តើ​អ្វី​ទៅ​ដែល​ទាក់ទាញ​លោក​ឲ្យ​មក​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​?

ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​សម្រេចបាន​ស្ថិរភាព​នយោបាយ​មួយ​ដែល​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ កត្តា​នេះ​បានផ្តល់​ប្រយោជន៍​ពី​គោលនយោបាយ​អនុគ្រោះ​សម្រាប់​ការលើកលែង​ពន្ធ និង​អាករ​ពេញលេញ​លើ​ការ​នាំចូល និង​នាំចេញ​សម្រាប់​ប្រទេស​មួយ​ចំនួន​ផ្សំ​ជាមួយ​នឹង​ភាព​ជា​ម្ចាស់​ក្រុមហ៊ុន​បរទេស​​ ១០០ ​ភាគរយ ​ត្រូវបាន​អនុញ្ញាត​នៅក្នុង​វិស័យ​ភាគច្រើន ការជួញដូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ការ​គ្មាន​ការ​រឹតបន្តឹង​លើ​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​ប្រាក់​ចំណេញ​ ឬ​មូលធន​ដែល​បាន​មកពី​ការវិនិយោគ​ទាំង​នៅ​កម្ពុជា​ ឬ​លើ​ការផ្ទេរ​ប្រាក់​ភាគច្រើន​នៅ​បរទេស​ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។ ការផ្លាស់ប្តូរ​ទាំងនេះ​បាន​ជំរុញ​ឲ្យ​មាន​កំណើន GDP ជា​មធ្យម ៧ ​ភាគរយ ខណៈ​ពេល​ដែល​អតិផរណា​បាន​ធ្លាក់ចុះ​តាំងពី​ពេល​នោះ​មក​។

សម្រាប់​វិនិយោគិន​ចិន​ចាប់តាំងពី​ប្រទេស​ចិន​បា​នដាក់​ចេញ​នូវ ”​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​” តំបន់​អាស៊ីអាគ្នេយ៍​តែងតែ​ជា​តំបន់​ស្នូល​នៃ​ផែនការ​នេះហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​ផ្តល់​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​ផ្លូវ​សូត្រ​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក​ខាងត្បូង​នា​សតវត្សរ៍​ទី​ ២១​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មេដឹកនាំ​រវាង​ប្រទេស ​ចិន និង​ប្រទេស​កម្ពុជា​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់ ហើយ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កំពុង​តែមាន​ដំណើរការ​យ៉ាងខ្លាំង​។ ក្នុងនោះ​ផងដែរ​គម្រោង​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​នៅ​ទិសនិរតី ការធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ និង​អាកាសយានដ្ឋាន​ថ្មី​ផងដែរ​។

លើស​ពី​នេះ​ទៀត ប្រទេស​ កម្ពុជា​ ពោរពេញ​ទៅដោយ​តំបន់​ទេសចរណ៍​ដែល​គេ​រំពឹងថា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៨ លាន​នាក់ ​នៅ​ឆ្នាំ​ ២០២០ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​សន្ទុះ​របស់​ភ្ញៀវទេសចរ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​លើកកម្ពស់​តំបន់​ទេសចរណ៍ និង​គ្រឿង​បរិក្ខារ​ទូទៅ​ព្រមទាំង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​ក៏ដូចជា​ជួយ​សម្រួល​ដល់​បដិសណ្ឋារកិច្ច​ឲ្យ​មាន​ភាពប្រសើរឡើង​នោះ​ទីផ្សារ​នឹងមាន​សក្តានុពល​កាន់តែ​ខ្លាំង​។

តើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មាន​ភាពខុសគ្នា​ពី​ប្រទេស​ចិន​ឬ​? បើសិន​ជា​ដូច្នេះ​មែន តើ​មាន​ចំណុច​ណាខ្លះ​ដែល​មាន​ភាពខុសគ្នា​?

