សាលា​អន្តរជាតិ Invictus ភ្នំពេញ សម្រេច​ថា​នឹង​រៀបចំ​បើក​ទស្សនកិច្ច​ក្នុង​សាលា​នៅ​ថ្ងៃ​សៅរ៍ ទី​ ១០ ខែតុលា ដើម្បី​បង្ហាញ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់ ស្តង់ដា​អន្តរជាតិ​ជាមួយ​តម្លៃ​សមរម្យ មុនពេល​បើក​ដំណើរការ​ពេញលេញ​សម្រាប់​សិស្សានុសិស្ស​នៅ​ចុងខែ​នេះ​។

លោក Clive Swale ជា​នាយក​សលា​អន្តរជាតិ Invictus Phnom Penh បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ ពាក្យ Invictus ជា​ភាសាឡាតាំង​គឺ «​អង់អាច​» ជា​សាលា​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​ពី​ស្មារតី​ដ៏មោះមុត ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ​១៩ បាននិង​កំពុង​រៀបចំ​ស្វាគមន៍​សិស្សានុសិស្ស​វ័យក្មេង​នៅ​កម្ពុជា​។

លោក​បានឱ្យដឹង​ដែរ​ថា​៖ «​នៅ​ថ្ងៃ​បើក​សាលា​នេះ គឺ​យើង​ចង់​ឲ្យ​សិស្សានុសិស្ស​ជួប​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​មាន​ឱកាស​ជជែក​លេង​ជាមួយគ្នា ក៏​ដូចជា​ដំណើរ​កម្សាន្ត​នៅ​បរិវេណ​សាលា​ដ៏ស្រស់ស្អាត​របស់​យើង​។ យើង​មាន​ ២ ​វគ្គ វគ្គ​ទី​ ១ ​ពី​ម៉ោង​ ៩ ​ដល់ ១០:៣០ ព្រឹក និង​វគ្គ​ទី​ ២ ចាប់ពី​ម៉ោង​ ១១ ព្រឹក​ដល់ ១២:៣០ រសៀល​។ ខ្ញុំ​នឹង​ជជែក​លេង​ជាមួយ​ពួកគេ និង​ណែនាំ​ខ្លួន​ថា យើង​ជា​អ្នកណា និង​ប្រាប់​អំពី​អត្ថប្រយោជន៍​នៃ​ការ​មក​ទីនេះ និង​ប្រាប់​ពី​គុណ​តម្លៃ​ដែល​យើង​នឹង​ផ្តល់ជូន​»​។

កម្មវិធី​នេះ​នឹង​បង្កើន​ភាពសប្បាយ​រីករាយ​ជាច្រើន​ក្នុង​នោះ​មាន​តន្ត្រី ការគូរគំនូរ​លើ​ផ្ទៃមុខ និង​កម្មវិធី​ជាច្រើន​ទៀត ហើយ​ក៏​មាន​បម្រើ​ជូន​អាហារ​ផងដែរ​។ ក្នុង​នាម​ជា​សាលា​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី យើង​នឹង​បង្ហាញ​ពី​ការអប់រំ​ដែល​មាន​គុណភាព​ខ្ពស់​ជាមួយ​នឹង​តម្លៃ​សមរម្យ​។

​លោក Dyphan Sea Akphirak និង​កូនប្រុស​ទាំង​២​របស់លោក​។ ​

«​យើង​មាន​កម្មវិធីសិក្សា​អន្តរជាតិ​ដ៏ល្អ ដោយ​ប្រើប្រាស់​កម្មវិធី IPC [​កម្មវិធីសិក្សា​បឋមសិក្សា​អន្តរជាតិ​] Cambridge Lower Secondary, IGCSEs [International General Certificate of Secondary Education] និង​កម្មវិធី Cambridge International A-Levels​។

«​យើង​ចាប់ផ្តើម​ដំណើរ​សិក្សា​ចាប់ពី​អាយុ​ ៤ ​ឆ្នាំ​ជាមួយ​នឹង​ថ្នាក់​មូលដ្ឋានគ្រឹះ​ដែល​ជា​ការសិក្សា​ផ្អែកលើ​ការលេងកម្សាន្ត​។ ថ្នាក់មូលដ្ឋាន​នេះ​ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​អង់គ្លេស​ដែល​ផ្តោតលើ​ទំនាក់ទំនង​ភាសា ការអភិវឌ្ឍ​រាងកាយ ការអភិវឌ្ឍ​បុគ្គលិក​លក្ខណៈ ការអភិវឌ្ឍ សង្គម​ និង​អារម្មណ៍ អក្ខរកម្ម គណិតវិទ្យា ការស្វែងយល់​ពី​ពិភពលោក សិល្បៈ និង​ការរចនា​។

