ខណៈ​រោងកុន​នៅ​កម្ពុជា​នៅតែ​បន្ត​បិទទ្វារ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ ​១៩ អ្នក​និយម​ទស្សនា​ភាពយន្ត​នៅ​កម្ពុជា​នៅតែ​អាច​រីករាយ​ជាមួយ​នឹង​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​ខ្ពស់​តាមរយៈ​កម្មវិធី​កម្សាន្ត​ចៃកុន​ធីវី (JaiKonTV) បាន​ដដែល​។

ជាមួយ​នឹង​អ្នកប្រើប្រាស់​ជាង​កន្លះ​លាន​នាក់ សេវា​ស្ទ្រីម​វីដេអូ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​នេះ​បាន​ប្តេជ្ញា​ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​មាន​សុវត្ថិភាព​នៅពេល​ទស្សនា​ភាពយន្ត​។

ខណៈ​ពិភពលោក​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​កម្មវិធី​ចៃកុន​ធីវី​កញ្ញា​ លឹម ចិន្តា ថ្លែង​ថា​៖ «​យើង​ចង់​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​ស្នាក់​នៅផ្ទះ និង​ទស្សនា​ខ្សែភាពយន្ត​» ។

ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នេះ កម្មវិធី​ចៃ​កុន និង​ផ្តល់​ឱ្យ​មិត្ត​អ្នកអាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើការ​ភ្ជាប់​គម្រោង​ដោយ​ឥតគិតថ្លៃ​រយៈពេល ១ ​ខែ ដើម្បី​ទស្សនា​ភាពយន្ត​ក្នុង​ស្រុក និង​អាស៊ី​ដែល​ល្អ​បំផុត​។

ពាក្យ​ចៃកុន​មាន​ន័យថា​ «​អ្នក​និយម​ទស្សនា​ភាពយន្ត​» ហើយ​ជាមួយ​កម្មវិធី​នេះ អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្ត​នៅ​កម្ពុជា​អាច​ទស្សនា​ភាពយន្ត​នៅក្នុង​កម្មវិធី​បាន​ជាង​ ៥០០០ ​ម៉ោង​។

«​កម្មវិធី​ទស្សនា​ភាពយន្ត​របស់​យើង​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏ច្រើន ហើយ​វា​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បម្រើ​ប្រជាជន​កម្ពុជា​ឱ្យ​បានល្អ​បំផុត​។ យើង​មាន​ភាពយន្ត​ជាច្រើន​ដែល​សមស្រប​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ ដូចជា​វ័យ​ជំទង់ មនុស្ស​ពេញវ័យ សម្រាប់​ក្រុមគ្រួសារ សម្រាប់​អ្នកធ្វើការ​ជាដើម​»​។

«​យើង​មាន​ភាពយន្ត​គ្រប់​ប្រភេទ​ដូចជា​ភាពយន្ត​បែប​ភ័យរន្ធត់ កំប្លែង ស្នេហា ផ្នែក​ម្ហូបអាហារ ផ្នែក​ផ្តល់ព័ត៌មាន​សម្រាប់​ថែរក្សា​សម្រស់ និង​មានរឿង​ជាច្រើន​ទៀត​ដើម្បី​បំពេញ​ចិត្ត​អ្នក​ដែល​ស្វែងរក​ការកម្សាន្ត​ក្នុង​អំឡុង​ពេលនេះ​»​។

កញ្ញា​ ចិន្តា បន្ថែមថា​៖ «​ចំពោះ​ភាពយន្ត​បរទេស​ដែល​ពេញនិយម​នៅ​កម្ពុជា​ដូចជា​រឿង​កូរ៉េ និង​រឿង​ចិន យើង​មាន​បញ្ចូល​សំឡេង​ជា​ភាសាខ្មែរ​ ឬ​ដាក់ subtitle ជា​អក្សរ​ខ្មែរ​»​។

កម្មវិធី​ទស្សនា​ភាពយន្ត​ដូចជា ចៃកុន​ធីវី អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​អាច​ចូល​មើល​វីដេអូ​ដោយ​គ្មាន​ការកំណត់ ហើយ​ចៃកុន​ធីវី​ដែល​ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​ ២០១៧ គឺ​ដើម្បី​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ការកម្សាន្ត​ល្អ​បំផុត​។

«​នៅពេល​នោះ​យើង​មិនឃើញ​មាន​កម្មវិធី​ណាមួយ ដើម្បី​ផ្តល់​ការកម្សាន្ត​ដល់​ប្រជាជន​កម្ពុជា​ទេ ដូច្នេះ​យើង​សម្រេច​បង្កើត​កម្មវិធី​កម្សាន្ត​មួយ​នេះ​ឡើង​»​។

«​ហេតុផល​មួយទៀត​គឺ​ដើម្បី​គាំទ្រ​ដល់​ការចែកចាយ​ភាពយន្ត​ក្នុង​ស្រុក ដូច្នេះ​យើង​អាច​ជួយ​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​ឲ្យ​ឈានដល់​កម្រិត​មួយទៀត​។ យើង​ជ្រើសរើស​ភាពយន្ត​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនិកជន​ខ្មែរ ជាពិសេស​យើង​គាំទ្រ​ភាពយន្ត​ក្នុងស្រុក​»​។

កញ្ញា​ ចិន្តា បាន​ថ្លែងថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ខ្សែ​ភាពយន្ត​កម្ពុជា ហើយ​យើង​កំពុង​មើលឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ទេពកោសល្យ​កាន់តែ​កើនឡើង​ដែល​វា​ជា​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការផលិត​ភាពយន្ត​ដែល​អាច​យក​ទៅ​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​បាន​»​។

