ពិព័រណ៍ស្ថាបត្យកម្ម ២០១៩ របស់ប្រទេស ថៃ ផ្ដោតសំខាន់ទៅលើ ការបង្កើតនូវការយល់ដឹងក្នុងចំណោមក្រុមអ្នកសាងសង់ និងសាធារណជនអំពី សារៈសំខាន់នៃសំណង់អគារដែលសន្សំសំចៃ និងល្អចំពោះបរិស្ថាននៅក្នុងទីក្រុងដែលកំពុងរីកដុះដាល និងដែលកំពុងស្ថិតឥទ្ធិពលនៃការប្រែប្រួល អាកាសធាតុ។
សមាគមសា្ថបត្យករសៀម (ASA) ដែលស្ថិតនៅក្រោម Royal Patronage និងក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) នឹងរៀបចំពិព័រណ៍លើកទី៣៣ នៃសា្ថបត្យកម្មប្រចាំឆ្នាំ ២០១៩ ដែល នឹងត្រូវរៀបចំឡើងនៅទីក្រុងបាងកក។ ក្រោមប្រធានបទ «Living Green » ពិព័រណ៍នេះរំពឹងថា អាចនឹងទាក់ទាញអ្នកចូលរួមតាំងផលិតផលទៅដល់ ៨៥០ នាក់ ដែលមកពី ៤០ ប្រទេស ហើយលើសពីនេះទៅទៀតពិព័រណ៍ ពាណិជ្ជកម្មក៏នឹងត្រូវរៀបចំនៅឯ Challenger 1-3, IMPACT Exhibition Center ចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ៥ ឧសភា។
ពិព័រណ៍ស្ថាបត្យកម្ម ២០១៩ គឺជាពិព័រណ៍បច្ចកវិទ្យាសំណង់អគារដ៏ធំជាងគេបង្អស់ក្នុងតំបន់អាស៊ាន។ ពិព័រណ៍នេះមានបំណងចង់ដាក់បង្ហាញ នូវការរីកចម្រើនក្នុងការរចនាម៉ូដស្ថាបត្យកម្មដែលនឹងបញ្ចញឲ្យឃើញនូវ សក្ដានុពលនៃក្រុមសហគ្រិន និងតួនាទីនៃក្រុមស្ថាបត្យករនៅក្នុងសង្គម។
ប្រធានក្រុមសមាគមសា្ថបត្យករសៀម (ASA) លោក Ajaphol Dusitnanond បានថ្លែងថា៖ «ពិព័រណ៍ស្ថាបត្យកម្ម ២០១៩ គឺមិនរៀបចំឡើងសម្រាប់តែក្រុមមនុស្សដែលមានមុខរបរក្នុងវិស័យស្ថាបត្យកម្មនោះទេ ប៉ុន្តវាក៏រៀបចំឡើងយ៉ាងទូលំទូលាយសម្រាប់អ្នកនៅក្នុងវិស័យដទៃទៀតដែរ និងព្រមទាំងសាធារណជនដែលមានចំណាប់អារម្មណ៍ជាមួយនឹងការរចនាម៉ូដនឹងវិស័យសំណង់»។
ពិព័រណ៍នឹងដាក់បង្ហាញនូវគំនិតនៃការរចនាម៉ូដខាងស្ថាបត្យកម្ម និងសម្ភារសំណង់ទំនើបៗដែលអាចជួយផ្លាស់ប្តូរវិស័យនេះទាំងស្រុងតែម្ដង ខណៈដែលវាក៏ជួយនាំមកនូវគំនិត ក្នុងស្រុក ដើម្បីធ្វើយ៉ាងណាជួយដោះស្រាយនូវបញ្ហាបរិស្ថានជាមួយនឹងដំណោះស្រាយល្អៗ។ ព្រះអង្គម្ចាស់ក្សាតី Maha Chakri Sirindhorn នឹងយាងចូលជាអធិបតីក្នុងការបើកពិធីនេះនៅថ្ងៃទី ៣០ មេសា។
ប្រធាន NEO លោក Sakchai Pattarapreechakul បានថ្លែងថា៖ «ពិព័រណ៍ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាច់ចង្កូត សេដ្ឋកិច្ចជាតិ។ កាលពីឆ្នាំ ២០១៨ ពិព័រណ៍ពាណិជ្ជកម្មបានរកចំណូលបានប្រមាណជាជាង ២០០ លានបាត នៅក្នុងស្រុក និងជួយទាក់ទាញអ្នកមកទស្សនាជាង ៣០ លាននាក់ ដែលជាង ១ លាននាក់ ជាអ្នកទស្សនាពាណិជ្ជកម្មពីក្រៅប្រទេស។ ដូច្នេះវាត្រូវបានរំពឹងថាវិស័យ M.I.C.E (meetings, incentives, conventions and exhibitions) របស់ប្រទេស ថៃ ដែលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័សហើយ និងបន្តលូតលាស់បន្ថែមទៀតពី ៦ ទៅ ១០ ភាគរយ នៅក្នុងឆ្នាំ ២០១៩ នេះ»។
