The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Cambrew ជំរុញ​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ សម្រាប់​ផលិតផល​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី

Cambrew ជំរុញ​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ សម្រាប់​ផលិតផល​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី

Content image - Phnom Penh Post
ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​នឹង​អាច​រក​ទិញ​បាន​នៅ​គ្រប់​តូប​លក់ដុំ លក់រាយ និង​នៅ​គ្រប់​ហាង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​នា​ដំណាច់​ឆ្នាំនេះ​។

Cambrew ជំរុញ​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ សម្រាប់​ផលិតផល​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី

ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ខេមប្រ៊ូវ បាន​ណែនាំ​នូវ​ផលិតផល​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​សម្រាប់​អតិថិជន និង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ទីផ្សារ​ «​ប្រទេស​ខ្ញុំ ស្រា​បៀរ​ខ្ញុំ​» សម្រាប់​ម៉ាក​យីហោ​នេះ​នៅក្នុង​ប្រទេស ​កម្ពុជា​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំជាងគេ​នៅ​កម្ពុជា ក្រុមហ៊ុន​ខេមប្រ៊ូវ មាន​គម្រោង​នាំចេញ​ស្រាបៀរ​រូបរាង​ថ្មី​នេះ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​តំបន់​ផ្សេងទៀត​។

នៅក្នុង​ពិធី​សម្ពោធ​ផលិតផល​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​នេះ​លោក Michael Jensen នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ខេមប្រ៊ូវ​បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន ផលិត ស្រាបៀរ​របស់​យើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជា​ក្រុមហ៊ុន​ផលិត ស្រាបៀរ​មាន​បទពិសោធ​ខ្ពស់ និង​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​សមត្ថភាព​ផលិត​ស្រាបៀរ​ប្រចាំ​ឆ្នាំ​បាន​ចំនួន​ប្រមាណ​ ១២ ​កោដិលីត្រ​»​។

«​យើង​មាន​យុទ្ធសាស្ត្រ​សាជីវកម្ម​សកល​ដែល​មាន​ឈ្មោះថា SAIL'22 ដើម្បី​ណែនាំ​នៅក្នុង​ការផ្តោត​ជា​យុទ្ធសាស្ត្រ​របស់​យើង​។ នៅ​កម្រិត​ប្រទេស​យើង​ក៏មាន​គម្រោង​យុទ្ធសាស្ត្រ និង​ផែនការ​រយៈពេល​ខ្លី ដើម្បី​ភាពជោគជ័យ ដោយ​ពិចារណា​លើ​សក្ដានុពល​ទីផ្សារ​ផ្សេងៗ​គ្នា និង​តម្រូវការ​អ្នក​ទទួលទាន​ក្នុងស្រុក​»​។

លោក​បន្ត​ថា ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​គឺជា​ប្រភព​នៃ​មោទនភាព​ជាតិ​សម្រាប់​អតិថិជន​រាប់លាន​នាក់​ដែល​ជា​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ម៉ាក​សញ្ញា​ផលិតផល​មួយ​នេះ​។

Content image - Phnom Penh Post
លោក Jensen នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ខេមប្រ៊ូវ​។

«​វា​ក៏​ជា​ម៉ាក​សញ្ញា​ដ៏ពេញនិយម​របស់​អតិថិជន​ជាច្រើន​នៅ​តាម​តំបន់​នានា​ក្នុង​ពិភពលោក​ផង​ដែរ​ដូចជា​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ចិន ហុងកុង ថៃ កូរ៉េ​ខាងត្បូង ជប៉ុន បារាំង ហូឡង់ និង នូវែលសេឡង់​។ យើង​ជឿជាក់​ថា​នេះ​ជា​អ្វីដែល​ប្រជាជន​កម្ពុជា​មាន​មោទនភាព​»​។