កញ្ញា លឹម ចិន្តា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ កម្មវិធី​កម្សាន្ត​ចៃកុន​ធីវី ។

អ្វី​ដែល​បង្ហាញ​កាន់តែច្បាស់​នោះ​គឺ​ភាពយន្ត​ «Jailbreak ឬ​ការពារ​ឧក្រិដ្ឋជន​» ក្នុង​ឆ្នាំ​ ២០១៦ ដែល​ទទួល​បាន​ការឆ្លើយ​តប​ជា​វិជ្ជមាន​ពី​អន្តរជាតិ​ដោយ​ត្រូវបាន​ចាក់​បញ្ចាំង​នៅក្នុង​កម្មវិធី Netflix ។

អ្នក​យកព័ត៌មាន​ទាក់ទង​ភាពយន្ត​ហូលីវូដ​បាន​បរិយាយ​ភាពយន្ត​រឿង Jailbreak ថា​ជា​ «​ការបង្ហាញ​ដ៏អស្ចារ្យ​នូវ​ទេពកោសល្យ និង​ជំនាញ​បច្ចេកទេស​ភាពយន្ត​របស់​កម្ពុជា​»​។

កញ្ញា​ ចិន្តា បាន​បន្ថែមថា​៖ «​កាលពី​ឆ្នាំមុន យើង​បាន​ចេញ​ផ្សាយ​រឿង Young Love ដែល​សហការ​ជាមួយ​ផលិតកម្ម Kongchak Pictures និង​រឿង​ភរិយា​ខ្ញុំ​គឺជា Tomboy ដោយ​សហការ​ជាមួយ​ផលិតកម្ម LD Pictures ។ ជាមួយ​គ្នា​នេះ​ដែរ​យើង​បាន​វិនិយោគ​ និង​ផ្តល់​មូលនិធិ​ដល់​ខ្សែភាពយន្ត​ចំនួន​ ៩ ​រឿង​ផ្សេងទៀត ដើម្បី​គាំទ្រ​ឧស្សាហកម្ម​ភាពយន្ត​ក្នុងស្រុក​»​។

ស្ត្រី​ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ​បាន​ឲ្យ​ដឹងថា​កម្មវិធី​កម្សាន្ត​ចៃកុន​ធីវី​ផ្តល់ជូន​នូវ​កញ្ចប់​ផ្សេងៗ​គ្នា​សម្រាប់​អ្នក​និយម​ទស្សនា​ភាពយន្ត​នៅ​កម្ពុជា ដោយ​ការភ្ជាប់​បណ្តាញ​ប្រចាំខែ​គឺមាន​តម្លៃ​ត្រឹមតែ​ ១,២៥ ដុល្លារ​ប៉ុណ្ណោះ​។

«​អតិថិជន​ភ្ជាប់​គំរោង​កម្មវិធី​កម្សាន្ត​នេះ​អាច​រីករាយ​ការទស្សនា​លក្ខណៈ VIP គ្មាន​ដែន​កំណត់ និង​គ្មាន​ការផ្សាយ​ពាណិជ្ជកម្ម​មក​រំខាន​។ អ្នក​អាច​ភ្ជាប់​គំរោង​ប្រចាំថ្ងៃ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ​។ ចំពោះ​ការជាវ​ប្រចាំខែ​គឺ​ពេញនិយម​បំផុត ពីព្រោះ​វា​តែងតែ​មាន​អ្វីដែល​ថ្មី​ជានិច្ច​។ យើង​ក៏មាន​ផ្តល់​ការ​ទស្សនា​ជាច្រើន​ដោយ​ឥតគិតថ្លៃ​ផងដែរ​»​។

«​កម្មវិធី​ចៃកុន​ធីវី គឺ​សម្រាប់​ប្រជាជន​កម្ពុជា​។ យើង​ទទួល​បាន​ខ្សែ​ភាពយន្ត​ពី​ក្រុមហ៊ុន​ផលិតកម្ម​ក្នុង​ស្រុក ខណៈ​ដែល​យើង​ក៏​ផលិត​ភាពយន្ត​ផ្ទាល់ខ្លួន​ដែរ ដូចជា​កម្មវិធី​ស្តីពី​ម្ហូបអាហារ​ (Foodbuzz) ជាដើម​» ។

ដើម្បី​ទទួល​បាន​កម្មវិធី​កម្សាន្ត​ចៃកុន​ធីវី​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ៣០ ថ្ងៃ លោកអ្នក​គ្រាន់តែ​បញ្ចូល​លេខ​កូដ WATCHJKTVATHOME ។

លេខ​កូដ​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​ ១៧-៣០ ខែ​មេសា​ក្នុង​ឆ្នាំ​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​រកបាន​នៅលើ​ទំព័រ​ហ្វេសប៊ុក JaiKonTV Cambodia ។

ជាមួយ​នឹង​ភាពយន្ត​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​កំពុង​រីកលូតលាស់​ទើប​ពាក្យស្លោក​របស់​ចៃកុន​ធីវី​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​គឺ​ «​នៅផ្ទះ យើង​នាំមក​យក​ការកម្សាន្ត​ល្អ​ដ៏បំផុត​សម្រាប់​លោកអ្នក​»​។

កញ្ញា​ លឹម ចិន្តា បាន​សង្កត់ធ្ងន់​ថា​៖ «​យើង​កំពុង​កែលម្អ​ជា​លំដាប់ ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ហើយ​ជាមួយ​នឹង​ជំហរ​ដ៏រឹងមាំ​របស់​ក្រុមហ៊ុន យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ដែល​ពួកគាត់​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការសម្រេច​ការងារ​នេះ​បាន​ដោយ​ជោគជ័យ​»៕