Heineken គឺជា​ម៉ាក​យីហោ​ដ៏ល្បីល្បាញ​បំផុត​មួយ​នៅលើ​ពិភពលោក ដែល​មាន​វត្តមាន​នៅ​ ១៩២ ​ប្រទេស ហើយ​ម៉ាក​យីហោ​នេះ​គឺ​កាន់កាប់​ផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ទីផ្សារ​ស្រាបៀរ​។ Heineken ជា​អ្នក​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​តន្ត្រី​លក្ខណៈ​អន្តរជាតិ​ជាង​ ១០០០ ​លើក ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយ​ជា​ច្រកទ្វារ​ទីផ្សារ​ដ៏សំខាន់​សម្រាប់​អតិថិជន​។

ឆ្នាំនេះ​គឺជា​លើក​ទី​ ៩ ​ហើយ​ដែល Heineken បាន​នាំ​យក​ក្លិប​រាំ​ធំ​បំផុត​មកកាន់​កម្ពុជា​ជាមួយ​នឹង​តន្ត្រី EDM Raveground 2.0 ។ ព្រឹត្តិការណ៍​ដ៏រីករាយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៣០ ខែ​មីនា ឆ្នាំ​ ២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។

ចំពោះ​សំបុត្រ​ចូលរួម​គឺ​ត្រូវ​ចេញ​លក់​ជា​ ៤ ​ដំណាក់កាល​តម្លៃ​សំបុត្រ​គិត​ទៅ​តាម​ទីតាំង​អង្គុយ ដោយ​តម្លៃ​សំបុត្រ​ចាប់ផ្តើម​ពី​ ១០ រហូត​ដល់​ ២៥ ​ដុល្លារ ហើយ​សំបុត្រ​ដែល​នៅ​ឆ្ងាយ​ពី​ឆាក​តន្ត្រី​គឺ​មាន​តម្លៃថោក​ជាង​សំបុត្រ​ដែល​នៅ​ជិត​ឆាក​។

នៅក្នុង​ឆ្នាំនេះ Heineken នាំ​មក​នូវ​ការតុបតែង​ឆាក​ចុងក្រោយ​បំផុត​ជាមួយ​នឹង​សមត្ថភាព​ប្រព័ន្ធ​សំឡេង​កម្រិត​ខ្ពស់​។ ជាមួយ​គ្នា Heineken ក៏​នាំ​យក​ឌីជេ​អន្តរជាតិ​ល្បីៗ​មក​កាន់​រាជធានី​ភ្នំពេញ​ផង​ដែរ ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​យុវវ័យ និង​ផ្តល់នូវ​សកម្មភាព​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​បង្កើត​នូវ​បទពិសោធ​ដ៏អស្ទារ្យ​សម្រាប់​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏រំភើប​នេះ​។

Heineken គឺជា​ម៉ាក​យីហោ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ពាសពេញ​ពិភពលោក​។ photo supplied

ទាំងនេះ​គឺជា​ផ្នែក​ទាំងអស់​នៃ​វេទិកា​តន្ត្រី​នៅ​ទូទាំង​ពិភពលោក​របស់ Heineken ទោះបី​ជា​វា​មិន​ស្ថិត​នៅ​ក្រោម​បដា​នៃ​យុទ្ធនាការ​ជា​សកល​ណា​មួយ​ក៏ដោយ​។

វា​គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​គោលបំណង​បង្ហាញ​ភាពជិតស្និទ្ធ​ជាមួយ​អតិថិជន​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​ម៉ាក​យីហោ​មួយ​នេះ​ឲ្យ​ចំ​អតិថិជន​ដែល​ជា​គោលដៅ​ជាក់លាក់​។