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន​ប្រទេស​កម្ពុជា​នៅ​មាន​លក្ខណៈ​ដាច់​ឆ្ងាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​ចិន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​មិនទាន់​មាន​ការអភិវឌ្ឍ​ទាំងស្រុង​នៅឡើយ​ទេ​។ ឧទាហរណ៍​ផ្លូវដែក​ និង​ផ្លូវ​ហាយវ៉េ​នៅតែ​ស្ថិតនៅ​ពីក្រោយ​ប្រទេស​ជិតខាង​។ ក្នុងចំណោម​ឧបទ្វីប​ភាគ​កណ្តាល ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វិស័យ​សំណង់ វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅតែ​មាន​ចន្លោះ​ខ្វះខាត​ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​ស្តង់ដា​សេវាកម្ម​បដិសណ្ឋារកិច្ច​បាន​ជះ​ឥទិ្ធពល​ទៅលើ​កំនើន​នៃ​ប្រាក់ចំណូល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​។

ចាប់​តាំងពី​ក្លាយជា​សមាជិក​ថ្មី​របស់​អាស៊ាន​មក ប្រទេស​កម្ពុជា​បាន​ឆ្លៀតឱកាស​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​នេះ និង​តំបន់​ផ្សេងទៀត​។ ប្រទេស​ កម្ពុជា​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​បន្ត​ជណ្តើរ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ តួយ៉ាង​គម្រោង​ធំៗ​ជាច្រើន​ត្រូវ​បាន​អនុញ្ញាត​ និង​កំពុងតែ​ដំណើរការ​។ ដូច្នេះ​ប្រទេស​កម្ពុជា​អាច​ចាត់ថ្នាក់​ថា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្ពស់​មាន​លទ្ធភាព​គ្មាន​ដែន​កំណត់​ដើម្បី​ក្លាយ​ជា​គោលដៅ​វិនិយោគ​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ ។

Flatiron by Meridian គឺជា​គម្រោង​ទី​ ៥ បន្ទាប់ពី​គម្រោង Casa by Meridian, Skylarby Meridian​ និង​រោងចក្រ​វាយនភណ្ឌ​សួន​ឧស្សាហកម្ម​ក៏​ដូចជា​ឃ្លាំង​ដឹកជញ្ជូន​ទំនិញ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន តើ​គម្រោង​ថ្មី​នេះ​មាន​អ្វី​ប្លែក​ខុសពី​គម្រោង​មុនៗ​?

ភាពខុសគ្នា​ពី​គម្រោង​ផ្សេង​ទៀត​ដែល​យើងខ្ញុំ​បាន​អភិវឌ្ឍ​រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នោះ​គឺ​ការជ្រើសរើស​បទដ្ឋាន​សំណង់​សម្រាប់​ការអភិវឌ្ឍ​គម្រោង​នេះ​ដែល​ភាគច្រើន​បាន​សម្រិតសម្រាំង​មកពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​។ ការ​រចនា​ម៉ូដ​របស់ Flatiron គឺមាន​លក្ខណៈ​ល្អិតល្អន់ និង​ប្លែក​ជាង​មុន​ក៏ដូចជា​រាង​ដី​ដែលមាន​លក្ខណៈ​ត្រីកោណ ដែល​យើង​បាន​ទិញ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​គម្រោង​នេះ​។ ផ្នែក​ខាងក្រៅ​នៃ​អគារ​ប្រើប្រាស់​ប្រភេទ​ចម្រុះ​នៃ​ជញ្ជាំង​ផ្ទាំង​កញ្ចក់​ការកំណត់​រចនាសម្ព័ន្ធ​អេឡិចត្រូនិក​ជឿនលឿន និង​ការច្នៃប្រឌិត​ក្នុង​សម្ភារ​សំណង់​រួម​ជាមួយ​បច្ចេកវិទ្យា​អគារ​ផងដែរ​។

