ទីផ្សារ​ម្ហូបអាហារ​ និង​ភេសជ្ជៈ ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​កំណើន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក៏​មាន​ការ​រីក​ចម្រើន​​ទៅ​មុខ​ឥត​ឈប់ឈរ​​ដែរ ដោយ​មាន​សេវា​ម្ហូបអាហារ​ទាំង​ក្នុង​ស្រុង ​និង​យីហោ​អន្តរជាតិ ​កើន​ឡើង​ជា​លំដាប់ មិន​ថា​ក្នុង​ទីក្រុង ​ឬ​តាម​បណ្តា​ខេត្ត​នោះ​ទេ​។

ក្នុង​នោះ​គឺ​គេ​មិន​អាច​មើល​រំលង​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អាហារ EM Food Services (EMFS) ​ដែល​វិនិយោគ​លើ​សេវាកម្ម​មួយ​នេះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ បាន​ទេ​។ ក្រុមហ៊ុន EMFS ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ទៅ​តាម​មុខ​តំណែង​ផ្សេងៗ​នៅ​ក្នុង​ឧស្សាហកម្ម​ចម្រុះ​នៃ​វិស័យ​មួយ​នេះ​។​

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍ លោក Eloi Courcoux នាយក​ប្រតិបត្តិ​ក្រុមហ៊ុន EMFS បាន​ពន្យល់​លម្អិត​អំពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ថា EMFS មាន​អាជីវកម្ម​​មួយ​ចំនួន​ដែល​ផ្តោត​លើ​ផ្នែក​សំខាន់ៗ​​ចំនួន ​៣។​

ផ្នែក​ទី១ ​គឺ EMCAT ដែល​ផ្តោត​លើ​វិស័យ​ម្ហូប​អាហារ ​និង​ភេសជ្ជៈ​នៅ​តាម​ អាកាស​យានដ្ឋាន​ហើយ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គឺ​នៅ​អាកាស​​យានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ​ និង​សៀមរាប​។ ទី២ គឺ​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អាហារ Hagar Catering និង​ទី៣ ​គឺ​ក្រុមហ៊ុន Mekong Food Services (MFS)​ដែល​ផ្គត់ផ្គង់​ផលិតផល​និង​សេវាកម្ម​ម្ហូបអាហារ​គុណភាព​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស ​កម្ពុជា​។

លោក Courcoux ថ្លែង​ថា​៖ «​យើង​គឺ​ជា​ អ្នក​ជំនាញ​ខាង​ម្ហូប​អាហារ​។ យើង​ផលិត ផ្គត់ផ្គង់ និង​គ្រប់គ្រង​សេវាកម្ម អាហារ​ហើយ​នៅ​ពេល​យើង​ធ្វើ​អ្វី​មួយ​គឺ​យើង​ធ្វើ​វា​ឱ្យ​បាន ល្អ​បំផុត​តាម​ស្តង់ដា​អន្តរជាតិ​។ យើង​ផ្តោត​លើ​សេវាកម្ម​ចម្រុះ​​ ​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​របស់​យើង​»​។

លោក Courcoux បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ ក្រុមហ៊ុន EMFS បាន​ចាប់ផ្តើម​ប្រតិបត្តិការ​​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​​កម្ពុជា​ក្នុង ឆ្នាំ ​២០១០ ហើយ​តាំង​ពី​ចាប់​ផ្តើម​រហូត​មក​ដល់​ពេល​នេះ ​គឺ​វា​បាន​កើន​ឡើង​ទ្វេដង ទោះ​បី​មាន​បញ្ហា​ប្រឈម​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ខ្សែ​ចង្វាក់​​ផ្គត់ផ្គង់​ក្នុង​អាជីវកម្ម​មួយ​នេះ​នៅ​កម្ពុជា​ក្តី​។ បញ្ហា​ប្រឈម​​​ចម្បង​សម្រាប់​អាជីវកម្ម​ទាក់ទង​ទៅ​នឹង​​ម្ហូប​អាហារ​ឆៅ ​គឺ​អនាម័យ ហើយ​នេះ​ជា​រឿង​ពិត​ដែល​តែង​កើត​ឡើង​នៅ​ទូទាំង​ពិភព​លោក​។

