The Phnom Penh Post Search

Search form

BASF នាំ​មក​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​និង​និរន្តរភាព​ដល់​កម្ពុជា

Content image - Phnom Penh Post

BASF នាំ​មក​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​និង​និរន្តរភាព​ដល់​កម្ពុជា

BASF គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ផ្នែក​​គីមីសាស្ត្រ​នៅ​លើ​ពិភព​លោក​ ដែល​មាន​វត្តមាន​ស្ទើរតែ​​គ្រប់​ទ្វីប​។ ជាមួយ​ការ​ប្រមូល​ចំណេះ​ដឹង​អស់​រយៈពេល​ ១៥០ ឆ្នាំ​ ក្រុមហ៊ុន​ BASF មាន​ចក្ខុវិស័យ​​ជាក់​លាក់​ និង​ស៊ី​ជម្រៅ។​

ដំណោះស្រាយ​ផលិតផល​គីមី​របស់​ក្រុមហ៊ុន​ BASF ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​មាន​គុណភាព​ខ្ពស់ ​ប្រកប​ដោយ​ជំនាញ​មាន​វិជ្ជាជីវៈ​ និង​​គោលបំណង​ច្បាស់លាស់​។

កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក Petrus Ng ប្រធាន​និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ BASF ប្រចាំ​ប្រទេស ​ថៃ ​ ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ដឹង​អំពី​គម្រោង​ទីផ្សារ​របស់​ផលិតផល​ក្រុមហ៊ុន​ BASF ​នៅ​ក្នុង​ទីផ្សារ​ប្រទេស ​កម្ពុជា។

លោក​ Ng បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ សម្រាប់​ក្រុមហ៊ុន​ BASF ពេល​នេះ​វា​គឺ​ជា​ពេលវេលា​ដ៏​សមរម្យ​បំផុត​ ក្នុង​ការ​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​លក់​ដោយ​ផ្ទាល់​ ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ថេរ​ក្នុង​រង្វង់ ​៧ ​ភាគរយ​ ហើយ​កំណើន​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​រឹងមាំ​។​

Content image - Phnom Penh Post
ក្រុមអ្នកស្រាវជ្រាវនិងពិសោធន៍របស់ក្រុមហ៊ុន​ BASF។ សហការី

លោក​ Ng បាន​បន្ថែម​ថា​៖ «អាស៊ាន​គឺ​ជា​ទីផ្សារ​ដែល​រីក​លូតលាស់​លឿន​បំផុត​របស់​ក្រុមហ៊ុន BASF​ ហើយ​ប្រទេស ​កម្ពុជា ​បាន​ដើរតួ​យ៉ាង​សំខាន់​ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​ដ៏​ធំ​របស់​យើង​នៅ​ក្នុង​តំបន់»។

លោក​ Ng បាន​ថ្លែង​ថា​ BASF ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ផ្នែក​គីមីសាស្ត្រ​ នាំ​មក​នូវ​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ក្រុមហ៊ុន​ ជា​ច្រើន​គ្រប់​ទិសទី​។ ក្រុមហ៊ុន​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​វត្តមាន​របស់​ក្រុមហ៊ុន BASF ​នៅ​​កម្ពុជា។​

លោក​បន្ត​ថា​ យើង​មើល​ឃើញ​សក្តានុពល​ដ៏​ធំធេង​នៅ​ទីនេះ​ ហើយ​យើង​ពិត​ជា​អាច​ជួយ​គាំទ្រ ​និង​ផ្តល់​ដំណោះ​ស្រាយ​ដល់​ក្រុមហ៊ុន​ដែល​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ជាមួយ​នឹង​ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​របស់​យើង​។

លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​ BASF យល់​ថា​ផលិតផល​របស់​ខ្លួន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា​។​

លោក​បន្ត​ថា​៖ «យើង​មើល​ឃើញ​ថា​ កសិករ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ចង់​បង្កើន​ទិន្នផល ​និង​គុណភាព​កសិផល​របស់​ខ្លួន។ យើង​ផ្តល់​ជូន​ដំណោះស្រាយ ​និង​ជំនាញ ​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​សម្រេច​បាន​នូវ​អ្វី​ដែល​ពួក​គាត់​ចង់​បាន​ ប្រកប​ដោយ​និរន្តរភាព​ ហើយ​យើង​ក៏​បាន​ឃើញ​អំពី​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​ការ​ផ្តល់​ដំណោះស្រាយ​ដល់​វិស័យ​កសិកម្ម​ផង​ដែរ​»។

