សណ្ឋាគារ​ឯករាជ្យ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការផ្តល់​ជូន​ពិសេស​ជាមួយនឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន ដើម្បី​រង់ចាំ​ភ្ញៀវ​មក​ស្នាក់នៅ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​ថ្ងៃ​ឈប់សម្រាក​រយៈពេល​ ១ ​សប្តាហ៍​នៅក្នុង​ខែសីហា​ខាងមុខ​។

ថ្ងៃ​ឈប់សម្រាក​រយៈពេល​ ៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ ២១ ខែ​សីហា ត្រូវបាន​ប្រកាស​ដើម្បី​សង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កាលពី​ខែ​មេសា ដែល​ត្រូវបាន​ផ្អាក​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក Eap Boun Kean ប្រធាន​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​ឯករាជ្យ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​សណ្ឋាគារ​ឯករាជ្យ​មាន​ក្តី​សោមនស្ស​រីករាយ រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​។ យើង​រំភើប​ដែល​អាច​រីករាយ​ថ្ងៃ​ឈប់ សម្រាក​ដ៏អស្ចារ្យ​ជាមួយ​ភ្ញៀវ​របស់​យើង​»​។

លោក Eap Boun Kean ប្រធាន​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​ឯករាជ្យ​។

សណ្ឋាគារ​ដ៏ល្បីល្បាញ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៦៤ និង​ត្រូវបាន​គេ​ស្គាល់​ថា​ «Grand Dame» ​នៃ​វិស័យ​បដិសណ្ឋារកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​យុគមាស​នា​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្តល់ជូន​ភ្ញៀវ​នូវ​ការស្នាក់នៅ​ដ៏ល្អ​បំផុត ខណៈ​ដែល​វិស័យនេះ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូវីដ​១៩​។

សណ្ឋាគារ​នេះ​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​ប្រទេស​កម្ពុជា​បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅក្នុង​ឆ្នាំ​ ១៩៥៣​។ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ព្រះនរោត្តមសីហនុ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក ជំទាវ Jacqueline Kennedy ក៏បាន​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​ដែរ ហើយ​ក៏​មាន​តារាភាពយន្ត​និង​ឥស្សរជន​ល្បីល្បាញ​ជាច្រើន​ទៀត​ក៏បាន​ស្នាក់នៅ​សណ្ឋាគារ​នេះដែរ​។

«​សណ្ឋាគារ​ឯករាជ្យ​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ​។ វា​ត្រូវបាន​រចនា​ដោយ​ក្បាច់រចនា​ដ៏ល្អ​ប្រណីត និង​ការតុបតែង​ដោយ​វត្ថុ​សិល្បៈ​ដ៏ពិសេស ដែល​មាន​ទីតាំង​ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​របស់​ប្រទេស​កម្ពុជា​។

លោក Boun Kean ថ្លែងថា​៖ « ជាមួយ​នឹង​បន្ទប់​ដ៏ស្រស់ស្អាត និង​ជម្រើស​អាហារ​ដ៏សម្បូរបែប វា​ស័ក្តិសម​បំផុត​សម្រាប់​ភ្ញៀវទេសចរ និង​អ្នក​ឈប់សម្រាក​ថ្ងៃ​ចុង​សប្តាហ៍​»​។

មាន​ទីតាំង​ស្ថិត​នៅលើ​ទំហំ​ដី​ជាង​ ៣៥ ​ហិកតា​អម​ដោយ​ទេសភាព​ដ៏ស្រស់បំព្រង​ជាមួយ​អាង​ហែល​ទឹក​ដែល​មើល​ទៅ​ទេសភាព​សមុទ្រ​ចម្ងាយ​ត្រឹមតែ​ ៤៥ ម៉ែត្រ​ពី​សណ្ឋាគារ​ប៉ុណ្ណោះ​លើស​ពី​នេះ​ក៏មាន​ស្ប៉ា Jouvence និង Jacuzzis ដែល​វា​ជា​កន្លែង​សម្រាប់​សម្រាក​លម្ហែកាយ​ដ៏រីករាយ​បំផុត​។

សណ្ឋាគារ​ដ៏ប្រណីត​នេះ​ផ្តល់ជូន​ការ​ស្នាក់នៅ​ពោរពេញ​ដោយ​ផាសុកភាព​ និង​ដ៏គួរ​ឱ្យ​ទាក់ទាញ​។ ភ្ញៀវ​អាច​ស្នាក់នៅ​ ៣ ​យប់​ដោយ​ត្រូវ​ចំណាយ​ត្រឹមតែ​ ២ ​យប់​ប៉ុណ្ណោះ​ហើយ​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់នៅ​លើស​ពី​ ៧ ​យប់​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពី ​៣០ ​ទៅ​ ៥០ ភាគរយ និង​ការបញ្ចុះតម្លៃ​សម្រាប់​អាហារ​រហូត​ដល់​ ៥០ ​ភាគរយ​។

ការស្នាក់នៅ​អាច​ធ្វើឡើង​ជា​ ២ ​ពេល​គឺ​នៅ​ពាក់កណ្តាល​សប្តាហ៍​ចាប់ពី​រសៀល​ថ្ងៃ​ចន្ទ​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ និង​នៅ​ចុង​សប្តាហ៍​គិត​ចាប់ពី​រសៀល​ថ្ងៃ​សុក្រ​រហូត​ដល់​ល្ងាច​ថ្ងៃអាទិត្យ ឬ​ព្រឹក​ថ្ងៃ​ចន្ទ​។ សម្រាប់​ថ្ងៃ​ធ្វើការ​តម្លៃ​ទាប​ជាង​ប្រហែល​ ២០ ​ភាគរយ​។