លោក​សង្ឃឹម​ថា​នៅពេល​ក្រុមហ៊ុន​ខេមប្រ៊ូវ​ចាប់ផ្តើម​នាំចេញ​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​របស់​ខ្លួន​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​មកពី​ឧស្សាហកម្ម​ផ្សេងៗ​ក៏​នាំចេញ​ផលិតផល​របស់​ពួកគេ​ផង​ដែរ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ និង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Carlsberg បាន​បង្កើន​ភាគហ៊ុន​របស់​ខ្លួន​បន្ថែម​នៅក្នុង​ក្រុមហ៊ុន​ខេមប្រ៊ូវ​ពី ៥០ ​ភាគរយ​ទៅ​ដល់​ ៧៥ ភាគរយ​។ គំនិត​ផ្តួចផ្តើម​បង្កើត​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៅក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទីផ្សារ​ជាច្រើន​ប៉ុណ្ណោះ​។

អតិថិជន​មាន​ឱកាស​អាច​ចូលរួម​ធ្វើការ​សាកល្បង​ផលិតផល​ដែល​ខ្លួន​ចូលចិត្ត​នៅ​តាម​ហាង​មួយ​ចំនួន និង​តាមរយៈ​កម្មវិធី​អនឡាញ​ជាមួយ​គ្នា​នេះ​ផងដែរ អតិថិជន​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ផង​ដែរ ដើម្បី​បង្កើន​បទពិសោធ​ និង​ភាពរីករាយ​របស់​ពួកគេ​ទ្វេរដង​។

Content image - Phnom Penh Post
ស្រាបៀរ​អង្គរ​ត្រូវ​បាន​ចែកចាយ​នៅ​ទូទាំង​ប្រទេស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​ថ្លែង​ថា​៖ «​លើស​ពី​នេះ​ទៀត​ក្រុម​ផ្នែក​លក់​របស់​យើង​តាមរយៈ​យុទ្ធនាការ Market Impact Team (MIT) កំពុង​ប្រព្រឹត្ត​ទៅ​នៅតាម​បណ្តា​ខេត្ត ក្រុង​ធំៗ​មួយ​ចំនួន​ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន និង​ធានា​សេវាកម្ម​ដល់​អតិថិជន​»​។

លោក Jensen បន្ត​ថា​៖ «​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​ប្រភេទ​ដប​មាន​ចំណុះ​ ៣៣០ ​ម.ល និង ៦៤០ ម.ល និង​ប្រភេទ​កំប៉ុង​មាន​ចំណុះ​ ៣៣០ ​ម.ល ដែល​អាច​រក​ទិញ​បាន​នៅ​គ្រប់​ហាង លក់ដុំ លក់រាយ ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ដំណាច់​ឆ្នាំនេះ​»​។

លោក​បាន​សង្កត់ធ្ងន់​ថា​ការផ្តោត​អារម្មណ៍​របស់​ក្រុមហ៊ុន​ខេមប្រ៊ូវ​នា​ពេល​បច្ចុប្បន្ន​គឺ​ដើម្បី​ធានា​នូវ​ការណែនាំ​ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​នេះ​ប្រកប​ដោយ​វិជ្ជាជីវៈ​នឹង​ដើម្បី​ទទួល​បាន​ជោគជ័យ​ពេញលេញ​។

លោក​ជឿជាក់​ថា​ការធ្វើ​បែប​នេះ​នឹង​ជួយ​បញ្ជាក់​ទីតាំង​របស់​ស្រាបៀរ​អង្គរ ថា​ជា​ស្រាបៀរ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជួយ​បញ្ជាក់​តំណែង​របស់​ក្រុមហ៊ុន​ខេមប្រ៊ូវ​ថា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​។

ស្រាបៀរ​អង្គរ​រូបរាង​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​របស់ Carlsberg Operating Manual (COM) និង​ប្រើប្រាស់​បច្ចេកទេស និង​បច្ចេកវិទ្យា​ទំនើប​ដូចជា Lean, TPM, 5S ជាដើម​។

លោក​បន្ត​ថា​៖ «ក្រុម​ខ្សែចង្វាក់​ផ្គត់ផ្គង់​រួម​របស់​យើង​គឺ​មាន​សមត្ថភាព​ក្នុង​ការគាំទ្រ​ដល់​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ខ្សែចង្វាក់​ដ៏មាន​តម្លៃ​របស់​យើង​រួមទាំង​ការធានា​នូវ​គុណភាព​ស្រាបៀរ​ល្អ​ឥតខ្ចោះ ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​ដឹកជញ្ជូន​ផង​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