KFC ដែល​ជា​ហាង​លក់​មាន់​បំពង​ដ៏ល្បីល្បាញ​បំផុត​នៅក្នុង​ពិភពលោក​កំពុង​សហការ​ជាមួយ​កាសែត​ភ្នំពេញប៉ុស្តិ៍ ​ដើម្បី​ផ្តល់ជូន​នូវ​អ្វីដែល​អស្ទារ្យ​បំផុត​ដល់​មិត្ត​អ្នកអាន​កាសែត​ភ្នំពេញប៉ុស្តិ៍​។

មាន​ការផ្តល់​គូប៉ុង​ពិសេស​នៅក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដើម្បី​ផ្តល់​ឲ្យ​អ្នកអាន​កាសែត​មួយ​នេះ​ទទួល​បាន​ការបញ្ចុះតម្លៃ​ចំនួន​ ២០ ​ភាគរយ​សម្រាប់​ឈុត​គ្រួសារ ឬ ឈុត Signature Box​។

ឈុត​គ្រួសារ​ ១ ​ឈុត​មាន​មាន់​ ៥ ​ដុំ សាលាដ​ខូលស្ល ដំឡូងបារាំង​កិន និង​ភេសជ្ជៈ​ប៉ិបស៊ី​ ១ ​ដប ចំណុះ​ ១,៥ លីត្រ​។ ចំពោះ​ឈុត Signature Box មាន​សាច់មាន់​ ១ ​ដុំ ប៊ឺហ្គឺរ Zinger ដំឡូងបារាំង​កិន ដំឡូងបារាំង​បំពង និង​ប៉ិបស៊ី​ ១ ​កំប៉ុង​។ ទាំង​ ២ ​ឈុត​នេះ​មាន​ទាំង​រសជាតិ​ហឹរ​ និង​រសជាតិ​ដើម​។ ចំពោះ​ការផ្តល់ជូន​នេះ​គឺ​សម្រាប់តែ​ការដឹកជញ្ជូន​ប៉ុណ្ណោះ និង​មាន​រយៈពេល​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​កក្កដា​។

សាច់មាន់​ដែល​លក់​នៅ​ហាង KFC ក្នុង​ប្រទេស​កម្ពុជា​គឺ​ស្រស់​មាន​គុណភាព​ខ្ពស់ គ្រឿងផ្សំ​ទាំងអស់​គឺ​ស្របតាម​ស្តង់ដា ហាឡាល់​។ អ្នកស្រី Stephanie Tang អ្នកគ្រប់គ្រង​ទូទៅ​នៃ​សាជីវកម្ម Kampuchea Food Corporation ដែល​ដំណើរការ​ប្រតិបត្តិការ​ហាង KFC នៅ​កម្ពុជា​បាន​ថ្លែងថា ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​មួយផ្នែក​គឺ​ផ្អែកលើ​ការពេញចិត្ត​របស់​អតិថិជន​។

អ្នកស្រី Tang បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹងថា​៖ «​យើង​សុំ​មតិយោបល់​ដើម្បី​វាយតម្លៃ យើង​បង្ហាញ​ការ​អរគុណ ហើយ​យើង​មាន​ទំនាក់ទំទង​ល្អ​។ គន្លឹះ​ក្នុង​ការទាក់ទង និង​ការប្រាស្រ័យ​ទាក់ទង​ល្អ​គឺជា​មធ្យោបាយ​ដ៏សំខាន់​ដើម្បី​ធានា​ការពេញចិត្ត​របស់​អតិថិជន​។ អតិថិជន​របស់​យើង​រំពឹង​ផលិតផល​ និង​សេវាកម្ម​ល្អ​បំផុត​ពី​យើង ហើយ​តាមរយៈ​ការធ្វើ​បែប​នេះ យើង​បំពេញ​បាន​លើស​ពី​ការរំពឹង​ទុក​របស់​ពួកគេ​ថែម​ទៀតផង​»​។

លោក Colonel Harland Sanders ស្ថាបនិក KFC ។

KFC មិន​ត្រឹមតែ​ផ្តោត​សំខាន់​លើ​គុណភាព​អាហារ និង​ការពេញចិត្ត​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកស្រី Tang លើកឡើង​ថា ក្រុមហ៊ុន​ក៏​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​បុគ្គលិក​ដោយ​ផ្តល់​ការលើកកម្ពស់​ពួកគេ​តាមរយៈ​កម្មវិធី Career Advancement Programme ផងដែរ​។

