ខណៈ​ដែល​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​មធ្យម​កំពុង​កើនឡើង​តម្រូវការ​សម្ភារ​ប្រើប្រាស់​តាម​គេហដ្ឋាន បន្ទប់ទឹក និង​សម្ភារ​ផ្សេងៗ​ទៀត​ក៏​កំពុង​កើនឡើង​ផងដែរ​។ ជាការពិត​ណាស់ ម៉ាក​យីហោ​មកពី​ក្រៅប្រទេស​ល្បីៗ​មួយចំនួន​បាន​ឈរជើង​យ៉ាងរឹងមាំ​នៅក្នុង​ទីផ្សារ​កម្ពុជា ហើយ​ពេលនេះ​ពួកគេ​កំពុង​ខិតខំ​រក្សា​ទីតាំង​ទីផ្សារ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

ក្រុមហ៊ុន​ឈានមុខ​ ២ ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​បន្ទប់ទឹក និង​សម្ភារ​សម្រាប់​គេហដ្ឋាន​គឺ​យីហោ Grohe និង Jorakay ក៏​នឹង​ចូលរួម​នៅក្នុង​ការតាំងពិព័រណ៍​វិស័យ​សំណង់​និង​អគារ CAMBUILD 2019 នាពេល​ខាង​មុខ​ផងដែរ​។

លោក Thongchai Phanuwongcharoen នាយក​គ្រប់គ្រង​ក្រុមហ៊ុន LIXIL International Pte Ltd ប្រចាំ​កម្ពុជា​ថ្លែងថា​៖ «​ផលិតផល​ទាំងអស់​របស់​ម៉ាក​យីហោ Grohe ដែល​លក់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវបាន​នាំចូល​មកពី​ប្រទេស​អាល្លឺម៉ង់ ដូច្នេះ​រាល់​ផលិតផល​ដែល​លក់​នៅទីនេះ​គឺ​បំពាក់​ដោយ​បច្ចេកវិទ្យា​ដូច​ផលិតផល​ដែល​លក់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​នៅ​ទូទាំង​ពិភពលោក​ដែរ​»​។

ផលិតផល​ម៉ាក Grohe ទាំងអស់​នាំចូល​មកពី​ប្រទេស​អាល្លឺម៉ង់ ។

«​យើង​មាន​អ្នកជំនាញ​អំពី​ផលិតផល​យីហោ Grohe ដើម្បី​ជួយ​ក្នុង​ការរចនា និង​ជ្រើសរើស​ផលិតផល​សម្រាប់​អតិថិជន​ដែល​ចង់​កែលម្អ​បន្ទប់ទឹក​របស់​ពួកគេ​។ ការបណ្តុះបណ្តាល​អំពី​ផលិតផល និង​​ចំណេះដឹង​បច្ចេកទេស​ក៏ត្រូវ​បានផ្តល់​ដល់​អ្នក​ចែកចាយ​របស់​យើង​ផងដែរ ដើម្បី​ធានា​ថា យើង​តែងតែ​ផ្តល់ជូន​នូវ​សេវាកម្ម​ល្អ​បំផុត​បន្ទាប់ពី​បាន​លក់​ទៅ​ដល់​ដៃ​អតិថិជន​»​។

«​ជាមួយ​នឹង​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ពិសេស​របស់​អាល្លឺម៉ង់ បច្ចុប្បន្ន​ផលិតផល​យីហោ Grohe បាន​ក្លាយ​ជា​ម៉ាក​យីហោ​សម្ភារ​បន្ទប់ទឹក​លេខ​ ១ ​នៅ​កម្ពុជា​»​។

LIXIL គឺជា​ក្រុមហ៊ុន​ជប៉ុន​ដែល​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅក្នុង​ការផលិត​សម្ភារ​សម្រាប់​លំនៅឋាន សម្ភារ​សំណង់ និង​សម្ភារ​ជាច្រើន​មុខ​ទៀត​។ ម៉ាក​យីហោ Grohe គឺជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា LIXIL Water Technology ។

គោលបំណង​ចម្បង​របស់​យីហោ Grohe ក្នុងការ​ចូលរួម​នៅក្នុង​ពិធី​តាំងពិព័រណ៍ CAMBUILD 2019 គឺ​ដើម្បី​ណែនាំ​ផលិតផល​ប្រណីត គុណភាព​ខ្ពស់​ក៏​ដូចជា​បង្ហាញ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ខ្លួន​ដល់​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។

ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​គឺ Grohe Sensia Arena ជា​បង្គន់​ដ៏ទំនើប​ជាមួយ​នឹង​បច្ចេកវិទ្យា​សេរ៉ាមិក Aqua ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​មាន​ផាសុកភាព​ដែល​បំពេញ​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់ និង​ធានាបាន​នូវ​អនាម័យ​ខ្ពស់​ ១០០ ​ភាគរយ​។

ផលិតផល​ម៉ាក Grohe ទាំងអស់​នាំចូល​មកពី​ប្រទេស​អាល្លឺម៉ង់ ។

បង្គន់ Grohe Sensia Arena មាន​មុខងារ​ស្វ័យប្រវត្តិ​ដែល​អាច​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ចល័ត​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Grohe សម្រាប់​ការបញ្ជា​ពី​ចម្ងាយ​។

ចំណែកឯ​លោក Chalitpon Jiamtiranat ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Jorakay ថ្លែងថា​ការផ្តោត​អារម្មណ៍​របស់​ក្រុមហ៊ុន Jorakay នៅក្នុង​ការតាំងពិព័រណ៍ CAMBUILD 2019 នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ផលិតផល​កែលម្អ​គេហដ្ឋាន [​ជួសជុល​គេហដ្ឋាន​]​។

លោក​បន្ថែមថា​៖ «​យើង​នឹង​បង្ហាញ​ និង​ណែនាំ​ផលិតផល​របស់​យើង​ដល់​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​នៅក្នុង​ពិព័រណ៍​នោះ​ដើម្បី​បង្កើន​ការយល់ដឹង​ពី​ម៉ាក​យីហោ​នេះ​។ លើស​ពី​នេះ​ទៀត​ក៏​ដើម្បី​បន្ថែម​ការគាំទ្រ​ដល់​អ្នក​ចែកចាយ​របស់​យើង​នៅ​កម្ពុជា​ផង​ដែរ​»​។

ផលិតផល​ម៉ាក Grohe ទាំងអស់​នាំចូល​មកពី​ប្រទេស​អាល្លឺម៉ង់ ។

ផលិតផល​ពិសេស​មួយ​ក្នុង​ចំណោម​ផលិតផល​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Jorakay នៅឯ​ពិធី​តាំងពិព័រណ៍ CAMBUILD 2019 នេះ​គឺ​ស៊ីម៉ង់ត៍​ការពារ​ជម្រាប​ទឹក Crocodile Flex Shield​។ វា​ជា​ផលិតផល​ដែល​អាច​ប្រើ​ដើម្បី​ការពារ​ជម្រាប​ទឹក​នៅ​តាម​ដំបូល រានហាល បន្ទប់ទឹក អាង ហែល​ទឹក ដំបូល​សួនច្បារ និង​រចនាសម្ព័ន្ធ​រក្សា​ទឹក​ផ្សេងៗ​។

លោក Chalitpon ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា ទោះបី​ក្រុមហ៊ុន Jorakay មាន​រោងចក្រ​ផលិត​តែ​នៅក្នុង​ប្រទេស​ថៃ​ក្តី ក៏​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​បាន​ផលិតផល​គ្រប់គ្រាន់​សម្រាប់​តំបន់​អាស៊ាន​ដែរ​។

«​យើង​នាំចេញ​ផលិតផល​របស់​យើង​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​លើកលែង​តែ​ប្រទេស​ឥណ្ឌូនេស៊ី​។ នៅ​តំបន់​ផ្សេងទៀត​នៃ​ទ្វីបអាស៊ី ផលិតផល​របស់​យើង​មាន​លក់​នៅ​ប្រទេស​បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ និង​កូរ៉េខាងត្បូង​»​។

លោក​ពន្យល់ថា​៖ «​ផលិតផល​របស់​យើង​ភាគច្រើន​មាន​ទម្ងន់​ធ្ងន់ ដូច្នេះ​យើង​ផ្តោតលើ​ទីផ្សារ​អាស៊ាន​ពីព្រោះ​ប្រសិន​បើ​យើង​នាំ​ចេញទៅ​តំបន់​ឆ្ងាយៗ​ជាង​នេះ នោះ​ថ្លៃ​ដឹកជញ្ជូន​អាច​ខ្ពស់ជាង​ថ្លៃ​ផលិត​»​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន Jorakay មាន​ផែនការ​បង្កើត​ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ប៉ុន្តែ​លោក​មិនបាន​បង្ហាញថា ប្រទេស​ណា​ទេ ខណៈ​ផែនការ​នេះ​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៅ​ឡើយ​៕