Content image - Phnom Penh Post
ក្រុមអ្នកស្រាវជ្រាវនិងពិសោធន៍របស់ក្រុមហ៊ុន​ BASF។ សហការី

និរន្តរភាព ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អ្វី​ដែល​ក្រុមហ៊ុន BASF មើល​ឃើញ​ថា ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ ​និង​ជា​ការ​ជំរុញ​ឥរិយាបថ​ក្រុមហ៊ុន​។​ ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​លុប​បំបាត់​ការ​បំភាព​ឧស្ម័ន​កា​បោន​ពី​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​អាល្លឺម៉ង់​ត្រឹម​ឆ្នាំ ​២០៥០។

នៅ​ក្នុង​ករណី​នេះ នៅ​ពេល​ទាក់ទង​ជា​មួយ​កសិករ​នីមួយៗ​ ការ​អប់រំ​​គឺ​ជា​កូន​សោ​គន្លឹះ​ដ៏​សំខាន់​។​ ការ​អប់រំ​អំពី​ការ​ប្រើប្រាស់​ផលិតផល​ដើម្បី​សុវត្ថិភាព​កសិករ ​គឺ​ជា​អ្វី​ដែល​ BASF តែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​។

លោក ​Ng ​បញ្ជាក់​ថា​ ជា​មួយ​គ្នា​នេះ​ដែរ ​ការ​ផ្តល់​ដំណោះស្រាយ ​និង​តម្លៃ​សមរម្យ ​សម្រាប់​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​ក៏​ជា​រឿង​ដែល​ សំខាន់​បំផុត​ផង​ដែរ​។ ​លោក​ថ្លែង​ថា​៖ ​«យើង​នឹង​ស្វែង​យល់​ពី​ឱកាស​ទាំង​អស់​ដែល​នឹង​ធ្វើ​ឱ្យ​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​កសិករ​ដែល​ចំណាយ​ធនធាន​ទិញ​ផលិតផល​របស់​យើង​យក​ទៅ​ប្រើប្រាស់​។ ដើម្បី​ចាប់​ផ្តើម យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ដៃគូ​ចែកចាយ​ក្នុង​ស្រុក​ និង​ អ្នក​លក់​រាយ​ផលិតផល​កសិកម្ម​ ជា​ច្រើន​ដែល​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​ណែនាំ​ដល់​កសិករ​»។

ឧទាហរណ៍ របៀប​ដែល​ក្រុមហ៊ុន​ BASF ស្វែងយល់​ជា​មួយ​ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច​នៅ​តាម​ខេត្ត​ គឺ​ត្រូវ​ចាប់​ផ្តើម​ដោយ​និយាយ​ជា​មួយ​ដៃគូ​ចែកចាយ​ និង​អាជីវករ​លក់​រាយ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ជា​មុន​សិន​ ដើម្បី​ស្វែងយល់​ថា​ កសិករ​ ពួក​គាត់​ដាំ​ដំណាំ​កសិកម្ម​អ្វី​ និង​ធ្វើ​ការ​ដាំដុះ​ដោយ​របៀប​ណា​?

តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​សហគមន៍​ ក្រុមហ៊ុន BASF នឹង​ស្វែងរក​កសិករ​ណា​ដែល​មាន​ឆន្ទៈ​ទទួល​យក​ការ​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ផលិតផល​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​ ហើយ​ក៏​មាន​បំណង​ផ្តល់​ផលិតផល​សម្រាប់​ធ្វើ​តេស្ត​សាកល្បង លើ​ដំណាំ​​កសិកម្ម​របស់​ពួក​គេ​ផង​ដែរ​។ ​ក្រុមហ៊ុន​ BASF ជា​អ្នក​ឧបត្ថម្ភធន​ចំពោះ​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ​។

Content image - Phnom Penh Post
មជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្រូវរបស់ក្រុមហ៊ុន​ BASF នៅហ្វីលីពីន។ សហការី

