The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារ​ទំនើប Yuetai ថ្មី​នឹង​ក្លាយ​ជា​កាតាលីករ ជំរុញ​សេដ្ឋកិច្ច​នៅ​សង្កាត់​ស្ទឹងមានជ័យ

ផ្សារ​ទំនើប Yuetai ថ្មី​នឹង​ក្លាយ​ជា​កាតាលីករ ជំរុញ​សេដ្ឋកិច្ច​នៅ​សង្កាត់​ស្ទឹងមានជ័យ

Content image - Phnom Penh Post
ពិធីកាត់ខ្សែបូបន្ទាប់ពីការប្រកាសគម្រោងបើកផ្សារទំនើបនៅសង្កាត់ស្ទឹងមានជ័យ។

ផ្សារ​ទំនើប Yuetai ថ្មី​នឹង​ក្លាយ​ជា​កាតាលីករ ជំរុញ​សេដ្ឋកិច្ច​នៅ​សង្កាត់​ស្ទឹងមានជ័យ

ក្រុមហ៊ុន Yuetai International Group (YT) នឹង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​វា​នឹង​ក្លាយ​ជា​ផ្សារ​ទំនើប​ដែល មាន​សួន​សត្វ​នៅ​ខាង​ក្នុង​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​បម្រើ និង​ស្វាគមន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ភ្ញៀវទេសចរ​។​​

ផ្សារ​ទំនើប​ដែល​មាន​កម្ពស់ ​៥ ​ជាន់​នេះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​សីហា​ឆ្នាំ​ក្រោយ ដែល​រំពឹង​ថា ​នឹង​ផ្តល់​សេវាកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រមាណ​ជាង ​២០ ​ម៉ឺន​នាក់ ដែល​បច្ចុប្បន្ន​ពួក​គាត់​តែងតែ​ធ្វើ​ដំណើរ​ទៅ​ទិញ​ទំនិញ ​ឬ​កម្សាន្ត​នៅ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Yuetai Group លោកស្រី Shirley Li Xioa បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ទាប់​ពី​កម្មវិធី​ប្រកាស​ពី​គម្រោង​នៅ​សង្កាត់​ស្ទឹងមានជ័យ​កាល​ពី​ថ្ងៃទី ​២៦ ​ខែ ឧសភា ​កន្លង​ទៅ​ថា​៖ «​យើង​សាងសង់​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​និង​ភ្ញៀវទេសចរ ​ដែល​កំពុង​តែ​កើន​ឡើង​។ អគារ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​ជួសជុល ​និង​កែលម្អ​ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​»​។

Content image - Phnom Penh Post
​ពិធីចុះហត្ថលេខាលើកិច្ចដំណើរការគម្រោងផ្សារទំនើប YT Mall។

ផ្សារ​ទំនើប​នេះ​មាន​ចម្ងាយ​ប្រមាណ ១៥ ​នាទី ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​មាន​ការ​លក់​ទំនិញ​​ជា​ច្រើន មាន​វីដេអូ​ហ្គេម​លេង​កម្សាន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប លើស​ពី​នេះ​ទៀត​ក៏​មាន​លក់​ផលិតផល​​សិប្បកម្ម​ខ្មែរ​ផង​ដែរ​។

លោក​ស្រី​ថ្លែង​ថា​៖ «​វា​នឹង​ក្លាយ​ជា​សួន​សត្វ​នៅ​ក្នុង​អគារ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​នឹង​មាន​សត្វ​ជាង ​២០០ ​នៅ​ក្នុង​សួន​នោះ​។ ផ្សារ​ទំនើប​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​លក់​ទំនិញ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ ជា​ផ្សារ​ទំនើប​សម្រាប់​ភ្ញៀវទេសចរ​ផង​ដែរ​។ ចំពោះ​វីដេអូ​ហ្គេម​សម្រាប់​លេង​កម្សាន្ត​វិញ ​គឺ​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មក​ពី​ប្រទេស ​ចិន ដូច្នេះ​ហើយ​​​អតិថិជន​ទាំង​អស់​នឹង​រីករាយ​ជាមួយ​ការ​ទិញ​ទំនិញ​ និង​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​»​។

Content image - Phnom Penh Post
​គំរូគម្រោងអគារ Garden project ។

លោកស្រី​បន្ថែម​ថា​៖ «​ភាគ​ច្រើន​យើង​លក់​ផលិតផល​ដែល​ជា​សិប្បកម្ម​ខ្មែរ ពីព្រោះ​យើង​ចង់​លើក​កម្ពស់​វប្បធម៌​ខ្មែរ​។ ដូច្នេះហើយ​ផ្សារ​ទំនើប​នេះ​មាន​លក្ខណ​ពិសេស​ខុស​ប្លែក​ពី​ផ្សារ​ទំនើប​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​»​។
លោកស្រី​លើក​ឡើង​ថា​ គោល​បំណង​របស់​ក្រុមហ៊ុន Yuetai គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ចំណាយ​លុយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ជំនួស​ឱ្យ​ការ​ចំណាយ​លុយ​ដើរ​ទិញ​ទំនិញ​នៅ​ក្រៅ​ប្រទេស​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា​តើ​ក្រុមហ៊ុន​នឹង​ប្រកួតប្រជែង​ជា​មួយ​ផ្សារ​ទំនើប ​និង​ផ្សារ​ទំនើប​លក្ខណៈ​អន្តរជាតិ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ដូចម្តេច? លោកស្រី​ថ្លែង​ថា Yuetai មាន​យុទ្ធសាស្ត្រ​អាជីវកម្ម​ផ្ទាល់​របស់​ខ្លួន​។

Content image - Phnom Penh Post
​សួនសត្វនៅក្នុងអគារនឹងក្លាយជាលក្ខណពិសេសរបស់ផ្សារទំនើប Yuetai Mall។

លោកស្រី Li បន្ត​ថា​៖ «​ក្រុមហ៊ុន YT មាន​យុទ្ធសាស្ត្រ ហើយ​វា​ផ្អែក​លើ​ទីតាំង​។ ក្រុមហ៊ុន YT នឹង​មាន​ផ្សារ​ទំនើប Phnom Penh Harbor Mall ដែល​ជា​គម្រោង​ផ្សារ​ទំនើប​លក់​ទំនិញ​គុណភាព​ខ្ពស់​ដ៏​សម្បួរ​បែប ហើយ​យើង​មាន​ជំនាញ​ដ៏​រឹងមាំ​នៅ​ក្នុង​ការ​គ្រប់គ្រង​ផ្សារ​ទំនើប​ក្នុង​ប្រទេស​ ចិន ​ជា​ពិសេស​គឺ​យើង​អាច​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើប​ផ្សេងៗ​ទៀត​បាន​»​។

Yuetai Group ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ស៊ាងហៃ​មាន​គម្រោង​អភិវឌ្ឍ​ចម្រុះ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​រួម​មាន​គម្រោង​អភិវឌ្ឍ Yuetai Phnom Penh Harbour តាម​បណ្ដោយ​ទន្លេ​មេគង្គ ​និង​គម្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​នៅ​ខេត្ត​កំពង់ចាម ជា​ដើម​។

Content image - Phnom Penh Post
​លោកស្រី Li : ផ្សារទំនើបនេះនឹងលើកទឹកចិត្តឲ្យមានការចំណាយនៅក្នុងប្រទេស។

នៅ​ខេត្ត​សៀមរាប ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ផ្សារ​ទំនើប​ផង​ដែរ​។ ចំពោះ​អគារ​ដែល​បាន​សាងសង់​រួច​រាល់​គឺ​អគារ East View Residence និង East Residence One នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​៕​

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។