The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Katribu គាំទ្រ​ចង្វាក់​ផលិតកម្ម​ស្ករ​សូកូឡា​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា




Katribu គាំទ្រ​ចង្វាក់​ផលិតកម្ម​ស្ករ​សូកូឡា​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

Content image - Phnom Penh Post
Hannah Lyn (រូបកណ្តាល) ពលទៅសិកសានៅបទសប៊លហសិក។​ រូបថត សហការី

Katribu គាំទ្រ​ចង្វាក់​ផលិតកម្ម​ស្ករ​សូកូឡា​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ក្រុមហ៊ុន Chocolate by H បាន​ផលិត​ស្ករ​សូកូឡា​ម៉ាក Katribu របស់ខ្លួន ខណៈ​ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា​បែប​ប៊ែលហ្សិក ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​គ្រាប់​កាកាវ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​គាំទ្រ​ដល់​កសិករ​ដែល​ផលិត​កាកាវ​ផងដែរ។

អ្នកស្រី Hannah Lyn ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ស្ករសូកូឡា Cho-colate by H ដែល​បាន​បង្កើត​ស្ករសូកូឡា​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១២ បាន​លើកឡើងថា​លោកស្រី​បាន​បង្កើត​ស្ករ​សូកូឡា​ម៉ាក Katribu Chocolates ដើម្បី​ជា​ការគោរព​ដល់​កន្លែង​ដែល​គាត់​រស់នៅ និង​ដំណើរការ​ផលិត​ស្ករ​សូកូឡា​នៅ​កម្ពុជា។

«មូលហេតុ​ដែល​យើង​ដាក់ឈ្មោះ​ស្ករ​សូកូឡា​របស់​យើង Katribu Chocolates គឺ​ដើម្បី​ជាការ​អបអរ​ និង​គាំពារ​ការផលិត​សូកូឡា​ដែល មាន​លក្ខណៈ​ពេញលេញ។ ពាក្យ 'Ka' មានន័យថា​ជា​សមាជិក​ ឬ​ផ្នែក​ណាមួយ​នៃ​អ្វីដែល​ធំ​ជាង [ភាសា​ហ្វីលីពីន​គឺ Tagalog] ខណៈ "កុលសម្ព័ន្ធ" គឺជា​ក្រុម​ដែលមាន​ជំនឿ​ និង​វប្បធម៌​រួម»។

ស្ត្រី​ជនជាតិ​ហ្វីលីពីន​រូបនេះ​បាន​ថ្លែងថា៖ «ប្រទេស​កម្ពុជា​គឺ​ប្រៀប​ដូចជា​ផ្ទះ​របស់​យើង ដែល​យើង​បាន​រស់នៅ​ទីនេះ​តាំងពី​ដើម​ទសវត្ស ៩០ មក​ម្ល៉េះ។ នេះ​គឺជា​ការបង្ហាញ​ការដឹងគុណ​របស់​យើង។ យើង​សូម​គោរព​ដឹងគុណ​ចំពោះ​ប្រទេស​ដែល​បាន​ជួយ​យើង​តាមរយៈ​ការបង្កើត​ និង​ការខិតខំ​របស់​យើង​នេះ»។

ដំណើរការ​ផលិត​ស្ករ​សូកូឡា​ដែល​មាន​គុណភាព​ល្អ​បំផុត​គឺ​ចេញពី​កសិដ្ឋាន​ទៅកាន់​អ្នកប្រើប្រាស់ ដែល​ចាប់ផ្តើម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។

«យើង​ទទួល​បាន​គ្រាប់​កាកាវ​ដ៏អស្ចារ្យ​របស់​យើង​ពី​កសិដ្ឋាន Kamkav នៅក្នុង​ខេត្ត​មណ្ឌលគីរី​ហើយ​យើង​បាន​ជួយ​កសិករ​តាម​វិធី​ជាច្រើន។ យើង​មិន​ត្រឹមតែ​ទិញ​គ្រាប់​កាកាវ​របស់​ពួកគេ​នៅក្នុង​តម្លៃ​ដ៏សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏បាន​ជួយ​ផ្សព្វផ្សាយ​តាម​ដែល​យើង​អាច​ធ្វើបាន​តាមរយៈ​បណ្តាញ​សង្គម និង​ការណែនាំ​ជាដើម»។