EMFS ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អាហារ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ Halal និង​​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព​ចំណី​អាហារ​ពី HACCP ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​អាហារ​ដែល​ផ្តោត​លើ​ការ​ការពារ​ពី​ការ​ប្រើប្រាស់​​​​សារធាតុ​ជីវសាស្ត្រ សារធាតុ​គីមី​គ្រោះថ្នាក់​នានា នៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ម្ហូប​អាហារ ដំបូង​គេ​នៅ​កម្ពុជា​។

ការ​ទទួល​ស្គាល់​នេះ ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ដែល​​​​ផ្តល់​ឲ្យ​អតិថិជន​នូវ​ការ​ជឿជាក់​លើ​អាហារ​​​​ដែល​​ពួក​គេ​ទទួល​ទាន ដែល​មាន​លក្ខណៈ​​ប្លែកៗ​គ្នា​នៅក្នុង​ប្រទេស ​កម្ពុជា ​ជា​ពិសេស​​ជន​បរទេស​។ លោក Courcoux បន្ថែម​ថា ការ​កំណត់​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ​ពី​ប្រព័ន្ធ HACCP គឺ​ជា​អ្វី​ដែល​យើង​តែង​ប្រកាន់​ខ្ជាប់ ដោយ​យើង​មិន​អាច​បម្រើ​សេវាកម្ម​អាហារ​ដោយ​គ្មាន​អនាម័យ​ និង​ការ​គ្រប់គ្រង​គុណភាព​នោះ​ទេ​។

ការ​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ចំណី​អាហារ​របស់​ក្រុមហ៊ុន EMFS គឺ​មាន​ផល​លំបាក​តិច​ជាង​មុន ខណៈ MFS បាន​គ្រប់គ្រង​ការ​ផលិត​និង​តម្លៃ​បន្ថែម​ផ្ទាល់​ខ្លួន​។

លោក​កត់​សម្គាល់​ថា ​ទីផ្សារ​ដែល​ក្រុមហ៊ុន EMFS កំពុង​កំណត់​គោលដៅ​តែងតែ​ជួប​បញ្ហា​​ប្រឈម​មួយ​ចំនួន​ដោយសា​តែ​ទីផ្សារ​ហាក់​មាន​ការ​ប្រកួត​ប្រជែង​ហើយ​កំណើន​ថ្មី​ផ្នែក​សេវាកម្ម​​នេះ​លេច​ឡើង​ជា​រៀងរាល់​ថ្ងៃ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ដ៏​ដោយ លោក Courcoux នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ​យើង​មាន​យុទ្ធសាស្ត្រ​ផ្សេងៗ​​គ្នា​រួច​ជា​ស្រេច​សម្រាប់​អាជីវកម្ម​ដែល​ស្ថិត​នៅ​ក្រោម​ឆត្រ​របស់​ក្រុមហ៊ុន EMFS។

លោក​ប​ន្តថា​៖ «​យើង​ចង់​ឲ្យ​មាន​ភាព​សកម្ម​ជាង​មុន​នៅ​លើ​ទីផ្សារ​»​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ EMFS បាន​ត្រៀម​ខ្លួន​រួច​ហើយ សម្រាប់​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​ដូច​ជា​ការ​ផ្លាស់​ប្តូរ​និន្នាការ​និង​ចំណាប់​អារម្មណ៍​រសជាតិ​បែប​អន្តរជាតិ​។ យើង​ព្យាយាម​កែច្នៃ​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​។ យើង​មាន​មុខ​ម្ហូប​ និង​រូបមន្ត​ថ្មីៗ​ដើម្បី​បម្រើ​អតិថិជន​​»​។

ការ​ផ្តោត​សំខាន់​របស់​ក្រុមហ៊ុន EMFS គឺ​កត្តា​សុវត្ថិភាព​ដើម្បី​អាច​ធានា​បាន​ថា​ ចំណី​អាហារ​មាន​អនាម័យ​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