អ្នកស្រី Tang ថ្លែងថា​៖ «​អ្នកនាង​ សយ សុជាតា បានចាប់ផ្តើម​ធ្វើការ​នៅ​ហាង KFC ក្នុង​នាម​ជា​បុគ្គលិក​ធម្មតា ហើយ​បច្ចុប្បន្ន​គាត់​គឺជា​ប្រធាន​គ្រប់គ្រង​ហាង KFC នៅ​សាខា​បឹងកេងកង​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកគ្រប់គ្រង​របស់​យើង​ជាច្រើន​នាក់​នៅ​ហាង KFC គឺ​សុទ្ធតែ​បាន​ចាប់ផ្តើម​ពី​បុគ្គលិក​ធម្មតា ដូច​រូបខ្ញុំ​ជាដើម​»​។

ជាមួយ​នឹង​ហាង​ចំនួន ២២ ៦២១ កន្លែង​នៅ​ទូទាំង​ពិភពលោក​ក្នុង​ ១៥០ ប្រទេស គិត​ត្រឹម​ដំណាច់​ឆ្នាំមុន KFC បាន​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ខែមីនា ឆ្នាំ​ ២០០៨ ដោយមាន​ហាង​ដំបូង​គេ​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ហើយ​បាន​ពង្រីក​រហូត​ដល់​ ១២ ​ហាង​ដែលមាន​បម្រើ​អាហារ​មាន់​បំពង​ដ៏ឈ្ងុយឆ្ងាញ់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន KFC មាន​បុគ្គលិក​បម្រើ​ការងារ​ជាង​ ២០០ ​នាក់​។

បច្ចុប្បន្ន​មាន​ ៩ ​ហាង​នៅក្នុង​រាជធានី-ភ្នំពេញ​ក្រៅពី​នោះ​មាន​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ហើយ​គ្រោង​បើកហាង​មួយទៀត​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​នៅ​ចុងឆ្នាំ​នេះ​។

ស្ថាបនិក​លោក Colonel Harland Sanders បាន​បើកហាង​មួយ​នៅ​ទីក្រុង North Corbin រដ្ឋ Kentucky ក្នុង​ឆ្នាំ​ ១៩៣០ ក្នុង​កំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ១០ ​ឆ្នាំ​ក្រោយមក​លោក​បាន​បញ្ចប់​ការបង្កើត «​រូបមន្ត​ដើម​» ​របស់​គាត់​ជាមួយ​នឹង​ការបើក​ហាង «Kentucky Fried Chicken » ​ដំបូង​នៅក្នុង​ឆ្នាំ​ ១៩៥២​។ ចាប់តាំងពី​ការចាប់ផ្តើម​ដ៏លំបាក បច្ចុប្បន្ន KFC បាន​ក្លាយ​ជា​ហាង​មាន់​បំពង​ធំជាងគេ​លំដាប់​ទី​ ២ នៅលើ​ពិភពលោក បន្ទាប់ពី McDonald''s​។

សយ សុជាតា ប្រធាន​គ្រប់គ្រង​ហាង KFC បឹងកេងកង​។

ទោះបី​ជា​មានភាព​ល្បីល្បាញ​ខាង​រូបមន្ត​ដ៏អាថ៌កំបាំង​របស់ខ្លួន​ដោយ​ប្រើ​គ្រឿងទេស​ ១១ ​មុខ​ក្តី ក៏ KFC នៅតែ​បន្ត​បញ្ចេញ​រូបមន្ត​គ្រឿងផ្សំ​រសជាតិ​ថ្មីៗ​ប្រកប​ដោយ​ភាពច្នៃប្រឌិត ដោយ​រសជាតិ​ចុងក្រោយ​គឺ​កាន់តែ​ពិសេស​ជាមួយ Soy Garlic Drumette ដែល​ជា​គល់​ស្លាបមាន់ ស្រោប​ជាមួយ​ទឹក​ស៊ីអ៊ីវ ខាប់​បែប​កូរ៉េ លាយ​ខ្ទឹម​តិចៗ​ដ៏​ឈ្ងុយឆ្ងាញ់​។