អ្នកស្រី Hannah បន្តថា៖ «នៅពេល​ណា​ដែល​ជំងឺ​រាតត្បាត​បាន​បញ្ចប់​នោះ​យើង​នឹង​ទៅកាន់​កសិដ្ឋាន​នោះ​ម្តងទៀត និង​ជជែក​គ្នា​អំពី​វិធី​ដែល​ធ្វើឱ្យ​ផលិតផល​របស់​ពួកគេ​កាន់តែ​មាន​ភាពទាក់ទាញ​ដល់​អ្នក​ផលិត​ស្ករ​សូកូឡា​ផ្សេងទៀត ជា​អ្វី​ដែល​អ្នក​ផលិត​សូកូឡា​ចង់បាន​គ្រាប់​កាកាវ​ដែលមាន​គុណភាព​ល្អ»។

ប្រភេទ​ស្ករ​សូកូឡា​ម៉ាក Katribu រួមមាន​ស្ករ​សូកូឡា​ខ្មៅ, Single Origin, Salted Caramel និង Dark Chocolate Truffle ដែល​អាច​រកបាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Chocolate by H ឬ​កម្មវិធី​ដឹកជញ្ជូន Grocerdel។

Content image - Phnom Penh Post
Katribu Chocolates ទិញគ្រាប់កាកាវកម្ពុជាពីកសិករក្នុងតម្លដ៏សមរមយ។ រូបថត សហការី

« Chocolate by H និង​ស្ករ​សូកូឡា​ម៉ាក Katribu Chocolates សុទ្ធតែ​ផលិតឡើង​ដោយ​ដៃ ដែល​មាន​ន័យថា​សូកូឡា​របស់​យើង​ផលិត ឡើង​ដោយ​ដៃ ផ្តល់​អាទិភាព​សំខាន់​លើ​គុណភាព​ និង​រសជាតិ។ យើង​ផលិតផល​ផលិតផល​ដែល​ផលិត​ក្នុង​ស្រុក​មាន​គុណភាព​ខ្ពស់»។

អ្នកជំនាញ​ខាង​ផលិត​សូកូឡា​ដែល​មាន​ស្នាក់ការ​នៅ​ខណ្ឌដង្កោ​រូបនេះ​បាន​បន្តថា៖ «យើង​មិន​ត្រឹម​តែមាន​មោទនភាព​ចំពោះ​គ្រាប់​កាកាវ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏មាន​មោទនភាព​ចំពោះ​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​ផងដែរ។ ដូច្នេះ​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ដំបូង​បំផុត​របស់​យើង​គឺ Dairy-Free Cashew Praline »។

អ្នកស្រី Hannah មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​មាន​ទីតាំង​ល្អឥតខ្ចោះ​ ដើម្បី​ផលិត​កាកាវ​មាន​គុណភាព​ខ្ពស់បំផុត ដែល​វា​គឺជា​គ្រឿងផ្សំ​ដ៏សំខាន់​សម្រាប់​ការផលិត​ស្ករ​សូកូឡា។

«ប្រទេស​កម្ពុជា​ស្ថិតនៅ​ចន្លោះ ១០-១៣ ដឺក្រេ​ភាគ​ខាងជើង​នៃ​ខ្សែ​អេក្វាទ័រ ដែល​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទីកន្លែង​ដ៏ល្អ​សម្រាប់​ដាំ​ដើម​កាកាវ ដោយសារ​តែមាន​បរិមាណ​ពន្លឺព្រះអាទិត្យ​ និង​ទឹកភ្លៀង​គ្រប់គ្រាន់»។

«មាន​ប្រភព​មកពី​កន្លែង​តែមួយ​មាន​ន័យថា​គ្រាប់​កាកាវ​របស់​យើង គឺ​បាន​មកពី​ប្រភព​តែមួយ​នៃ​កសិដ្ឋាន Kamkav នៅ​ខេត្ត​មណ្ឌលគីរី ដែល​មិនមាន​ការលាយ​ជាមួយ​គ្រាប់​កាកាវ​មកពី​ប្រភព​ផ្សេងទៀត​នោះទេ»។

