ហាង​ផលិត​ស្រាបៀរ (craft beer) ម៉ាក TwoBirds ពេលនេះ​បាន​បើក​ស្វាគមន៍​សាធារណជន បន្ទាប់ពី​បាន​បើកសម្ពោធ​សាកល្បង​បារ៍ នៅ​មជ្ឈមណ្ឌល The Factory កាលពី​ពេល​ថ្មីៗ​នេះ និង​ដោយសារ​ទទួល​បាន​ទំនុកចិត្ត​ពី​អតិថិជន​ក្នុងការ​ផ្គត់ផ្គង់​ស្រាបៀរ​រសជាតិ​អាល្លឺម៉ង់ ឱ្យ​ភោជនីយដ្ឋាន បារ៍ និង​សណ្ឋាគារ​លំដាប់​កំពូលៗ​នៅ​កម្ពុជា ស្រាបៀរ​ម៉ាក TwoBirds ក៏បាន​សម្រេច​បើក​ទីតាំង​ផលិត​ស្រាបៀរ​របស់ខ្លួន​មុន​ការគ្រោងទុក បន្ទាប់ពី​មាន​តម្រូវការ​ខ្ពស់​ពី​អតិថិជន​។

«​យើង​បាន​បើក​បារ៍​មួយ​នេះ ពីព្រោះ​យើង​មាន​អតិថិជន​ដែល​ចូលចិត្ដ​ផលិតផល​ (​ស្រាបៀរ​) ​របស់​យើង​ឥតឈប់ឈរ ពួកគេ​ដឹងថា យើង​មាន​កន្លែង​ផលិត​ស្រាបៀរ​នៅទីនេះ ហើយ​គ្រប់គ្នា​ចូលចិត្ត​ផឹកស្រាបៀរ​នៅ​កន្លែង​ដែល​គេ​អាច​មើលឃើញ​ទីតាំង​ផលិត​ស្រាបៀរ​ដែល​ពួកគេ​កំពុង​ផឹក​ដោយផ្ទាល់​»​។

«​យើង​តែងតែ​មាន​បំណង​ចង់បាន​កន្លែង​រៀប​ព្រឹត្តិការណ៍ និង​បារ៍ ដើម្បី​នាំ​ផលិតផល​ដែល​មាន​គុណភាព​នៅលើ​ទីផ្សារ​។ នេះ​គឺជា​បដិវត្តន៍​សិប្បកម្ម​ស្រាបៀរ (craft beer) វា​គឺជា​ការនាំ​អតិថិជន​មក​កន្លែង​ផលិត​ស្រាបៀរ ដើម្បី​ឲ្យ​ពួកគេ​អាច​មើល​ពី​របៀប​ផលិត ហើយ​នេះ​គឺជា​អ្វីដែល​យើង​មាន​មោទនភាព​»​។

លោក Connor Kirsch ប្រធាន​ផ្នែក​ទីផ្សារ និង​ជា​អ្នកចាត់ការ​ទូទៅ​នៃ​ស្រាបៀរ​ម៉ាក TwoBirds ថ្លែងថា​៖ «​យើង​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ ៤ ឬ ៥ ​ដង​ក្នុង​ ១ ​ខែ ហើយ​អតិថិជន​អាច​មើល​ពី​សកម្មភាព​ផលិត​ស្រាបៀរ ហើយ​ថែមទាំង​អាច​ផលិត​ស្រាបៀរ​ដោយ​ខ្លួនឯងបាន​ទៀតផង​»​។

លោក Bernd Kirsch, ម្ចាស់​ស្រាបៀរ​ម៉ាក TwoBirds ដ៏ឈ្ងុយឆ្ងាញ់​។

គុណភាព​ស្រាបៀរ​អាល្លឺម៉ង់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ពិភពលោក វា​ឆ្លុះបញ្ចាំង​នៅក្នុង​ច្បាប់​ផលិត​ស្រាបៀរ Reinheitsgebot ដែល​បាន​កំណត់ថា​មានតែ​ស្រាបៀរ​ដែល​ផលិត​ដោយ​គ្រឿងផ្សំ ទឹក ផ្កាហប់​, malt និង yeast ប៉ុណ្ណោះ​ដែល​អាច​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ស្រាបៀរ​អាល្លឺម៉ង់​។

