ឥឡូវនេះ​អតិថិជន​របស់​ធនាគារ ឈីហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វីង​។

ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត​ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ និង​ធនាគារពាណិជ្ជ ឈីហ្វ (​ខេមបូឌា) ម.ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung Kai Peter ដែលជា​សហគ្រិន​ជោគជ័យ​ម្នាក់​នៅ​ទីក្រុង​ហុងកុង និង​ជា​ស្ថាបនិក CHIEF GROUP ដែលជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏ល្បី​មួយ​មាន​អាយុកាល​ជាង​ ៤១ ​ឆ្នាំ​ជាមួយ​នឹង​អាជីវកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​បាន​ប្រកាស​ភាពជា​ដៃគូ​ថ្មី​មួយ​កាលពី​ថ្ងៃទី ២១ ខែមករា ដែល​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វីង ឬ​កម្មវិធី​ស្មាតហ្វូន​វីង​។

ភាពជា​ដៃគូ​នេះ​ផ្តល់​សេរីភាព​ដល់​អតិថិជន​របស់​ធនាគារពាណិជ្ជ ឈីហ្វ មិន​ថា​នៅ​តំបន់​ដាច់ស្រយាល​ប្រទេស​កម្ពុជា​ក៏ដោយ អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វីង ប្រកប​ដោយ​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​។ អតិថិជន​ក៏​អាច​សង​ប្រាក់កម្ចី​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ដ៏​មាន​ភាព​ច្នៃប្រឌិត​ដោយ​គ្រាន់តែ​ចុច​ ២ ​ឬ​ ៣ ​ដង​លើ​ទូរស័ព្ទដៃ​របស់​ពួកគាត់​តែប៉ុណ្ណោះ​។ លើសពីនេះ​ផងដែរ អតិថិជន​របស់​ធនាគារ​ពាណិជ្ជ ឈីហ្វ ក៏​អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​បាគង ទៅ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​វីង​ផងដែរ​។

លោក​ ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ ធនាគារពាណិជ្ជ​ឈីហ្វ បន្ត​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ដ៏ងាយស្រួល​។ នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់ ដែល​ឆ្លុះបញ្ចាំង ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​កែលម្អ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ក្នុង​សហគមន៍​របស់​យើង​។​»

វីង​ដែលជា​ធនាគារ​ឯកទេស​ក្នុងការ​ទូទាត់ បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​ ១២ ​ឆ្នាំ​មកហើយ ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ចល័ត ប្រកប​ដោយ​សុវត្ថិភាព រហ័ស ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។

ការប្តេជ្ញាចិត្ត​របស់​វីង​ក្នុង​ការផ្តល់​សិទិ្ធ​អំណាច​ផ្នែក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា បាន​ធ្វើឱ្យ​ពួកគេ​អាចមាន​បណ្តាញ​ភ្នាក់ងារ​វីង​កាន់តែ​រឹងមាំ និង​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ នៃ​កម្មវិធី​ស្មាតហ្វូន​វីង​។

ចំណុច​សំខាន់​នៃ​ភាព​ជា​ដៃគូ​រវាង​ធនាគារ​ឯកទេស​វីង និង​ធនាគារពាណិជ្ជ ឈីហ្វ គឺជា​ការចែករំលែក ចក្ខុវិស័យ​រួមគ្នា​មួយ​ក្នុងការ​ប្រើប្រាស់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​។

លោក​បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារពាណិជ្ជ ឈីហ្វ បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ធនាគារ​ពាណិជ្ជ​ឈីហ្វ​ក្នុង​ការធ្វើឱ្យ​ផលិតផល​របស់​យើង​ប្រសើរឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង​ដូច្នេះ​អតិថិជន​អាច​ផ្តោតលើ​កំណើន​អាជីវកម្ម​របស់​ពួកគេ​។ អតិថិជន​របស់​ធនាគារ​ពាណិជ្ជ​ឈីហ្វ​នឹង​រីករាយ​នូវ​ជម្រើស​ថ្មី​ដែល​អនុញ្ញាតឱ្យ​ពួកគេ​បង់ប្រាក់​កម្ចី​របស់​ពួកគេ​ដោយ​មិនចាំបាច់​ទៅដល់​ការិយាល័យ​របស់​ធនាគារ​ពាណិជ្ជ​ឈីហ្វ នោះ​ទេ»​។

វីង​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ជាង​ ១២ ​ឆ្នាំ ខណៈ​ធនាគារ ឈីហ្វ បាន​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០១៣​។

ធនាគារពាណិជ្ជ ឈីហ្វ (​ខេមបូឌា) ម.ក បាន​សម្លឹង​ឃើញ​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​បានចាប់ផ្តើម​ប្រតិបត្តិការ កាលពី​ខែធ្នូ ឆ្នាំ​ ២០១៣ ដោយមាន​ដើមទុន​ដំបូង​ត្រឹមតែ​ ១០ ​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​បច្ចុប្បន្ន​មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ជាង ​១៤៣ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២១ និង​មាន​បុគ្គលិក​សរុប​ជាង ១៤០ ​នាក់​។ លោក​បណ្ឌិត​ សឿង ម៉ូរ៉ារិទ្ធ ចាត់ទុក​អតិថិជន​ជា​ដៃគូ​យូរអង្វែង ដែល​អាច​ធ្វើឱ្យ​ធនាគារ​យើង​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ជា​លំដាប់​។

ធនាគារពាណិជ្ជ ឈីហ្វ (​ខេមបូឌា) ម.ក ប្រើប្រាស់​គំរូ​អាជីវកម្ម​ធ្វើជា​មូលដ្ឋាន​នីយកម្ម​ និង​អភិវឌ្ឍន៍​ដែល​ស័ក្តិសម​បំផុត​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​មិន​ត្រឹមតែ​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ផលិតផល​ដែលមាន​ស្រាប់​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រមទាំង​ណែនាំ​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង​ជា​លំដាប់​។

CHIEF GROUP ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧៩ នៅ​ទីក្រុង​ហុងកុង ដែល​បាន​ពង្រីក​សក្តានុពល របស់ខ្លួន​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ​នៃ​ការអនុវត្ត​ក្រមសីលធម៌ និង​ការវិនិយោគ​ដោយ​ភាព​ប្រយ័ត្នប្រយែង​។ យើង​បាន​បន្តដំណើរ​ទៅមុខ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​បេសកកម្ម​គោលដៅ និង​ទស្សនវិស័យ​របស់​យើង និង​ផ្តល់​សេវា​ដល់​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​ជាង​មុន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។

ជោគជ័យ​របស់​យើង​ត្រូវបាន​គេ​សន្មត​ថា ជា​ស្មារតី​ក្រុម​ខ្លាំង​ជាមួយ នឹង​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​។

យើង​សូម​ណែនាំ​ឱ្យ​លោកអ្នក​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង www.chiefbank.com.kh និង​ទាញយក​កម្មវិធី​ទូរស័ព្ទ​ចល័ត (CHIEF Mobile App) ឬ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារពាណិជ្ជ​ឈីហ្វ អតិថិជន​នឹង​ទទួលបាន​នូវ​សេវាកម្ម​ដ៏ល្អ​ពី​បុគ្គលិក​ដែល​រង់ចាំ​ផ្តល់​សេវា​ជូន​លោកអ្នក​។