លោក Swale បាន​បន្តថា​៖ «​ហើយ​បន្ទាប់មក ការសិក្សា​នៅ​ថ្នាក់​បឋម​របស់​យើង​ក៏ដូចជា​កម្មវិធីសិក្សា IPC ដែរ គឺ​យើង​ក៏​ប្រើ​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា​ស្តង់ដា​សិង្ហបុរី​ដែល​នឹង​ផ្តល់នូវ​យុទ្ធសាស្ត្រ និង​របៀប​ផ្សេងៗ​សម្រាប់​កុមារ ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​មុខវិជ្ជា​នោះ​»​។

នៅ​ថ្ងៃ​បើក​សាលា យើង​នឹង​បង្ហាញ​ពី​ការអប់រំ​ដែល​មាន​គុណភាព​ខ្ពស់​របស់​សាលា Invictus ដែល​ប្រើ​វិធីសាស្ត្រ​រួម និង​ផ្តល់នូវ​ការអប់រំ​ចាប់ពី​ឆ្នាំ​ទី​ ១ ដល់​ឆ្នាំ​ទី​ ១៣ ហើយ​ក៏​មាន​ជម្រើស​ច្រើន​ភាសា​ផងដែរ ដូចជា​ភាសា អង់គ្លេស ចិន និង​បារាំង​។

ក៏ដូចជា​ការផ្តោត​ទៅលើ​ការបង្រៀន​ភាសា អង់គ្លេស ខ្មែរ និង​ភាសា​ចិន ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ទស្សនវិជ្ជា​អប់រំ​របស់​សាលា Invictus ដែលមាន​ភាពច្នៃប្រឌិត ធ្វើឱ្យ​សិស្សានុសិស្ស​ទទួល​បាន​ជោគជ័យ​ទាំង​ផ្នែក​សិក្សា និង​ក្នុង​ជីវិត​ជាមួយ​នឹង​វិធីសាស្ត្រ​រៀនសូត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក Clive Swale ។

ដោយ​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការផ្តល់​ការអប់រំ​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ក៏​ដូច​ការបញ្ចុះតម្លៃ​ជាច្រើន​ក្នុង​អំឡុងពេល​បិទ​សាលារៀន​, សាលា​អន្តរជាតិ Invictus នឹង​ផ្តល់​អាហារូបករណ៍ ១០០ ភាគរយ ពាក់កណ្តាល និង​ផ្នែក​ខ្លះ​។

លោក Dyphan Sea Akphirak ដែលជា​ឪពុក​របស់​កូនភ្លោះ​អាយុ ៧ ឆ្នាំ គឺ Nimith និង Muny បាន​ឲ្យ​ដឹងថា គាត់​ពិតជា​រំភើប​ណាស់​ដែល​កូនប្រុស​របស់គាត់​ទទួល​បាន​អាហារូបករណ៍​នេះ​។

លោក Akphirak ដែលជា​វិស្វករ​នៅ​ក្រុមហ៊ុន​សិង្ហបុរី​កំពុង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​បន្តថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់​សម្រាប់​កូនប្រុស​របស់ខ្ញុំ ដែល​បាន​រៀន​នៅ​សាលា​អន្តរជាតិ Invictus ភ្នំពេញ ។ ការបញ្ជូន​កូន​ឱ្យមក​សិក្សា​នៅ​សាលា​នេះ ដោយ​មាន​ការណែនាំ​ពី​មិត្ត​រួម​ការងារ​។ ខ្ញុំ​ពិតជា​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កម្រិត​នៃ​ការអប់រំ និង​តម្លៃ​សមរម្យ​។ ខ្ញុំ​គិតថា វិធី​ដែល​គេ​អាច​ជួយ​បាន ដែល​ផ្អែក​ទៅ​លើ​កញ្ចប់​ថវិកា​គ្រួសារ គឺ​មាន​ន័យថា ពួកគេ​ពិតជា​យកចិត្ត​ទុកដាក់​ខ្លាំងណាស់​។

លោក​បន្ថែមថា ក្រៅពី​គុណភាព​ខ្ពស់​នៃ​ការបង្រៀន វា​ក៏​មាន​សារៈសំខាន់​ផងដែរ​សម្រាប់​លោក គឺថា​សាលា Invictus មាន​គុណតម្លៃ​ស្នូល​ចំនួន ៦ ការគោរព ភាពធន់ យកចិត្ត​ទុកដាក់ ការសហការ ឧត្តមភាព និង​ជីវិត​រីករាយ​ក្នុង​ការរៀនសូត្រ​ពេញ​មួយជីវិត ក៏ដូចជា​ការអប់រំ​ដ៏ល្អ​ដែល​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ដែល​កូនប្រុស​របស់ខ្ញុំ​បាន​ទៅ​សិក្សា​នៅទីនេះ ហើយ​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ការអប់រំ​ដ៏ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ក្រមសីលធម៌ និង​ការអប់រំ​មួយ​ដែល​មាន​ការយកចិត្ត​ទុកដាក់​យ៉ាងពិត​ប្រាកដ​នៅ​សាលា Invictus ។

