អនាគត​នៃ​ប្រជាជាតិ​ទាំង​អស់ ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ថា​តើ​មនុស្ស​ជំនាន់​ក្រោយ បាន​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច ​ដើម្បី​ប្រឈម​នឹង​បញ្ហា​របស់​ពិភព-​លោក​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នេះ។ ​

ដើម្បី​រៀបចំ​ប្រទេស ​កម្ពុជា ​ឱ្យ​ត្រៀម​ខ្លួន​ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ សាលា​អន្តរជាតិ Invictus ផ្តល់​ជូន​ការ​អប់រំ​ស្តង់ដា​អន្តរជាតិ មាន​គុណភាព​ខ្ពស់​ជាមួយ​នឹង​តម្លៃ​សមរម្យ​សម្រាប់​សិស្សានុសិស្ស​​។

សាលា​អន្តរជាតិ Invictus មាន កំណត់ត្រា​ល្អ​បំផុត​ចំពោះ​បទពិសោធ​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ជាមួយ​កម្មវិធី​សិក្សា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី​។

២ ​ក្នុង​ចំណោម​ចំណុច​លេច​ធ្លោ​បំផុត​ដែល​សាលា​ផ្តល់​ជូន ​គឺ​ការ​បង្រៀន​មាន ​៣ ភាសា ​គឺ​ភាសា​អង់គ្លេស ចិន និង​ភាសា​ខ្មែរ ក៏​ដូចជា​ការ​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា​គំរូ​កម្មវិធី​សិក្សា​របស់​ប្រទេស ​សិង្ហបុរី ​ផង​ដែរ​។

ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​សកលភាវូបនីយកម្ម​ និង​សមត្ថភាព​ពហុភាសា បច្ចុប្បន្ន​វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ផ្តល់ឱ្យ​សិស្ស​នូវ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ប្រសើរ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​មាន​សមត្ថភាព​លេច​ធ្លោ​។ នៅឯ​សាលា​អន្តរជាតិ Invictus ការ​បង្រៀន​ភាគ​ច្រើន ​គឺ​ប្រើ​ភាសា​អង់គ្លេស ដែល​ជា​ភាសា​អន្តរជាតិ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ទំនាក់ទំនង​នៅ​ប្រទេស​ជាច្រើន​។

សម្រាប់​ជនបរទេស​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ប្រជាជន​​កម្ពុជា​ផ្ទាល់ វា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​និយាយ អាន​និង​សរសេរ​ភាសា​ខ្មែរ​។ ចំណែក​ឯ​ភាសា​ចិន​ក៏​កំពុង​មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ​ផង​ដែរ ខណៈ​យ៉ាង​ហោច​ណាស់​​មនុស្ស​ប្រមាណ ​១៦ ​ភាគរយ ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក​កំពុង​ប្រើប្រាស់​ភាសា​មួយ​នេះ​។

សិស្សសាលាអន្តរជាតិ Invictus សិង្ហបុរី ។

ចំពោះ​ការ​សិក្សា​មុខវិជ្ជា​គណិតវិទ្យា​គំរូ​របស់​ប្រទេស ​សិង្ហបុរី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ប្រទេស​យ៉ាង​តិច​ ២៥​ ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស​ផង​ដែរ​។ វា​គឺ ជា​វិធីសាស្ត្រ​បង្រៀន​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​វា​ផ្តោត​លើ​បច្ចេកទេស​នៃ​ការ​​ដោះស្រាយ​​បញ្ហា​។

នៅ​ក្នុង​កម្មវិធី​សិក្សា​នេះ កុមារ​ត្រូវ​បាន​បង្រៀន​អំពី​ដំណើរការ​សិក្សា​ចំនួន ​៣ ​ជំហាន ដែល​ពួក​គេ​នឹង​រៀន​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ការ​គូរ​រូបភាព និង​តាម​របៀប​អរូបីយ៍។​

សិស្ស​អាច​រៀន​សូត្រ​តាមរយៈ​បទពិសោធ​ជាក់​ស្តែង ដែល​ពួក​គេ​អាច​ប៉ះពាល់ មើល​ឃើញ​ និង​បង្ហាញ​ពី​អារម្មណ៍​លើ​វត្ថុ​ដែល​ពួក​គេ​សិក្សា​។ ក្នុង​នោះ​អម​ដោយ​ការ​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​ការ​គិត​លើ​មុខវិជ្ជា​គណិតវិទ្យា មុន​ពេល​ឈាន​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​ដោះស្រាយ​បញ្ហា​គណិតវិទ្យា​តាម​របៀប​អរូបីយ៍​។​

ការ​ផ្តោត​គឺ​លើ​សមត្ថភាព​នៃ​ការ​បង្រៀន​សិស្ស ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក៏​ដូចជា​ការ​អនុវត្ត​ជាក់​ស្តែង ​និង​ជំនាញ​នៃ​ការ​គិត​ដែល​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ពិភព​ពិត​​។