«​ស្រាបៀរ​ម៉ាក TwoBirds គឺជា​ការលាយ​បញ្ចូល​គ្នា​រវាង​សិល្បៈ​ និង​វិទ្យាសាស្ត្រ​។ ដើម្បី​រក្សា​ភាពពិតប្រាកដ​នៃ​មរតក​ច្បាប់​ចម្លង​ស្រាបៀរ Bavarian យើង​ធ្វើតាម​ច្បាប់​ចម្លង​ស្រាបៀរ​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​ ១៥១៦​។ រាល់​ភេសជ្ជៈ​របស់​យើង​គឺ​ត្រូវបាន​ផលិត​ដោយមាន​គ្រឿងផ្សំ​ធម្មជាតិ​ល្អ​បំផុត​ដែល​នាំចូល​ពី​កសិករ​អាល្លឺម៉ង់​។ យើង​ធានា​ពី​ភាពល្អ​ឥតខ្ចោះ និង​អត្តសញ្ញាណ​របស់​យើង​ «''German Engineered Quality'' នៅ​គ្រប់​អ្វី​ដែល​យើង​ធ្វើ​»​។

ឪពុក​របស់គាត់​ឈ្មោះ Bernd ដែលជា​ម្ចាស់​ស្រាបៀរ​ម៉ាក TwoBirds ថ្លែងថា​៖ «​ការផលិត​ស្រាបៀរ​ម៉ាក TwoBirds គឺជា​បទពិសោធ​ស្រាបៀរ (craft beer) ​ដ៏ពិតប្រាកដ​។ យើង​មិន​ត្រឹមតែ​ផលិត និង​លក់​ស្រាបៀរ (craft beer) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​កំពុង​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​មកកាន់​កន្លែង​ផលិត​ស្រាបៀរ​របស់​យើង​ដើម្បី​បង្ហាញ​នូវ​អ្វីដែល TwoBirds មាន ទាំង​គុណភាព និង​ភាពសប្បាយ​រីករាយ​ជា​លក្ខណៈ​សហគមន៍​។ ប្រវត្តិ​ស្រាបៀរ​ម៉ាក TwoBirds នៃ​ភាព​ជា​សហគ្រិន និង​ក្តីស្រឡាញ់​ចំពោះ​ស្រាបៀរ​បាន​ចាប់ផ្តើម​ជាង​ ៧០ ​ឆ្នាំ​មក​ហើយ​។

«​គ្រួសារ​ត្រកូល Kirsch តែងតែ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ផលិត ស្រាបៀរ និង​សហគ្រាស​ដែល​ទាក់ទង​នឹង​ចំណីអាហារ និង​ភេសជ្ជៈ​ផ្សេងៗ ហើយ​ឪពុក​ខ្ញុំ លោក Willi ក៏​បាន​ចាប់ផ្តើម​អាជីវកម្ម​នេះ នៅពេល​គាត់​បើក​បារ៍​ជា​លើកដំបូង​។ គាត់​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត និង​ទស្សនា​វប្បធម៌​ថ្មីៗ ហើយ​គាត់​តែងតែ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​របស់​គាត់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​»​។

«​ខ្ញុំ​បាន​ដើរ​តាម​គន្លង​ឪពុក​របស់ខ្ញុំ​។ បន្ទាប់ពី​ធ្វើការ​នៅ​សិប្បកម្ម​ផលិត​ស្រាបៀរ​នៅក្នុង​បារ៍ តាំងពី​ក្មេង ខ្ញុំ​បាន​រៀន​ពី​ម្ចាស់​ស្រាបៀរ ទើប​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​មុខរបរ​នេះ​។ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​សិក្សា​មុខជំនាញ​ផលិត​ស្រាបៀរ និង​ទទួល​បាន​អនុបណ្ឌិត​ផ្នែក Brewing និង Malting ពី​សាលា Doemens Academy ដ៏ល្បីល្បាញ​នៅ​ទីក្រុង​មុយនិច​។

លោក Bernd ថ្លែងថា​៖ «​ខ្ញុំ​បាន​បើក​ភោជនីយដ្ឋាន និង​សិប្បកម្ម​ផលិត​ស្រាបៀរ​ដ៏ធំ​មួយ ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​របស់ខ្ញុំ​មុន​ពេល​ខ្ញុំ​ចូលរួម​ក្នុង​គម្រោង​ផលិត​ស្រាបៀរ​ផ្សេងទៀត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​»​។

