The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ាស់ Wakamono ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា




ម៉ាស់ Wakamono ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

Content image - Phnom Penh Post

ម៉ាស់ Wakamono ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

​ម៉ាស់​នេះ ​ត្រូវបាន​ផលិតឡើង​ដើម្បី​កាត់បន្ថយ​ការចម្លង​វីរុសដោយ​ផ្តល់នូវ​ការការពារ​មួយកម្រិត​ថែមទៀតដើម្បី​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​​មាន​សមត្ថភាព​​ការពារ​មេរោគ​កុំឱ្យ​ឆ្លង​ចូលក្នុង​ខ្លួន​មនុស្សគឺ​បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​ហើយ​។

Content image - Phnom Penh Post

​ម៉ាស់ Wakamono ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​ដើម្បី​ការពារ​មិនឱ្យ​សារធាតុ​ដែល​ចម្លង​មេរោគអាច​ជ្រាបចូល ឬ ​ឆ្លងកាត់​បានវា​ជួយ​ការពារ​មិនឱ្យ​មេរោគ​ឆ្លង​រីក​រាលដាល​ខ្លាំង ​ថែមទាំង​អាច​សម្លាប់​មេរោគ​​​​បាន​ថែម​ទៀតផង​។នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន​ផលិត​ម៉ាស់ Wakamono ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​ ផលិត​ម៉ាស់​ដែលមាន​គុណភាព​ខ្ពស់មាន​សមាសធាតុ «gecide» ដែលមាន​គុណភាព​ខ្ពស់​ប្រឆាំងនឹង​​វីរុស​កូ​រ៉ូ​ណា​។

​ក្រុមហ៊ុន​បញ្ជាក់​ថាសមាសធាតុ «gecide» គឺមាន​សុវត្ថិភាព​ខ្ពស់សម្រាប់​ការប្រើប្រាស់​របស់​មនុស្សពីព្រោះ​វា​ពុំមាន​រួមផ្សំ​នឹង​សមាសធាតុ​អ​សរីរាង្គ​នោះទេដោយ​វា​​​ប្រឆាំងនឹង​អតិសុខុមប្រាណ​ដែល​អាច​បំផ្លាញ​បាក់តេរី​បង្ក​ជំងឺ​លើ​មនុស្ស​​។​

​ម៉ាស់​ត្រូវ​បាន​នាំ​ចូល​ដោយក្រុម​ហ៊ុន Anna Group និងលក់​នៅក្រោមFaceline Cambodia។

លោកស្រី Sok Channda សហប្រធានក្រុមហ៊ុន Anna and Faceline Cambodia បានថ្លែងថា៖ «យើងបានផ្តល់ម៉ាស់ចំនួន ១៧០ ០០០ ទៅឱ្យក្រសួងពាណិជ្ជកម្មនិង ១២០ ០០០ ម៉ាស់ទៅដល់​សមា​គម Techo Young Volunteer Doctors Association កាល​ពី​ខែ​មេសា»។ យើងក៏គាំទ្រផងដែរក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដដោយបានផ្តល់ម៉ាស់ដល់បុគ្គលិកសុខាភិបាលនៅជួរមុខប៉ូលិសទាហាននិងអ្នកដែលរស់នៅក្នុងតំបន់ក្រហម»។ ​

Content image - Phnom Penh Post
Wakamono ធ្វើការពិសោធជាច្រើនដងដើម្បីប្រាកដពីគុណភាពដែលអាចការពារវីរុស។ សហការី

​យោងតាម ​Wakamono ក្រុមហ៊ុនទទួល​បាន​​ការអនុម័ត​ពី​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិកនិង​អនុលោម​តាម​ស្តង់ដា​សហភាព​អឺរ៉ុប​ ដោយបាន​ធ្វើតេស្តនៅ​មន្ទីរពិសោធន៍​ជាច្រើនដូចជា​មន្ទីរពិសោធន៍ Pacific Bio Labs នៅ​សហរដ្ឋអាមេរិកការិយាល័យ Bureau Veritas របស់​កាណាដានិង TUV SUV របស់​​អាល្លឺម៉ង់ ហើយ​ក៏បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​បញ្ជាក់​គុណភាពនិងសុវត្ថិភាព​ជាច្រើន​ផងដែរ​។​

​លោកស្រី​បន្តថាការអនុម័ត​យល់ព្រម​ក៏បាន​ទទួល​ផងដែរ​ពី​មន្ទីរពិសោធន៍​​ឯកជន ​នៅក្នុង​ប្រទេស​ឥណ្ឌា និង វៀតណាម ខណៈ​ការធ្វើ​តេស្ត​ក៏​ត្រូវបាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។