នៅ​ក្នុង​ប្រទេស ​កម្ពុជា សាលា​អន្តរជាតិ Invictus ផ្តល់​ជូន​កម្មវិធី​សិក្សា​ថ្នាក់​បឋមសិក្សា​លក្ខណៈ​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស (IPC) និង​កម្មវិធី​សិក្សា​មុខវិជ្ជា​គណិតវិទ្យា​គំរូ​របស់​ប្រទេស ​សិង្ហបុរី ចាប់​ពី​ថ្នាក់​ទី​១ ដល់​ទី៦ (​ថា្នក់​បឋម​សិក្សា​) និង​កម្មវិធី​សិក្សា UK International Middle Years Curriculum (IMYC) និង IGCSE ចាប់​ពី​ថ្នាក់​ទី ​៧ ​ដល់​ថ្នាក់​ទី ​៨ បន្ថែម​លើ​កម្មវិធី​សិក្សា​គំរូ​គណិតវិទ្យា​របស់​សិង្ហបុរី​។ សិស្ស​ថ្នាក់​ទី ៩ ដល់​ទី ១០ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​កម្មវិធី​សិក្សា Cambridge International General Certificate of Secondary Education (IGCSE) ហើយ​ជា​បន្ត​បន្ទាប់​រៀបចំ​សម្រាប់​កម្មវិធី Cambridge Internatioal A Level នៅ​ថ្នាក់​ទី ១១ និងទី ១២។

IPC គឺជា​កម្មវិធី​សិក្សា​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត គ្រប់​ជ្រុងជ្រោយ​មាន​ដំណើរ​ការ​សិក្សា​ច្បាស់លាស់ និង​មាន​គោលដៅ​សិក្សា​ជាក់​លាក់​។ វិធីសាស្ត្រ​នេះ​នឹង​ជួយ​ឱ្យ​កុមារ​អាច​មើល​ឃើញ​ពី​របៀប​ដែល​ប្រធានបទ​ទាំង ២ មាន​ភាព​ឯករាជ្យ​ និង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​អាច​ផ្សារ​ភ្ជាប់​គ្នា​រវាង​មុខវិជ្ជា​ និង​ការ​ពិភាក្សា​លើ​ប្រធានបទ​មួយ​តាមរយៈ​ទស្សនៈ​ច្រើន​។

សាលា​ក៏​អភិវឌ្ឍ​គោល​គំនិត ​ឬ​ទស្សន​វិស័យ​លក្ខណៈ​អន្តរជាតិ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​សិក្សា​ខ្លួន​ឯង ដែល​ផ្តោត​លើ​ជំនាញ​ និង​សមត្ថភាព​ក្នុង​សតវត្សរ៍​ទី ​២១ ​ផង​ដែរ ដែល​សិស្ស​ត្រូវ​ការ​ចាំបាច់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​ជឿនលឿន​ខាង​បច្ចេកវិទ្យា​ និង​ទីក្រុង​ឆ្លាត​វៃ​បច្ចុប្បន្ន​។

សាលា​អន្តរជាតិ Invictus ផ្តល់​ជូន​នូវ​តម្លៃ​សិក្សា​ដ៏​សមរម្យ គឺ​ត្រឹម​តែ ​៨ ០០០ ដុល្លារ​ប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ដែល​មាន​កម្មវិធី​សិក្សា​លំដាប់​អន្តរជាតិ និង​មាន​គុណភាព​ខ្ពស់។ នៅ​ប្រទេស​ ​កម្ពុជា ​ឪពុកម្តាយ​ដែល​មាន​ចំណូល​មធ្យម​កំពុង​កើន​ឡើង ហើយ​ជន​បរទេស​ដែល​ផ្តល់​តម្លៃ​ដល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ក៏​មាន​ចំនួន​ច្រើន ដូច្នេះ​សាលា​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ខ្លួន​អាច​ផ្តល់នូវ​ការ​អប់រំ​ដ៏​ល្អ​បំផុត ដោយ​ផ្អែក​លើ​កំណត់ត្រា​ដែល​បាន​បង្ហាញ​នៅក្នុង​ប្រទេស ​សិង្ហបុរី​។

សាលា​អន្តរជាតិ Invictus ធានា​បាន​នូវ​ការ​អប់រំ​មួយ​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត​ ដោយសា​តែ​បទពិសោធ​របស់​ខ្លួន​នាពេល​កន្លង​មក ខណៈ​មាន​ការ​បង្កើត​សាខា​ថ្មីៗ​ជា​ច្រើន​​នៅ​ប្រទេស ​សិង្ហបុរី និង​ហុងកុង រហូត​មក​ដល់​ប្រទេស ​កម្ពុជា​។

បន្ថែម​លើ​ការ​ប្រើប្រាស់​សម្ភារ​បង្រៀន​ដែល​មាន​គុណភាព​ខ្ពស់ សាលា​អន្តរជាតិ Invictus ក៏​មាន​គ្រូ​បង្រៀន​ដែល​មាន​បទពិសោធ​ខ្ពស់ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ ​ដើម្បី​ផ្តល់​ការ​បង្រៀន​ដល់​សិស្សានុសិស្ស ជាមួយ​នឹង​បរិយាកាស​សិក្សា​ប្រកប​ដោយ​ភាព​អំណោយ​ផល​ផង​ដែរ​។ ​

ជាមួយ​ឧបករណ៍​ និង​បរិក្ខារ​ដ៏​ទំនើប​ដែល​បំពាក់​នៅ​ក្នុង​ថ្នាក់​រៀន សិស្សានុសិស្ស និង​រៀន​អំពី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ការងារ​របស់​ពួក​គេ​៕

ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖

http://www.cambodia.invictus.school/

https://www.facebook.com/invictusintlschoolcambodia/