គ្រាន់​តែ​សេវាកម្ម Hagar Catering មួយ ផ្គត់ផ្គង់​អាហារ​ចំនួន ​២៤ ០០០ ​ប្រអប់ ​ក្នុង​មួយ​ថ្ងៃ​ពី​ផ្ទះបាយ​កណ្តាល​របស់​ខ្លួន​។ លើស​ពី​នេះ​ទៀត Hagar Catering កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​គ្រប់​កន្លែង​​លក់​អាហារ ​(food court) នៅ​តាម​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​និង​អគារ Exchange Square ។​

លោក Courcoux បន្ថែម​ថា ឧទាហរណ៍​មួយ​ទៀត​នៃ​យុទ្ធសាស្ត្រ​ដែល​ដាក់​ចេញ​ដោយ EMFS គឺ​ផ្តោត​លើ​អតិថិជន​គ្រប់​ប្រភេទ​។ ហាង​​អាហារ Nham គឺ​ផ្តោត​លើ​អាហារ ​ដែល​មាន​តម្លៃ​សមរម្យ គឺ​មាន​តម្លៃ​ចន្លោះ​ពី​ ​២ ​ទៅ ​៥ ​ដុល្លារ​»​។

លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​បញ្ហា​ប្រឈម​​​ចម្បង​ដែល​ក្រុមហ៊ុន EMFS នឹង​ប្រឈម​នា​ពេល​ខាង​មុខ​គឺ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ ដែល​​យើង​តែងតែ​រិះរក​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​»​។

ជាមួយ​នឹង​ការ​ផ្តល់​ជូន​សេវាកម្ម​ជា​ច្រើន​នេះ យើង​ក៏​គ្រប់គ្រង​ និង​រក្សា​ខ្សែ​ចង្វាក់​តម្លៃ​ផង​ដែរ ដែល​បង្ហាញ​ពី​ជោគជ័យ​នៅ​ក្នុង​ផ្នែក​សំខាន់​ទាំង ​៣ របស់​ខ្លួន​។ ក្រុមហ៊ុន EMFS កំពុង​ស្ថិត​នៅ​លើ​ទីតាំង​ដ៏​មាន​ស្ថិរភាព​ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ និង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ លោក Courcoux បន្ថែម​ថា​៖ «យើង​មក​កាន់​ទី​នេះ ​គឺ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស ​កម្ពុជា ដែល​ជា​ចំណុច​ដ៏​សំខាន់​»៕

ខ្សែចង្វាក់​តម្លៃ​ត្រូវ​បាន​ធានា​ដោយ​វិធី​សាស្ត្រ​យុទ្ធសាស្ត្រ​​របស់​ EMFS ចំពោះផ្នែក​ស្នូល​សំខាន់​ទាំង​៣របស់​ខ្លួន​។ EMFS ផ្ដល់ជូន​សេវាកម្ម​ម្ហូប​​អា​ហារ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ការ៉េម​រហូត​ដល់​អាហារ​គ្រប់​ប្រ​ភេទ។​ ភ្នំពេញ ប៉ុសិ៍្ត

ខ្សែចង្វាក់​តម្លៃ​ត្រូវ​បាន​ធានា​ដោយ​វិធី​សាស្ត្រ​យុទ្ធសាស្ត្រ​​របស់​ EMFS ចំពោះផ្នែក​ស្នូល​សំខាន់​ទាំង​៣របស់​ខ្លួន​។ EMFS ផ្ដល់ជូន​សេវាកម្ម​ម្ហូប​​អា​ហារ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ការ៉េម​រហូត​ដល់​អាហារ​គ្រប់​ប្រ​ភេទ។​ ភ្នំពេញ ប៉ុសិ៍្ត

ខ្សែចង្វាក់​តម្លៃ​ត្រូវ​បាន​ធានា​ដោយ​វិធី​សាស្ត្រ​យុទ្ធសាស្ត្រ​​របស់​ EMFS ចំពោះផ្នែក​ស្នូល​សំខាន់​ទាំង​៣របស់​ខ្លួន​។ EMFS ផ្ដល់ជូន​សេវាកម្ម​ម្ហូប​​អា​ហារ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ការ៉េម​រហូត​ដល់​អាហារ​គ្រប់​ប្រ​ភេទ។​ ភ្នំពេញ ប៉ុសិ៍្ត