ស្រាបៀរ Heineken នឹង​រៀបចំ​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ​២០១៩ (UCL) ដ៏​រំភើប​រីករាយ​បំផុត​នៅ​ចុង​សប្តាហ៍​នេះ​។ ក្រុមហ៊ុន​ស្រាបៀរ​ហូឡង់​មួយ​នេះ​នឹង​បញ្ចាំង​ការ​ប្រកួត​ដ៏​អស្ទារ្យ​នេះ​នៅ​រាត្រី​ថ្ងៃទី ​១​ ខែ មិថុនា នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​របស់​ខ្លួន​។​

អ្នក​គាំទ្រ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​រីករាយ​ជាមួយ​ព្រឹត្តិការណ៍​ដ៏​អស្ទារ្យ​នៃ​ការ​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ​យូហ្វា ​ឆេម​ពាន​លីករ ​វាង​ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ក្នុង​ទីក្រុង​ភ្នំពេញ​នៅឯ All Sports Bar និង Cheer Bar ហើយ​នៅ​ក្នុង​រាត្រី​ដ៏​អស្ទារ្យ​នោះ​ដែរ​នៅ​ក្នុង​​ខេត្ត​សៀមរាប ​គឺ​​​​មាន​​​ការ​បញ្ចាំង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​​​នៅ​តាម​ដង​វិថី Pub Street ផង​ដែរ។

ក្រុម​របស់​អង់គ្លេស​ទាំង ២ នឹង​ប្រកួត​ក្នុង​ពាន​រង្វាន់​ដ៏​ធំ​នេះ​នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano របស់​ក្រុម Atletico Madrid ដែល​ផ្ទុក​ទស្សនិកជន​បាន​ចំនួន ៦៣ ៥០០ ​នាក់ (​ហើយ​ការ​ប្រគួត​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ​២ ​ទៀបភ្លឺ ថ្ងៃទី ​២​ ខែ មិថុនា​)​។

Heineken ស្រាបៀរ​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក។សហការី

«​ស្រាបៀរ Heineken គឺ​ជា​ស្រាបៀរ​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ពិភព​លោក​។ អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មក​ហើយ យើង​តែងតែ​រៀបចំ​ការ​ទទួល​ស្គាល់​ម៉ាក​យីហោ​របស់​យើង​តាមរយៈ​ព្រឹត្តិការណ៍​ធំៗ ដូច​ជា​ការ​ប្រកួត​កីឡា Formula 1, ការ​ប្រកួត​បាល់ទាត់ UEFA Champions League, UEFA Europa League ការ​ប្រគំ​តន្ត្រី EDM និង​ភាពយន្ត​ជេមស៍​ប៊ន 007 ជា​ដើម»​។

លោក Sokmao Kao ប្រធាន​ប្រតិបត្តិ​ម៉ាក​យីហោ​ស្រាបៀរ Heineken ប្រចាំ​កម្ពុជា​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត UCL នេះ​ក្នុង​គោល​បំណង​ផ្តល់​ឱ្យ​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ក៏​ដូចជា​អតិថិជន​គាំទ្រ​ស្រាបៀរ Heineken ទទូល​បាន​នូវ​ភាព​រីករាយ​នឹង​បទពិសោធ​ដ៏​អស្ទារ្យ​ជាមួយ​ស្រាបៀរ​លំដាប់​ពិភព​លោក​នេះ​»​។

លោក Sokmao បាន​ថ្លែង​បន្ត​ថា​៖ «​គោល​បំណង​ចម្បង​នៃ​ការ​បញ្ចាំង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​នេះ គឺ​ដើម្បី​បញ្ជាក់​ថា Heineken គឺ​ជា​ម៉ាក​យីហោ​ស្រាបៀរ​លំដាប់​ពិភព​លោក​ដែល​គ្រប​ដណ្តប់​នៅ​គ្រប់​ព្រឹត្តិការណ៍​កម្សាន្ត​ទាំង​អស់​។ យើង​សង្ឃឹម​ថា ​យើង​អាច​នាំយក​បទពិសោធ​ដ៏​រំភើប​នេះ​មក​ដល់​ប្រទេស ​កម្ពុជា​»​។

នៅ​ក្នុង​កម្មវិធី​ដ៏​រីករាយ​នេះ​ដែរ ស្រាបៀរ Heineken ក៏​បាន​អញ្ជើញ​ក្រុម​តន្ត្រី ឌីជេ និង​តារា​ល្បីៗ​ដូចជា the Melody និង Mustache Band, DJ Miley និង DJ Mike មក​ចូលរួម​សម្តែង​ដែរ ជា​ពិសេស​មាន​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ទៀត ដែល​ចាប់​ផ្តើម​ពី​ម៉ោង ​៩ ​យប់​ថ្ងៃ​សៅរ៍ រហូត​ដល់​ម៉ោង ​៤ ​ទៀប​ភ្លឺ ចូល​ថ្ងៃទី ​២​ ខែ​មិថុនា​។

ក្នុង​ទីក្រុង​ភ្នំពេញ All Sports Bar ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ​១៧២ បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ផ្តល់​ការ​កម្សាន្ត​ ដល់​អតិថិជន​របស់​ខ្លួន ដូច​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​មុនៗ​ដែរ​។

អ្នក​គាំទ្រ​បាល់ទាត់​ប្រមាណ ៣០០ នាក់ បាន​មក​ទស្សនា​ការ​ប្រកួត UCL វគ្គ​ផ្តាច់ព្រ័ត្រ​នៅ All Sports Bar កាល​ពី​ឆ្នាំមុន។ សហការី

លោក Josephus Pinat អ្នក​ចាត់ការ​ទូទៅ​នៅ All Sports Bar បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្រាប់​យើង​។ យើង​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ​៣៥០ ​នាក់ ហើយ​យើង​ក៏​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ទៀត ដូច​ជា​​ការ​សម្តែង​ ពី​ក្រុម​តន្ត្រី និង​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ផង​ដែរ ​សម្រាប់​អតិថិជន​របស់​យើង​។ មាន​អេក្រង់​សរុប​មាន​ចំនួន ​១៥ នៅ​ក្នុង​ទីតាំង​របស់​យើង ហើយ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ជា​ច្រើន រាប់​ចាប់​ពី​កីឡា​ប្រដាល់​រហូត​ដល់​កីឡា​គ្រីឃីត​»​។

ស្រាបៀរ Heineken នឹង​ផ្តល់​រង្វាន់​ពិសេស​សម្រាប់​អ្នក​ឈ្នះ​នៅ​យប់​នោះ​។ អ្នក​ដែល​ទិញ​ស្រាបៀរ Heineken ចំនួន ​៤ ​ដប ​នឹង​ទទួល​បាន​គូប៉ុង​មួយ​សន្លឹក សម្រាប់​ការ​ចាប់​ឆ្នោត​យក​រង្វាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រីករាយ​នោះ​។

លោក Sokmao បន្ថែម​ថា​៖ «​ជម្រើស​របស់​យើង​ក្នុង​ការ​រៀបចំ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប គឺ​ដោយសារ​ប្រជាប្រិយ៍ភាព​ទី​កន្លែង​ និង​ចំនួន​អ្នក​គាំទ្រ​បាល់ទាល់​នៅ​ទីតាំង​ទាំង ២។ ជាមួយ​គ្នា​នេះ​ដែរ វា​ជា​ទីតាំង​ដែល​មាន​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ច្រើន​សម្រាប់​ការ​ប្រកួត UCL វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ធំ​នេះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​»៕