អ្នកស្រី Hannah បន្ថែមថា៖ «ដូច្នេះ​យើង​ផ្តោតអារម្មណ៍​ទៅលើ​រសជាតិ​ពិសេស​ប្លែក​នៃ​គ្រាប់ កាកាវ ដើម្បី​បង្កើត​រូបមន្ត​ដែល​តំណាងឱ្យ​រសជាតិ​ដ៏ល្អ​បំផុត​របស់​វា»។

អ្នកស្រី Hannah បាន​ទៅ​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ជា​ប្រទេស​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ផលិត​ស្ករ​សូកូឡា​ល្អ​បំផុត​មួយ​នៅលើ​ពិភពលោក នៅឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធ្វើ​សូកូឡា Callebaut Chocolate Academy Centre ក្នុង​ទីក្រុង Wieze ដោយ​ទទួល​បាន​វិញ្ញាបនបត្រ Master Chocolatier នៅ​ខែតុលា​ឆ្នាំ ២០១៥ ។

Content image - Phnom Penh Post
Katribu បានកាកាវពីកសិដ្ឋាន Kamkav ក្នុងខត្តមណ្ឌលគីរី។ រូបថត សហការី

បន្ទាប់មក​គាត់​បាន​សិក្សា​បន្ថែម​លើ​ជំនាញ​បង្កើន​គុណភាព​ស្ករ​សូកូឡា Quality Assurance and Chocolate Maker ពី​សាលា​ជំនាញ​ផលិត​ស្ករ​សូកូឡា Ecole Chocolat Professional School of Chocolate Arts ក្នុង​ឆ្នាំ២០១៧។

អ្នកស្រី Hannah ពន្យល់ថា​វិញ្ញាបនបត្រ​ផលិត​ស្ករ​សូកូឡា (Maker certificate) គឺជា​កម្មវិធី​មួយ​ដែល​ផ្តោតលើ​ការធ្វើ​ស្ករ​សូកូឡា​ពី​គ្រាប់​កាកាវ។ ស្ករ​សូកូឡា​ត្រូវបង្កើត​ឡើង​ដោយ​ប្រើ (ប្រភេទ​គ្រាប់​កាកាវ​ដែល​មាន​គុណភាព​ខ្ពស់ ដែល​ត្រូវ​ប្រើ​ដើម្បី​ផលិត​ស្ករ​សូកូឡា​ជាច្រើន​ប្រភេទ) ខណៈ​អ្នក​ផលិត​ស្ករ​សូកូឡា​ធ្វើ​ស្ករ​សូកូឡា​ពី​គ្រាប់​កាកាវ។

អ្នកស្រី​លើកឡើង​ថា​ការរួមបញ្ចូល​ និង​និរន្តរភាព​គឺ​ត្រូវបាន​ចាក់​បញ្ចូល​យ៉ាងរឹងមាំ​នៅក្នុង​ក្រមសីលធម៌​របស់​ស្ករ​សូកូឡា Katribu Chocolates។

«ជាមួយ Katribu យើង​ចង់បាន​ម៉ាក​យីហោ​មួយ​ដែល​រាប់បញ្ចូល​មនុស្ស​គ្រប់គ្នា ដែល​ចូលរួម​នៅក្នុង​ដំណើរ​ការផលិត​គ្រាប់​កាកាវ​ទាំង​មូល»។

«យើង​ជឿជាក់ថា​តាមរយៈ​ការជួយ​អ្នកដទៃ ការគាំទ្រ​គ្រួសារ​កសិករ និង​សហគមន៍ គឺ​ដើម្បី​បាន​សង្គម​មួយ​ដែល​រីកចម្រើន​ជាមួយគ្នា។ យើង​ជឿជាក់​លើ​ការធ្វើអ្វីៗ​តាម​របៀប​ដែលមាន​និរន្តភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន»។

អ្នកស្រី Hannah លើកឡើង​ថា៖ «នៅក្នុង​ការផលិត​ស្ករ​សូកូឡា​មាន​ច្រើន​ដែល​រួមចំណែក​ដល់​ជោគជ័យ​របស់ខ្លួន​ក្នុង​នោះ​រួមមាន​កសិដ្ឋាន កសិករ និង​ស្ករ​សូកូឡា ហើយ​យើង​ពិតជា​មាន​មោទនភាព​ជាមួយ​នឹង​ស្ករ​សូកូឡា Katribu»៕

អត្ថបទគួរចាប់អារម្មណ៍