លោកស្រី Channda ថ្លែងថា៖ ​«Anna បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​​ពាណិជ្ជកម្មដើម្បី​លក់​ម៉ាស់ ៤ ស្រទាប់នៅទីផ្សារ​ក្នុង​ស្រុក​ខណៈ​ខ្លួន​កំពុង​រង់ចាំ​ការ​​អនុម័ត​យល់ព្រម​​ពី​ក្រសួង​សុខា​-​ភិបាល​​»​។

​ភាគល្អិត​នៃ​ជំងឺ​កូ​វីដ​១៩ត្រូវបាន​គេ​ប៉ាន់​ស្មានថា ​មាន​ចំនួន ០,១២ មីក្រុង (microns) និង​បាន​ធ្វើតេស្ត​សមត្ថភាព​នៃ​ការ​ត្រង​ភាគល្អិត PFE នៃ ASTM F2100 សម្រាប់​ទំហំ​ភាគល្អិត​ជា​មធ្យម 0.1 μm (​មីក្រូ​ម៉ែត្រ​) ម៉ាស់ Wakamono អាច​រាំងខ្ទប់​យ៉ាងហោចណាស់ ៩៨ ភាគរយ​នៃ​ភាគល្អិត​ដ៏​តូច ​(0.1 micron)​។

​ក្រុមហ៊ុន​បាន​បន្តថា​ជាមួយនឹង​ប្រសិទ្ធភាព​នៃ​ការ​ត្រង​បាក់តេរី​ប្រហែល​ ៩៨ ​ភាគរយ​ប្រឆាំងនឹង​វីរុសរួមទាំង​វីរុស SARS-CoV-2 ដែល​បង្កឱ្យមាន​វីរុស​កូ​រូ​ណាវីរុស NL63 និង 229E វីរុស​ផ្តាសាយ A និង H1N1 និង​វីរុស​ប៉ូ​លី​អូ 1 (poliovirus 1) ​អាច​ត្រង​ភាគល្អិតដោយ​ប្រសិទ្ធភាព​បាន​ប្រហែល​៩៨​ភាគរយ​។​

Content image - Phnom Penh Post
អ្នកស្រាវជ្រាវចំណាយពេល​ ១ ឆ្នាំ ដើម្បីអភិវឌ្ឍន៍ម៉ាស់។ សហការី

ក្រុមហ៊ុន ​Wakomono ឲ្យដឹងថា ​អ្នកស្រាវជ្រាវ​បាន​ចំណាយ​ពេល​ប្រហែល​មួយឆ្នាំ​ដើម្បី​បង្កើត​ម៉ាស់​ដែល​ទន់​និង​ងាយស្រួល​ដកដង្ហើមនិងមាន​សមត្ថភាព​ការពារ​មេរោគ​មិនឱ្យ​ជ្រាប​ចូលក្នុង​ខ្លួន​មនុស្ស​បាន​។ បច្ចុប្បន្នម៉ាស់​នេះកំពុង​ត្រូវបាន​លក់​នៅ​​ទូទាំង​ទ្វីបអាស៊ីនិង​នៅ​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត​។

​លក្ខណពិសេស​មួយចំនួន​ទៀត​នៃ​ម៉ាស់​នេះគឺរួមមាន​ប្រដាប់​គៀប​ច្រមុះការពារ​កុំឱ្យ​ជ្រុះងាយស្រួល​ពាក់​នៅ​ត្រចៀកមាន​ស្រទាប់​ការពារ​ការ​ជ្រាបចូល​នៃ​សារធាតុ​រាវនិង​ការពារ​ការ​រលាក​ស្បែក​ផងដែរ​។ Wakamono មួយ​ប្រអប់មានចំនួន ១០ ម៉ាស់និង​មាន​តម្លៃ​ដ៏សមរម្យ​ត្រឹមតែ​២​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

«​ក្នុងអំឡុង​ពេលនេះប្រាក់ចំណេញ​​គឺជា​រឿង​បន្ទាប់បន្សំ​ប៉ុណ្ណោះយើង​មើលឃើញ​ពី​តម្រូវការ​ផ្គត់ផ្គង់​សម្ភារ​ការពារ​គុណភាព​ខ្ពស់​កាន់តែច្រើន​សម្រាប់ប្រជាជនដែល​នេះ​ជា​អាទិភាព​ខ្ពស់ជាង​»​។​

​លោកស្រី​ Channda ដែលជា CEO របស់ក្រុមហ៊ុន Angkor Data Communications ផងដែរ​នោះ​បានមានប្រសាសន៍​ថា​៖«​យើង​បាន​ធ្វើ​ទីផ្សារ​ផលិត​ផល​នេះ​នៅ​ទូទាំង​ពិភពលោកហើយ​យើង​ជឿជាក់ថា​ផលិតផល​របស់​យើង​នឹង​អាចឆ្លើយ​តប​ទៅនឹង​តម្រូវការបានជាពិសេស​នៅពេល​ដែល​ប្រទេស​កម្ពុជា​នៅ​ជិត​ប្រទេស​វៀត​ណាម​»៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