ជាមួយនឹងការរង់ចាំក្នុងរយៈពេល ២ ឆ្នាំ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្ម សម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ ២០១៩ នឹងត្រលប់មកវិញហើយក្នុងខែសីហានេះ ចាប់ពីថ្ងៃទី ២២-២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តការណ៍ពិព័រណ៍ដែលកើតឡើងរយៈពេល ២ ឆ្នាំ ម្តងនេះ មានការរំពឹងទុកថានឹងទទួលបានអ្នកចូលរួមតាំងពិព័រណ៍ប្រមាណ ២០០ នាក់ មកពីបណ្តាប្រទេសនានា និងក្នុងតំបន់ ក្នុងនោះនឹងមានស្តង់ចំនួន ២៨០ ស្តង់ ហើយអ្នកចូលរួមនឹងកើនឡើងរហូតដល់ ៤០ ភាគរយ បើធៀបនឹងឆ្នាំចាស់។
ព្រឹតិ្តការណ៍ពិព័រណ៍ដ៏ធំនេះត្រួវបានរៀបចំឡើងដោយក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និងសហការរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD) ។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិនេះគឺជាពិព័រណ៍ដ៏មានសក្តានុពលគ្របដណ្តប់លើវិស័យឧស្សាហកម្មជាច្រើនដូចជា ជ័រប្លាស្ទិកកៅស៊ូ ការបោះពុម្ព ការវេចខ្ជប់ ការកែចៃ្នម្ហូបអាហារ គ្រឿងចក្រកសិកម្ម ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត វិស្វកម្ម ថាមពលអគ្គិសនី និងសម្លៀកបំពាក់ និងវាយនភណ្ឌ។
វាជាការទទួលបានភាពជោគជ័យក្នុងការរួមបញ្ចូលវិស័យសំខាន់ៗនេះ។អ្នកចូលរួមទស្សនាក៏អាចមានភាពងាយស្រួលក្នុងការស្វែងរកជាមួយ អ្នកផ្គត់ផ្គង់ក្នុងវេទិកាមួយនេះនៅផលិតផលដែលអ្នកទស្សនាចង់បានទៅតាមតម្រូវការក្នុងវិស័យនីមួយៗ។
យោងតាមរបាយការណ៍សង្ខេបរបស់អាស៊ានបានបង្ហាញថា ប្រទេស កម្ពុជា គឺជាទិសដៅវិនិយោគដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនដែលចង់ ពង្រើកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ាន។ ក្រៅពីកំណើនសេដ្ឋកិច្ចដែលមានកំណើនក្នុងរង្វង់ ៧ ភាគរយ ជារៀងរាល់ឆ្នាំ ច្បាប់វិនិយោគទុនសេរី និងទីតាំងយុទ្ធសាស្ត្រសម្រាប់រោងចក្រក៏ជាកត្តាសំខាន់ផងដែរ។
ប្រទេស កម្ពុជា នឹងក្លាយជាប្រទេសដែលមានជម្រើសល្អសម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន លើសពីនេះទៅទៀត ក្រុមហ៊ុនរោងចក្រ និងផ្លាស់ពីប្រទេសផ្សេងៗមកប្រទេស កម្ពុជា។
ក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងតែចាប់យកទីផ្សារដ៏រីកចម្រើនមួយនេះក្នុងនោះពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ គឺជាមធ្យោបាយល្អបំផុតក្នុងការចូលរួមចំណែកទីផ្សារក្នុងប្រទេស កម្ពុជា។ វាក៏ជាការប្រមូលផ្តុំនូវអ្នកទិញដែលមានគុណភាពខ្ពស់ ហើយមិនត្រឹមតែនៅប្រទេស កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីបណ្តាប្រទេសផ្សេងៗផងដែរ។
ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិនឹងនាំមកនូវម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រាយបំផុត លើសពីនេះទៅទៀត និងមានការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជូនអ្នកចូលរួមទស្សនាទាំងឡាយ ដើម្បីជួបផ្ទាល់ជាមួយនឹងម្ចាស់រោងចក្រក្នុងការចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគត។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ គឺជាមធ្យោបាយដ៏រឹងមាំមួយសម្រាប់ភាពជោគជ័យក្នុងប្រទេស កម្ពុជា៕