រចនាសម្ព័ន្ធ​គ្រឿង​ផ្គុំ​អគារ​នេះ​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​នៅពេល​ដែល​យើង​ត្រូវការ​ដើម្បី​បង្កើន​ទំហំ ប្រើប្រាស់​ការិយាល័យ​បង្កើន​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​ការិយាល័យ និង​ដំណើរការ​បំប្លែង​រចនាសម្ព័ន្ធ​គ្រឿង​ផ្គុំ​អគារ​នៅ​ជាន់​ទី​ ២៦​។ ចំណែក​នៅ​ជាន់​សណ្ឋាគារ យើង​ប្រើប្រាស់​បច្ចេកទេស​ទាញ​កាប​ដែល​មិនមាន​ធ្នឹម​អនុញ្ញាត​ឱ្យ​យើង​អាច​បង្កើន​កម្ពស់​លម្ហ​ជាន់​ក៏ដូចជា​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ការពារ​សំឡេង​។ ទោះបី​ជា​មាន​ការលំបាក​ និង​ភាពស្មុគស្មាញ​យ៉ាងណា​ក៏ដោយ​ក៏​យើង​ពិតជា​មានបំណង​ និង​ខិតខំ​បំប្លែង Flatiron ឲ្យ​ទៅជា​អគារ​មួយ​ខ្ពស់ និង​លេចធ្លោ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។

វា​អាចជា​គុណប្រយោជន៍​ដ៏ធំ​មួយ​សម្រាប់​អ្នកមាន​បទពិសោធ​ក្នុង​អាជីវកម្ម​សំណង់ តើ​គុណសម្បត្តិ​អ្វីខ្លះ​បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃទៀត​ដែល​ទើប​តែ​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​នេះ​?

បើ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃទៀត​ដែល​ទើបតែ​ចូល​ទីផ្សារ ក្នុងនាម​ជា​ក្រុមហ៊ុន​ជើងចាស់​មួយ​យើង​ពិតជា​មានការ​យល់ដឹង​ច្បាស់​អំពី​វប្បធម៌ និង​ចលនា​ទីផ្សារ​នៅ​កម្ពុជា​ដែល​បានធ្វើ​យើងខ្ញុំ​យល់ដឹង និង​អាច​ដោះស្រាយ​បញ្ហា​ធំៗ​យ៉ាង​មាន​ប្រសិទ្ធភាព​។

បន្ទាប់ពី​មាន​គម្រោង​ជាច្រើន​ដែល​យើង​បាន​គ្រប់គ្រង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ក្រុមហ៊ុន​របស់​យើង​បាន​បណ្តុះបណ្តាល​ក្រុមការងារ​ដ៏ប្រសើរ​មួយ​ដែល​ក្នុងនោះ​រួមមាន​ផ្នែក​សំណង់ ផ្នែក​គាំទ្រ​និង​សេវាកម្ម​អតិថិជន​ផ្នែក​លក់ និង​ទីផ្សារ​ផ្នែក​ស្ថាបត្យកម្ម និង​ច្នៃប្រឌិត​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ក៏ដូចជា​ផ្នែក​គ្រប់គ្រង​អគារ​ផងដែរ ។

លើសពី​នេះ​ទៅ​ទៀត​យើង​ក៏បាន​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ និង​មាន​កេរ្តិ៍ឈ្មោះ​ផងដែរ​។ ម្យ៉ាងវិញ​ទៀត​ការទទួលស្គាល់​ចំពោះ​ការអភិវឌ្ឍ និង​ស្នា​ដែ​របស់​ក្រុមហ៊ុន​យើង​កាន់តែ​មាន​ភាពរឹងមាំ និង​ខ្ទរខ្ទារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយសារ​តែ​យើង​បានផ្តល់​ផលិតផល​របស់​យើង​ទៅ​អតិថិជន​របស់​យើង​ទាន់​ពេលវេលា​។

ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ទីផ្សារ​យើង​អាច​យល់ច្បាស់​ពី​ទីផ្សារ​បន្ទាប់ពី​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​យុទ្ធសាស្ត្រ​សកម្មភាព​ទាំងឡាយ​ណា​អោយចំ​គោលដៅ​។ មិនតែ​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ជ័យជំនះ​ពី​ការប្រកួតប្រជែង​លើ​ទីផ្សារ​យើង​តែងតែ​គិតពី​តំរូវការ​របស់​អតិថិជន​ជាធំ និង​ជឿជាក់​លើ​ការកសាង​មូលដ្ឋាន​អតិថិជន​ផ្ទាល់​។ នៅ​ឆ្នាំនេះ​យើង​បានឃើញ​លទ្ធផល​គួរឱ្យ​កត់សម្គាល់​ដែល​ពួកគាត់​មានការ​លើ​ការយល់ដឹង​អំពី​យីហោ​របស់​ក្រុមហ៊ុន​យើង​។

លោក កូសេកយ៉ាន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd ។

តើ​ក្នុង​ទស្សនវិស័យ​អ្វីដែល​លោក​គិតថា​សំណង់​ស្ថាបត្យកម្ម​ និង​ទីតាំង​នឹង​ធ្វើ​ឱ្យ​ Flatironby Meridian កាន់​តែមាន​លក្ខណៈ​ប្លែក​ពី​អគារ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​?

គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង Phnom Penh City Centre ដែលមាន​លក្ខណៈ​ខ្នាត​ធំ មិន​ធ្លាប់​មាន​ពីមុនមក​នៅក្នុង​មណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​ (CBD) ​ដែល​ទើប​កសាង​ថ្មី ដោយ​ភាគ​ខាងត្បូង​នៃ​អគារ​ទល់មុខ​នឹង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជាមួយ​នឹង​ផ្ទៃដី​ប្រមាណ ៣,០០០ ម៉ែត្រការ៉េ និង​ផ្ទៃដី​សាងសង់​ប្រហែល ៨២ ០០០ ម៉ែត្រការ៉េ​ជាមួយ​នឹង​កម្ពស់ ១៥៨ ម៉ែត្រ​។

Flatironby Meridian គឺជា​គម្រោង​អភិវឌ្ឍន៍​អគារ​ខ្ពស់​ថ្មី​ចុងក្រោយ​របស់​យើង​ដោយ​គំនិត​អភិវឌ្ឍន៍​បានរួម​បញ្ចូល​គ្នា​យ៉ាង​ល្អជា​មួយ​គោលការណ៍​អាជីវកម្ម​ដែលមាន​ទស្សនវិស័យ​ឈានមុខ​គេ​។ ការរចនា​ជារួម​មាន​លក្ខណៈ​ជា​សណ្ឋាគារ និង​ការិយាល័យ​ពាណិជ្ជកម្ម​លំដាប់​កំពូល​រួមជាមួយ​ហាង​លក់រាយ​ទំហំ​សមរម្យ​ដែល​សមស្រប​សម្រាប់​តម្រូវ​ក្រុមហ៊ុន​ក្នុងស្រុក​ និង​បរទេស​។ ម្យ៉ាងវិញ​ទៀត​យើង​ក៏​គ្រោង​នឹង​បង្ហាញ​ចក្ខុវិស័យ​របស់​យើង​ដែល​នាំយក​ជំរើស​បែបផែន​រស់នៅ​ថ្មី​មួយ​មក​ប្រទេស​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ​បែបផែន​នៃ​ការរស់នៅ​ដល់​ប្រជាជន​ក្នុង​តំបន់​។

ការរចនា​ម៉ូត​អគារ​នេះ​បំផុស​គំនិត​ឡើង​ពី​អគារ​ដ៏លេចធ្លោ​មួយ​ឈ្មោះថា The Flatiron នៅ​ទីក្រុង​ញ៉ូយ៉ក​លើ​បណ្តោយ​មហាវិថី​ទី​ ៥ ​ដែលមាន​ការប្រកាន់​ខ្ជាប់​នូវ​គំនិត​រចនា​ចីរភាព​ដោយ​ប៉ម​អគារ​សាងសង់​ឡើង​ពី​បេតុង គ្រោង​ដែក និង​ផ្ទាំង​កញ្ចក់​រួម​ជាមួយ​នឹង​រចនា​សម្ព័ន្ធ​ខាងក្នុង​យ៉ាង​ប្រណីត​។