បណ្ដាក្រុមហ៊ុនអន្តរជាតិជាច្រើន នឹងចូលរួមដាក់តាំងនូវផលិតផល របស់ពួកគេនៅក្នុងទីក្រុងបាងកក។ ផលិតផលដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើនមានដូចជាបច្ចេកវិទ្យា IoT (internet of things) របស់ក្រុមហ៊ុន SCG Cement Building Materials Co., Ltd ដែលប្រើសម្រាប់បំពាក់ជាមួយនឹងផ្ទះវៃឆ្លាតហើយក្រុមហ៊ុន Jorakay Corp Co., Ltd នឹងដាក់បង្ហាញនូវផលិតផល GColor របស់ខ្លួនតាមរយៈ Graphenstone ដែលមានពណ៌ធម្មជាតិទាំងផ្នែកខាងក្នុង និងក្រៅនៃគំនូរ។ ខណៈដែលក្រុមហ៊ុន Thammasorn Co., Ltd នឹងដាក់តាំងនូវស៊ីទែនទឹក ក្បាលបូមទឹក និងប្រព័ន្ធទឹក ទំនើបចុងក្រោយដែលល្បីដោយសារការរចនាម៉ូដដែលបើទំហំទីតាំងតិច។ ក្រុមហ៊ុននឹងដាក់តាំងនូវបច្ចេកវិទ្យាណាណូ (Nano) នៃការបង្កើតថ្មីនៃពណ៌។
លោកស្រីបណ្ឌិត Acharawan Chutarat ដែលជាប្រធាននៃគណៈកម្មការពិព័រណ៍ស្ថាបត្យកម្ម ២០១៩ ក៏មានវត្តមាននៅក្នុងពិព័រណ៍ស្ដីពីគំនិតច្នៃប្រឌិតផ្សេងៗជាពិសេសកម្មវិធីដែលរៀបចំឡើងដោយ ASA ទៅលើការបង្កើតថ្មី និងការបញ្ចូលនូវគំនិតក្នុងស្រុក និងបច្ចេកវិទ្យាទៅក្នុងសម្ភារសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយដោះស្រាយនូវបញ្ហាបរិស្ថាននៅក្នុងបរិបទសព្វថ្ងៃនេះ។
លោកស្រីបានបន្ថែមថា នៅក្នុងពិព័រណ៍អ្នកទស្សនាអាចនឹងសាកល្បង «ការប្រកួតប្រជែងនៃការរចនាម៉ូដអន្តរជាតិរបស់ ASA» ក្រោមប្រធានបទ «Uncanny Sustainability»។
គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បីស្វែងរកគំនិតច្នៃប្រឌិតទំនើបៗដែលផ្អែកទៅលើនិរន្តរភាព និងភាពពិតប្រាកដនៃដំណោះស្រាយ។ សាលពិព័រណ៍ចំនួន ១៦ នឹងទទួលស្វាគមន៍ម្ចាស់ផលិតផលដែលមកពីប្រទេស អូស្រ្តាលី ចិន អាឡឺម៉ង់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនស៊ី អ៊ីតាលី ជប៉ុន កូរ៉ខាងត្បូង ម៉ាឡស៊ី សិង្ហបុរី តៃវ៉ាន់ តួកគី អង់គ្លស សហរដ្ឋអាមរិក និងវៀតណាម។
ជាងនេះទៅទៀតជំនួបអាជីវកម្មជាង ៤០០ ត្រូវបានរំពឹងថា នឹងរៀបចំឡើងនៅនឹងកន្លែងតាំងពិព័រណ៍តែម្ដង។ ប្រទេស ថៃ បាននិងកំពុងតែបន្តស្រវាចាប់គំនិតសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថានខណៈដែលចំនួននៃសំណង់អគារដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងប្រទេស ថៃ មានការកើនឡើងពី ៥៥ ដល់ ២៤០ នៅក្នុងឆ្នាំ ២០១៨។ ក្នុងឆ្នាំនេះ ចំនួនសំណង់អគារបែបនេះត្រូវបានព្យាករថា នឹងឡើងទៅដល់ ២៥២ បន្ថែមទៀត។
លោកប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃក្រុមហ៊ុន NEO បានថ្លែងថា៖ «ក្នុងឆ្នាំនេះពិព័រណ៍ស្ថាបត្យកម្ម ២០១៩ ដែលស្ថិតក្រោមប្រធានបទ “Living Green” សូមអញ្ជើញអ្នកចូលរួមទស្សនាឲ្យទទួលបាននូវបទពិសោធ និងស្គាល់ពីផលិតផល និងបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនប្រភេ។ នាពេលបច្ចុប្បន្ននេះ សំណង់អគារប្រភេទនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការរីកលូតលាស់ក្នុងកម្រិត ១៣ ភាគរយ ជារៀងរាល់ ឆ្នាំដែលសម្ទុះនេះនឹងបន្តរហូតដល់ឆ្នាំ ២០២០»។