លោក Connor Kirsch ។

បន្ទាប់មក​គាត់​បាន​ចាប់ផ្តើម​នាំចេញ​ជំនាញ​របស់​គាត់​ទៅ​ពាសពេញ​ពិភពលោក ហើយ​បាន​បង្កើត និង​គ្រប់គ្រង​គម្រោង​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​តំបន់​មួយចំនួន ដូចជា​នៅ​កូរ៉េ​ខាង​ត្បូង អាហ្វ្រិក​ខាងត្បូង និង​ណាមីប៊ី រហូត​ដល់​ដាណឺម៉ាក ប្រេស៊ីល និង​សាម័រ ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​មុន​ពេល​បង្កើត​ក្រុមហ៊ុន BeerPro Import/Export Co, Ltd នៅ​កម្ពុជា​។

លោក Connor បន្តថា​៖ «​យើង​បាន​បង្កើត​យីហោ​ស្រាបៀរ TwoBirds បន្ទាប់ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​អាជីវកម្ម​គ្រួសារ​។ ឥឡូវនេះ​យើង​កំពុង​ផលិត​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​នៅ​ក្រោម​យីហោ TwoBirds Craft Beer ហើយ​កំពុង​ផ្គត់ផ្គង់​នៅតាម បារ៍ ភោជនីយដ្ឋាន សណ្ឋាគារ និង​សម្រាប់​ព្រឹត្តិការណ៍​នានា ក្នុង​រាជធានី​ភ្នំពេញ និង​លើស​ពី​នេះ​ទៀត​។ យើង​ក៏​បន្ត​ពង្រីក​នៅ​តាម​បណ្តា​ខេត្ត និង​តំបន់​មួយចំនួន​ទៀត​ដូចជា ខេត្ដ​កំពត កោះរ៉ុង កោះរ៉ុង​សន្លឹម និង​ខេត្ត​សៀមរាប​ផង​ដែរ​។

ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់ និង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត បន្ទាប់ពី​មាន​បទពិសោធ​ការងារ​យ៉ាងច្រើន​នៅ​ទូទាំង​ទ្វីប​ចំនួន​ ៤ ហើយ​ក៏​ប្រហែល​ដោយសារតែ​គាត់​ទទួល​ឥទ្ធិពល​នៃ​ក្តី​ស្រឡាញ់​របស់​ឪពុក​គាត់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍ លោក Bernd បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​កន្លែង​ផលិត​ស្រាបៀរ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១ ដោយ​បន្ត​ស្នាក់​នៅទីនេះ រហូត​ដល់​គម្រោង​នេះ​បាន​បញ្ចប់​ហើយ​កូនប្រុស​របស់គាត់​បាន​ចូលរួម​ជាមួយ​គាត់​នៅក្នុង​ឆ្នាំ​ ២០១៨​។

ស្រាបៀរ​ម៉ាក TwoBirds មាន​រសជាតិ​ច្រើន​ប្រភេទ​ដូចជា Colonial IPA, Timeless Lager, Mighty Stout, និង German Wheat ហើយ​សូម្បីតែ​រសជាតិ Mango Cider និង Snake Bite ក៏​ជា​អត្ថប្រយោជន៍​ ១ ​បន្ថែម​ទៀត​សម្រាប់​អ្នក​ចូលចិត្ត​ស្រាបៀរ​នៅ​កម្ពុជា​ផងដែរ​។

លោក Connor បញ្ជាក់ថា​៖ « ប្រវត្តិ​ស្រាបៀរ​ម៉ាក TwoBirds បង្កើតឡើង​ដោយ​ឪពុក និង​កូនប្រុស​ដែល​បាន​ផ្លាស់​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដើម្បី​បន្ត​ក្តីសុបិន​របស់​ពួកគេ វា​ដូចជា​បក្សី​អាល្លឺម៉ង់​ ២ ដែល​ចំណាកស្រុក​ទៅ​ភាគខាងត្បូង​ដើម្បី​គេចចេញ​ពី​ខែ​ត្រជាក់​»៕