អាគារ​ថ្មី​របស់​យើងខ្ញុំ​នេះ​ធ្វើ​តាម​ការអនុវត្ត​ល្អ​បំផុត​ទាក់ទង​នឹង​និរន្តរភាព​សំរាប់​មនុស្សជាតិ​ការគ្រប់គ្រង​អាកាសធាតុ​ និង​សន្តិសុខ​។ មិន​ថា​ភ្ញៀវ​សណ្ឋាគារ​និយោជិក​អ្នក​គ្រប់​គ្នា​អាច​បណ្ដោយ​ខ្លួន​ទៅតាម​ទេសភាព​ស្រស់បំព្រង កន្លែង​លំហែកាយ​ដោយ​មាន​អាង​ហែល​ទឹក​ និង​ទិដ្ឋភាព​ទីក្រុង​ដ៏អស្ចារ្យ​។

បន្ទាប់ពី​គំរោង​នេះ​ត្រូវ​បាន​បញ្ចប់ វា​ប្រាកដ​ជា​បន្ត​ឈរលើ​ទីតាំង​ទីផ្សារ​អចលនទ្រព្យ​លំដាប់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ​។

ដូច្នេះ​លោក​ Ko ​តើ​លោក​អាច​ចែករំលែក​ជាមួយ​យើង​នូវ​ចំណុច​ថ្មីៗ​នៃ​អគារ​នេះ​ដល់​អតិថិជន​ដែល​កំពុង​ស្វែងរក​ការិយាល័យ​សមរម្យ​នៅ​ភ្នំពេញ​ដែរឬទេ​?

បាទ​ពិតជា​បាន​។ យើង​ចាប់ផ្តើម​សង្កេតឃើញ​មានការ​កើនឡើង​នូវ​តម្រូវការ​ការិយាល័យ​ខ្នាតតូច​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​សហគ្រិន​ថ្មី​ដែល​ចូលមក​ក្នុង​ប្រទេស ​កម្ពុជា ។

សហគ្រាស​ធុន​តូច​ភាគច្រើន​កំពុងតែ​ឈាន​ជើង​ចូលមក​កាន់​ទីផ្សារ​ទីនេះ​ដើម្បី​សាកល្បង​អាជីវកម្ម​របស់​ពួកគេ​។ ដូច្នេះ​យើង​មាន​អារម្មណ៍​ថា​ប្រាកដ​ជា​មាន​តម្រូវការ​ទៅលើ​ការជួល​ការិយាល័យ​ហើយ​ទន្ទឹមនឹង​នេះ​មាន​វិនិយោគិន​ថ្មីៗ​ជាច្រើន​បាន​បោះ​ជំហ៊ាន​មក​កម្ពុជា​ក្នុង​គោលបំណង​ស្វែងរក​ឱកាស​អាជីវកម្ម​សម្រាប់​ឧស្សាហកម្ម​ផ្សេងៗ​ជាមួយ​នឹង​ការចាប់ផ្តើម​ធនធាន​ខ្នាតតូច​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​ដល់ ២០ ​ម៉ឺន​ដុល្លារ​ជៀស​ជាង​ចំណាយ​ធនធាន​ធំ​ដល់​ ៦០ ​ម៉ឺន​ដុល្លារ​។ ដូចនេះ​យើង​ធ្វើការ​ប្តូរ​ទំហំ​ការិយាល័យ​នៅ​ជាន់​ទី ១០ ​និង ​១២ ​នៃ​អគារ​ដើម្បី​បំពេញ​តាម​តម្រូវការ​នេះ​។ ​ការលក់​នៅ​ការិយាល័យ​តូចៗ​ទាំងនេះ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​សឹង្ហបូរី​ និង​កម្ពុជា​នៅ​ថ្ងៃទី ១២ និង ១៥ ខែ​កញ្ញា​ឆ្នាំ ២០១៩ ៕