីព​ការងារ​ដែល​សាកសម​នឹង​រូបអ្នក​។ ការសម្រេចចិត្ត​នេះ​ផ្សារភ្ជាប់​យ៉ាង​ចាំបាច់​ជាមួយ​នឹង​មុខជំនាញ​ដែល​អ្នក​ជ្រើសរើស​។ ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន តម្រូវ​ការងារ​ក៏​កាន់​តែមាន​ច្រើន​ខាង​ផ្នែក​យុទ្ធសាស្ត្រ​។ អាស្រ័យ​ហេតុនេះ ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​និយោជក​ក្នុងស្រុក​។ ការសិក្សា​នៅក្រៅ​ប្រទេស​បាន​ក្លាយ​ជា​បរិបទ​មួយ​ដ៏សំខាន់ ពីព្រោះ​វា​ជំរុញ​សិស្ស-និស្សិត​ឱ្យ​ពង្រឹង​សមត្ថភាព និង​ជំនាញ​ផ្សេងៗ​ដែល​មិន​ទាន់​មាន​នៅក្នុង​ប្រទេស​។ ដើម្បី​ទទួល​ជោគជ័យ​នេះ សាលា​អន្តរជាតិ SCIA ផ្តល់​ការសិក្សា​ថ្នាក់​មូលដ្ឋានគ្រឹះ និង​ការប្រឹក្សា​យោបល់​ការងារ និង​អប់រំ​ក្នុង​គោលបំណង​ជួយ​ឱ្យ​សិស្សានុសិស្ស​ស្វែងយល់​ពី​ភាពខ្លាំង​របស់​ខ្លួន អាជីព​ការងារ​ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ព្រមទាំង​ចាប់​យក​ជំនាញ​ដែល​សមស្រប​នៅ​ថ្នាក់​ឧត្តមសិក្សា​។ ការសិក្សា​ថ្នាក់មូលដ្ឋាន ឬ​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋាន​សម្រាប់​សាកលវិទ្យាល័យ ​​ការសិក្សា​ថ្នាក់មូលដ្ឋាន​ជា​វគ្គសិក្សា​ត្រៀម​ចូល​សាកលវិទ្យាល័យ​ដែល​មាន​រយៈពេល​ប្រហែល​មួយឆ្នាំ​។ ​កម្មវិធី​នេះ​បង្កើតឡើង​សម្រាប់​សិស្ស​ដែល​ចង់​បន្ត​ការសិក្សា​នៅ​បរទេស ព្រមទាំង​មាន​ការបណ្តុះបណ្តាល​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​បរទេស​។ សិស្ស​ដែល​បាន​ចូលរៀន​ថ្នាក់មូលដ្ឋាន​នឹង​អាច​បន្ត​ការសិក្សា​លើ​មុខជំនាញ​ដែល​ពួកគេ​ជ្រើសរើស ដោយសារ​តែ​ពួកគាត់​ទទួល​បាន​ចំណេះដឹង​មូលដ្ឋាន​ដ៏រឹងមាំ និង​ការស្វែងយល់​ស៊ីជម្រៅ​អំពី​មុខវិជ្ជា​។ ជំនាញ និង​សមត្ថភាព​ទាំងអស់​នេះ​នឹង​ជួយ​សម្រួល​ដល់​ការសិក្សា ការសម្រប​ខ្លួន​នឹង​បរិយាកាស​នៅក្នុង​សាកលវិទ្យាល័យ​ក្រៅប្រទេស ព្រម​ជាមួយ​នឹង​ជោគជ័យ​ក្នុង​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​។ អត្រា​បរាជ័យ​ការសិក្សា​ថ្នាក់​មូលដ្ឋាន​គឺមាន​កម្រិត​ទាប​ដែល​ធានា​បាន​នូវ​ការត្រៀមខ្លួន​ដ៏ល្អ​សម្រាប់​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។ ប៉ុន្តែ​ទោះ​ជាយ៉ាងណា​ក៏ដោយ​សិស្ស​គួរតែ​ជ្រើសរើស​កម្មវិធី​សិក្សា​ថ្នាក់មូលដ្ឋាន​គ្រឹះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ធានា​បាន​នូវ​ការផ្សារភ្ជាប់​ជាមួយ​ជំនាញ​ដែល​គេ​ជ្រើសរើស​នៅ​សាកលវិទ្យាល័យ​បរទេស​។ សិស្ស-និស្សិត​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅក្រៅ​ប្រទេស​គួរតែ​ជ្រើសរើស​យក​កម្មវិធីសិក្សា​មូលដ្ឋានគ្រឹះ​កម្រិត​អន្តរជាតិ ឬ​ដែល​មាន​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ ឈាន​ឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​ការសិក្សា​ក្រៅ​ប្រទេស​ជាមួយ​កម្មវិធី​មូលដ្ឋានគ្រឹះ​របស់​សាលា​អន្តរជាតិ SCIA មជ្ឈមណ្ឌល​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ​ (FSC) ​របស់​សាលា​អន្តរជាតិ SCIA បាន​ផ្តល់​ការសិក្សា​មូលដ្ឋានគ្រឹះ​សម្រាប់​សាកលវិទ្យាល័យ​តាមរយៈ​កម្មវិធី​មូលដ្ឋានគ្រឹះ​បែប​អន្តរជាតិ (IFP) ដែល​ផ្តល់ជូន និង​ទទួល​ស្គាល់​ដោយ​សាកលវិទ្យាល័យ University of London និង​កម្មវិធី​មូលដ្ឋានគ្រឹះ​ផ្នែក​គ្រប់គ្រង​ (MFP)​។ ហើយ​កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន Singapore Institute of Management Global Education (SIM GE) សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​(Diploma) ​នៅ​ប្រទេស​សិង្ហបុរី​។ សិស្ស-និស្សិត​ដែល​សិក្សា​វគ្គ IFP នឹង​ទទួល​បាន​ចំណេះដឹង​ថ្នាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការចូល​រៀន​នៅ​សាកលវិទ្យាល័យ​ល្បីៗ​នៅឯ​បរទេស ដើម្បី​សិក្សា​លើ​មុខវិជ្ជា​មួយ​ចំនួន​ដូចជា​សេដ្ឋកិច្ច គ្រប់គ្រង​ហិរញ្ញវត្ថុ​វិទ្យាសាស្ត្រ​សង្គម និង​មុខវិជ្ជា​ពាក់ព័ន្ធ​ដទៃទៀត​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​កម្មវិធី IFP ដោយ​ជោគជ័យ​សិស្ស​អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ល្បីល្បាញ​នានា​ដូចជា​សាកលវិទ្យាល័យ University of London សាកលវិទ្យាល័យ London School of Economics and Political Science (LSE) សាកលវិទ្យាល័យ King''s College London និង​អាច​ទៅ​សិក្សា​នៅតាម​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​ទៀត​នៅ​ប្រទេស​អូស្ត្រាលី កាណាដា និង​សហរដ្ឋអាមេរិក​។ ចំពោះ​កម្មវិធី MFP គឺមាន​រយៈពេល​ ៦ ​ខែ សម្រាប់​សិស្ស-និស្សិត​ដែល​ចង់​ស្វែងយល់​អំពី​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង និង​អាជីវកម្ម​។ នៅពេល​បញ្ចប់​វគ្គសិក្សា​នេះ សិស្ស-និស្សិត​អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញបត្រ (Diploma) ​និង​កម្មវិធី​ជាច្រើន​ទៀត​ដែល​ផ្តល់​ជូន​ដោយ SIM GE នៅ​ប្រទេស​សិង្ហបុរី និង​សាកល​វិទ្យាល័យ​ជា​ដៃគូ​របស់ខ្លួន​ដែល​មកពី​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​អូស្ត្រាលី​៕

កម្មវិធី​របស់​សាលា SCIA៖ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋានគ្រឹះ​របស់​សាលា SCIA និង​ដើម្បី​ទទួល​បាន​ការពិគ្រោះ​យោបល់​ផ្នែក​សិក្សា​ដោយ​ឥតគិតថ្លៃ លោកអ្នក​អាច​ចូលរួម​កម្មវិធី​នានា​របស់ SCIA ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាពេល​ខាង​មុខ​ដូចខាងក្រោម​៖ i) កម្មវិធី Teen Entrepreneurship Challenges (TEC) 2019: លើក​ទី​ ៤ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​ ៣០ ​ខែ​វិច្ឆិកា ចាប់ពី​ម៉ោង​ ៩ ​ព្រឹក ដល់​ម៉ោង​ ៥ ​ល្ងាច និង​ថ្ងៃ​សៅរ៍ ទី​ ៧ ​ខែ​ធ្នូ​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​ដល់​ម៉ោង​ ៥ ​ល្ងាច​នៅ​សាលា SCIA សម្រាប់​យុវជន​ដែល​មាន​អាយុ​ចាប់ពី​ ១៣ ​ដល់​ ១៩ ​ឆ្នាំ​។ ii) Jumanji2: The Next Level នៅ​រោងភាពយន្ត Legend Cinema នៅ Eden Garden នៅ​ថ្ងៃ​សៅរ៍ ​ទី​ ១៤ ខែ​ធ្នូ ចាប់ពី​ម៉ោង​ ៣ ​រសៀល​ដល់​ម៉ោង​ ៦ ​ល្ងាច​។ យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៦-២១ ​ឆ្នាំ​អាច​មក​​យក​សំបុត្រ​ចូលរួម​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​បញ្ចាំងភាពយន្ត​រឿង Jumanji 2 និង​មាន​ការថ្លែង​សុន្ទរកថា​ពី​កញ្ញា Ng Bee Sun នាយក​សាលា SCIA FSC អំពី​កម្មវិធី FSC ដើម្បី​ស្វែងរក​វិធី​ឈាន​ឆ្ពោះទៅរក​ការសិក្សា​​នៅ​ក្រៅ​ប្រទេស​។ iii) Coffee Talk: ស្តីអំពី​ការទទួល​បាន​បរិញ្ញាបត្រ​នៅ​បរទេស​ក្នុង​រយៈពេល​ ៣៩ ​ខែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​ ២១ ​ខែ​ធ្នូ ចាប់ពី​ម៉ោង​ ២ ​ល្ងាច ដល់​ ៥ ​ល្ងាច​នៅ Desk Café៕