លោក Akphirak លើកឡើង​ថា​៖ «​គុណ​តម្លៃ​របស់​សាលា​ «​ការយក​ចិត្ត​ទុកដាក់​» ​គឺជា​អ្វីដែល​ខ្ញុំ​យល់ថា​សំខាន់បំផុត ពីព្រោះ​វា​មាន​សារៈសំខាន់​សម្រាប់​សង្គម​មាន​ន័យថា​កូនប្រុស​របស់ខ្ញុំ​នឹង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​។ ការរួមបញ្ចូល​គ្នា​នៃ​ការអប់រំ​ដ៏ល្អ និង​ការផ្តោត​អារម្មណ៍​របស់​សាលា Invictus ទៅលើ​ការអភិវឌ្ឍ​អត្តចរិត និង​ការរៀនសូត្រ​ពេញ​មួយជីវិត​ធ្វើឱ្យ​ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​ថា​កូនប្រុស​របស់ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្សពេញវ័យ​ដែល​បាន​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​។ ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​ទៅលើ​សាលា Invictus​។

កុមារ Nimith ដែល​ឈ្មោះ​ក្រៅ​ហៅថា Eric និង​បងប្រុស​របស់គាត់​ដែល​កើតមុន​គាត់​តែ​ ៨ ​នាទី​បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរៀន​នៅ​សាលា Invictus ព្រោះ​វា​ជា​សាលា​ដ៏ល្អ​ហើយ​ខ្ញុំ​ចូលចិត្ត​បណ្ណាល័យ និង​សៀវភៅ​ថ្មីៗ​នៅទីនេះ​»​។

កុមារ Muny ឈ្មោះ​ហៅ​ក្រៅ William បាន​បន្ថែមថា​៖ « គ្រូ​របស់​យើង​ទាំងអស់​សុទ្ធតែ​ពូកែ ហើយ​ឆ្លាត​។ ខ្ញុំ​គិតថា ទាំងនេះ​ជា​អ្វី​ដែល​គ្រូ​ល្អៗ​មាន​»៕

លោក Clive Swale លើកឡើង​ថា​ការផ្តល់​កម្មវិធី​អាហារូបករណ៍ គឺ​វា​ជា​ផ្នែក​មួយ​នៃ​ក្រមសីលធម៌​របស់​សាលា Invictus​។

លោក Clive Swale ថ្លែងថា​៖ «​កម្មវិធី​អាហារូបករណ៍​របស់​សាលា​អន្តរជាតិ Invictus គឺ​បង្ហាញថា​សាលា Invictus Phnom Penh កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ព្រោះ​វា​ផ្តល់នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព ក្នុងតម្លៃ​សមរម្យ ដែល​អាច​បណ្តុះបណ្តាល​បុគ្គល​ម្នាក់ៗ​តាមរបៀប​ច្នៃប្រឌិត និង​ជំរុញ​ពួកគេ​ឱ្យ​ក្លាយជា​អ្នកសិក្សា​ពេញ​មួយជីវិត ដែល​រួមចំណែក​ជា​វិជ្ជមាន​សម្រាប់​ថ្ងៃ​អនាគត​»​។

«​វា​អាច​ទៅ​រួច​ដែលថា​កុមារ​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំងនេះ អាច​បន្ត​ការសិក្សា​ និង​បញ្ចប់​ការសិក្សា​ជាមួយ​យើង ហើយ​អាច​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​ពួកគេ​ចង់​រៀន​។ ការស្រាវជ្រាវ​ក៏​បង្ហាញ​ផងដែរ​ថា ក្មេងស្រី​មាន​ចំនួន​តិចជាង​នៅក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដូច្នេះ​យើង​សង្ឃឹម​ថា អាហារូបករណ៍​របស់​យើង​នឹង​លើកទឹកចិត្ត​ក្មេងស្រី​ឱ្យចូល​រៀន​ហើយ​បន្តទៅ​ថ្នាក់​ឧត្តមសិក្សា​។

«​វា​ពិតជា​គួរឱ្យ​រំភើប​ណាស់​ដែល​សាលា Invictus បាន​ជួយ​ដល់​យុវជន​ទាំងនេះ​ក៏​ដូចជា​សិស្សានុសិស្ស​របស់​យើង​ទាំងអស់ ដើម្បី​អាច​ដើរ​តាម​មាគ៌ា​នៃ​ការជ្រើសរើស​របស់​ពួកគេ​។ វា​ធ្វើឱ្យ​រូបខ្ញុំ ក៏ដូចជា​បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ មាន​មោទនភាព​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​រឿងនេះ​»៕