កសិករ​នឹង​ត្រូវ​បាន​ណែនាំ​ឲ្យ​ សាកល្បង​ប្រើប្រាស់​ផលិតផល​ BASF លើ​ដំណាំ​របស់​ពួក​គេ​ចំនួន​ពាក់​កណ្តាល​ ហើយ​ពាក់​កណ្តាល​ទៀត​មិន​ប្រើប្រាស់​ នឹង​រង់ចាំ​មើល​រហូត​ដល់​ពេល​ប្រមូល​ផល។ ​កសិករ​និង​ប្រជា​ពលរដ្ឋ​ជិត​ខាង​ត្រូវ​បាន​លើក ​ទឹក​ចិត្ត​ឱ្យ​មក​ពិនិត្យ​មើល​ទិន្នផល​ដំណាំ​ដែល​បាន​ប្រើប្រាស់​ផលិតផល ​និង​ដំណាំ​ដែល​មិន​បាន​ប្រើប្រាស់។

ក្រុមហ៊ុន BASF​ បង្ហាញ​អំពី​ផលិតផល​របស់​ខ្លួន​ដែល​ជួយ​បង្កើន​ទិន្នផល ​និង​គុណភាព​ ដែល​នាំ​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់​។ លោក Ng បន្ថែម​ថា៖ «យើង​ចង់​ធ្វើ​ឲ្យ BASF ជា​ម៉ាក​យីហោ​មួយ​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់​ពី​កសិករ​។ នេះ​ជា​រូបមន្ត​របស់​យើង​សម្រាប់​ភាព​ជោគជ័យ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​នៅ​លើ​ពិភព​លោក​ទាំង​មូល»។

ក្រុមហ៊ុន BASF កំពុង​ទន្ទឹង​រង់​ចាំ​វត្តមាន​ដ៏​រឹងមាំ​និង​វិជ្ជមាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ហើយ​ពួក​គេ​មាន​ការ​រំពឹង​ទុក​ខ្ពស់​ និង​ជឿជាក់​ថា​ពួក​គេ​អាច «ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា»។

BASF​ ដើរតួ​ជា​ឧទាហរណ៍​ដ៏​ល្អ ​អំពី​វិធីសាស្ត្រ​ទាន់​ពេលវេលា​ដើម្បី​ពង្រីក​ការ​ដាក់​ចេញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ទីផ្សារ​នីមួយៗ តាមរយៈ​គោលដៅ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​​ពិសោធន៍ (R&D)។ R&D ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង ​មូលដ្ឋាន​សម្រាប់​ហេតុផល​ជា​ច្រើន​ ដែល BASF មាន​ជំនាញ​នៅ​ក្នុង​ការ​ដោះស្រាយ​តាម​គោលដៅ​កំណត់​ជាក់លាក់​ដែល​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​នៅ​តាម​មូលដ្ឋាន។ ​កាល​ពី​ឆ្នាំ​មុន ​ក្រុមហ៊ុន BASF បាន​ចំណាយ ​ថវិកា​អស់​ជាង ​២ ​ពាន់​លាន​អឺរ៉ូ​ទៅ​លើ​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ពិសោធន៍​ (R&D)។

វត្តមាន​របស់​ក្រុមហ៊ុន​ BASF នៅ​ប្រទេស ​កម្ពុជា​ ប្រាកដ​ជា​នឹង​នាំ​មក​នូវ ​លទ្ធផល​ និង​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិស័យ​ជា​ច្រើន ហើយ​លោក Ng បាន​ធានា​ដល់​ប្រជាជន​កម្ពុជា​ថា៖ « BASF គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ ​ប្រៀប​ដូច​ជា​នាវា​ដឹក​ប្រេង​ដ៏​ធំ​ដែល​ធ្វើ​ដំណើរ​ទៅ​មុខ​ឥត​ឈប់ឈរ​។​ BASF មក​កាន់​នៅ​ទី​នេះ​គឺ​ដើម្បី​ជួយ​ដល់​អតិថិជន​កម្ពុជា​រយៈពេល​វែង៕

អត្ថបទគួរចាប់អារម្មណ៍