សណ្ឋាគារ​ឯករាជ្យ​មាន​ទេសភាព​ដ៏ស្រស់បំព្រង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​មកពី​គ្រប់ទិសទី​។

«​ចំពោះ​បន្ទប់​មាន​តម្លៃ​ចាប់ផ្តើម​ពី​ ៧០ ​ដុល្លារ​ក្នុង​ ១ ​យប់​ពេញ​មួយ​សប្តាហ៍​យ៉ាង​ហោចណាស់​រហូតដល់​ចុងខែ​កក្កដា​។ នៅ​ថ្នាក់ខ្ពស់​ជាង​នេះ យើង​ក៏​ផ្តល់​ជូន​តម្លៃ​ពិសេស​ចំពោះ ទំនិញ​នៅក្នុង minibar ដោយ​មួយ​ចំនួន​អាច​បញ្ចុះតម្លៃ​រហូត​ដល់​ ៧៥ ​ភាគរយ និង​ ៥០ ​ភាគរយ​សម្រាប់​សេវាកម្ម​បោកអ៊ុត​។

សណ្ឋាគារ​ក៏​បន្ថែម​ភាពងាយស្រួល​ថែមទៀត​សម្រាប់​ការចូល​ស្នាក់នៅ​ចាប់ពី​ម៉ោង​ ១១ ​ព្រឹក និង​ចេញ​អាច​រហូត​ដល់​ម៉ោង​ ៤ ​រសៀល​។ ម៉ោង​ស្តង់ដា​គឺ​ចូល​ស្នាក់នៅ​ម៉ោង​ ១២ ថ្ងៃត្រង់​ និង​ចេញ​គឺ​ម៉ោង​ ២ ​រសៀល​។ សណ្ឋាគារ​នេះ​ធ្លាប់ជា​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​ ៧ ​ជាន់ វា​នៅ​តែ​មាន​វត្តមាន​ដ៏សំខាន់​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​។

«​សណ្ឋាគារ​ឯករាជ្យ​ក៏មាន​វីឡា Sea Pavilion និង Pool Villa ដ៏ប្រណីត​ផងដែរ​។ ស្នាក់នៅ​វីឡា Pool Villa ដែលមាន​សមុទ្រ​ជា​ផ្ទៃ​ខាងក្រោយ លោកអ្នក​នឹង​មាន​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បាន​ជាមួយ​ការស្នាក់នៅ​នៅក្នុង​អគារ​ដែលមាន​ ២ ​បន្ទប់​គេង និង​អាង​ហែល​ទឹក​លក្ខណៈ​ឯកជន​។

លោក Boun Kean លើកឡើង​ថា​៖ «​វីឡា The Sea Pavilion ជា​អគារ​ដែលមាន​ ១២ ​យូនីត​មាន​ ២ ​ជាន់​ស្ថិត​នៅលើ​ទីតាំង​ដ៏ស្ងប់ស្ងាត់​ហើយ​អគារ​ទាំងមូល​អាច​កក់ទុក​បាន​ដើម្បី​បន្ថែម​ភាព​រីករាយ​នឹង​ភាពស្ងប់ស្ងាត់​»​។

«​សណ្ឋាគារ​ឯករាជ្យ​តែងតែ​ជា​ជម្រើស​របស់​ឥស្សរជន​ និង​បុគ្គល​ល្បីល្បាញ​។ យើង​គឺជា​ទិសដៅ​ឈានមុខ​គេ​ជានិច្ច​ពីព្រោះ​យើង​ផ្តល់នូវ​គុណសម្បត្តិ​ជាច្រើន​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​ស្នាក់នៅ​សណ្ឋាគារ​លក្ខណៈ​រមណីយដ្ឋាន​ប្រណីត ជាពិសេស​ភាពរីករាយ​លក្ខណៈ​ឯកជន​»​។

លោក​ថ្លែងថា សណ្ឋាគារ​ឯករាជ្យ​ផ្តល់​នូវ​ភាពស្ងប់ស្ងាត់ និង​មាន​សុវត្ថិភាព​ខ្ពស់បំផុត​ហើយ​បុគ្គលិក​ដ៏ចំណាន​របស់​យើង​សុទ្ធតែ​ទទួល​បាន​ការបណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​ដើម្បី​ផ្តល់​សេវាកម្ម​ដ៏ល្អ​បំផុត​ដល់​ភ្ញៀវ​របស់​យើង​។ ដូច​ជំទាវ​ទី​ ១ Jacqueline Kennedy និង​បុគ្គល​ល្បីល្បាញ​ដទៃទៀត​ដែរ យើង​តែងតែ​រីករាយ និង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ចាស់​ថ្មី​មកពី​គ្រប់​ទិសទី ជាមួយ​នឹង​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ​របស់​យើង​៕

សណ្ឋាគារ​ឯករាជ្យ​មាន​ទេសភាព​ដ៏ស្រស់បំព្រង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​មកពី​គ្រប់ទិសទី​។