នៅក្នុង​ឆ្នាំនេះ Heineken រំពឹង​ថា​នឹង​ទាក់ទាញ​អ្នក​ចូលរួម​លើសពី​ព្រឹត្តិការណ៍​មុនៗ​ឲ្យ​បាន​រហូត​ដល់​ ៤០០០ ​នាក់​ក្នុង​នោះ​ក៏មាន​ឌីជេ​ល្បីៗ​ជាច្រើន​ដូចជា​ឌីជេ Dyro, ឌីជេ RayRay និង​ឌីជេ Apster ដែល​នឹង​មក​អង្រួន​ឆាក​ឲ្យ​កាន់តែ​រំភើប​ទ្វេឡើង ហើយ​ក៏​មាន​វត្តមាន​ឌីជេ​ និង​តារាចម្រៀង តារា​បង្ហាញ​ម៉ូត​ និង​តារា​ល្បីៗ​ក្នុង​ស្រុក​ជាច្រើន​ទៀត​នៅ​ក្នុងការ​ប្រារព្ធ​តន្ត្រី EDM នេះដែរ​។

សារ​ដែល Heineken ផ្ញើជូន​គឺ​ភាព​រីករាយ និង​ការលើក​ទឹកចិត្ត​អតិថិជន​ឲ្យ​ចែករំលែក​ភាពសប្បាយ​រីករាយ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​។

Heineken នាំយក​ការប្រគំ​តន្ត្រី​ដ៏អស្ចារ្យ​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​អតិថិជន​របស់​ខ្លួន​។ photo supplied

Heineken បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​សម្រាប់​អតិថិជន​គ្រប់រូប​ដោយ​មិន​ប្រកាន់​អំពី​ពូជសាសន៍ ភេទ ពណ៌​សម្បុរ ឬ​សញ្ជាតិ​នោះ​ឡើយ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់​តម្លៃ និង​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​។ ជាពិសេស​ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​រហូត ដល់ Earth Hour​។

គោលបំណង​សម្រាប់​ក្រុមហ៊ុន Heineken នៅក្នុង​ទីផ្សារ​គឺ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អតិថិជន និង​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌​ផ្ទាល់​របស់​អតិថិជន ខណៈ Heineken ទទួល​បាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។

ការរួម​បញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម័យថ្មី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាទូទៅ​គឺមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​លើកកម្ពស់​ម៉ាក​យីហោ​ និង​លើកទឹកចិត្ត​ដល់​ការទទួល​ស្គាល់​ម៉ាក​យីហោ រូបភាព​ម៉ាក​យីហោ​។ ដោយ​នាំ​យក​ព្រឹត្តិការណ៍​រីករាយ​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​ផ្ទាល់ ក្រុមហ៊ុន Heineken ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ចំពោះ​រសជាតិ និង​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​ជា​អ្វី​ដែល Heineken ចង់​ផ្សព្វផ្សាយ​។

នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ព្រឹត្តិការណ៍ EDM Raveground 2.0 ក្រុមហ៊ុន Heineken សង្ឃឹម​ថា​នឹង​ប្រមូលផ្តុំ​នូវ​គំនិត​ច្នៃប្រឌិត​ និង​គុណ​តម្លៃ​នៃ​យីហោ​របស់ខ្លួន​ដើម្បី​ផ្តល់ជូន​នូវ​បរិយាកាស​មួយ​ដ៏រីករាយ​ និង​រំភើប​សម្រាប់​អតិថិជន​របស់​ខ្លួន​ជាមួយ​នឹង​ស្រាបៀរ​ដែល​មាន​គុណភាព​ល្អ​ឥតខ្ចោះ​៕

អ្នកចូលរួម​ការប្រគំ​តន្ត្រី EDM Raveground 2.0 បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​នៅក្នុង​រាត្រី​ដ៏អស្ចារ្យ​នោះ​។ photo supplied

អ្នកចូលរួម​ការប្រគំ​តន្ត្រី EDM Raveground 2.0 បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​នៅក្នុង​រាត្រី​ដ៏អស្ចារ្យ​នោះ​។ photo supplied

អ្នកចូលរួម​ការប្រគំ​តន្ត្រី EDM Raveground 2.0 បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​នៅក្នុង​រាត្រី​ដ៏អស្ចារ្យ​នោះ​។ photo supplied