អ្នកស្រី Tang បាន​ថ្លែងថា​៖ «​យើង​កំពុង​នាំយក​នូវ​រសជាតិ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​សម្រាប់​រយៈពេល​ ៣០ ​ទៅ​ ៤៥ ​ថ្ងៃ​អាស្រ័យ​ទៅ​លើ​គ្រឿងផ្សំ​ដែលមាន​»​។

ការបន្ថែម​មុខម្ហូប​ថ្មី « Finger-Lickin'' Good លើ​បញ្ជី​មុខម្ហូប​គឺ​កំពុងតែ​បង្ហាញ​នូវ​ការពេញនិយម​ជាពិសេស​វា​ជា​ផ្នែក​មួយ​នៃ​ឈុត​ «One Box» ដែល​មាន​ ៦ ​មុខ​ក្នុង​ ១ ​ប្រអប់​មាន​ដូចជា គល់​ស្លាបមាន់​បំពង​ ២ ​ដុំ ប៊ឺហ្គឺរ Zinger មួយ​មាន់​បំពង​ ១ ​ដុំ សាឡាដ​ខូលស្ល ដំបូង​បារាំង​កិន និង​ភេសជ្ជៈ​ប៉ិបស៊ី​។

«​ឈុត Soy Garlic Glazed Drumette នីមួយៗ​អមដោយ​ទឹកជ្រលក់​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ផ្សំ​ពី​គ្រឿងទេស​ជាច្រើន​ដូចជា ខ្ទឹមស ទឹក​ស៊ីអ៊ីវខាប់​បែប​កូរ៉េ និង​គ្រឿងផ្សំ​អាថ៌​កំបាំង​ជាច្រើន​ទៀត ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ទទួលទាន​ជាមួយ​មាន់​បំពង​ស្រួយៗ​ដ៏​ឈ្ងុយឆ្ងាញ់​»​។

KFC កម្ពុជា​បាន​ឲ្យ​ដឹងថា​ការផ្តល់​ជូន​ថ្មី​គឺ​ទឹកជ្រលក់​ខ្មៅ​ថ្លា​រសជាតិ​ផ្អែម​តិចៗ​ និង​មាន់​បំពង ពិតជា​ឈ្ងុយឆ្ងាញ់​ពិសេស​ជា​អាហារ​បែប​លោក​ខាងលិច​សម្រាប់​ប្រជាជន​អាស៊ី​។

ការផ្តល់ជូន​ប្រកប​ដោយ​ភាពច្នៃប្រឌិត​របស់​ក្រុមហ៊ុន​បម្រើ​អាហារ​រហ័ស​ដ៏ធំ​មួយ​នេះ​ក៏​ផ្តល់​ជូន​នូវ​ការបញ្ចុះ​តម្លៃ​ជាប្រចាំ​ផងដែរ​។ អតិថិជន​នឹង​រីករាយ​ជាមួយ​ការបញ្ចុះ​តម្លៃ​ ២០ ​ភាគរយ​សម្រាប់​ការបញ្ជាទិញ តាមរយៈ​សេវា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Food Panda ដោយ​គិត​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ និង​មាន​រយៈពេល ២ សប្តាហ៍​។

ជាមួយ KFC ជា​ប្រ៊េន​ដែល​តែងតែ​នាំមក​នូវ​ភាព​ច្នៃប្រឌិត តែ​មិន​ភ្លេច​ផ្តោតលើ​ការផ្តល់​សេវាកម្ម​ជា​ទីគាប់ចិត្ត​ដល់​អតិថិជន​នោះ អ្នកគាំទ្រ​រសជាតិ​មាន់​បំពង​ក្នុងប្រទេស​កម្ពុជា​ត្រូវតែ​បន្ត​រង់ចាំ​តាមដាន​នូវ​រសជាតិ​ថ្មីៗ ឈ្ងុយឆ្ងាញ់ ដែល​តែងតែ​មក​ជាមួយ​នឹង​ការផ្តល់ជូន​ពិសេសៗ​ជានិច្ច​។

ដើម្បី​ទទួល​បាន​ការបញ្ចុះ​តម្លៃ​សម្រាប់​ឈុត​គ្រួសារ ឬ ឈុត Signature Box និង​ការដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ សូម​ទូរស័ព្ទ​មកកាន់​លេខ 070 896 000 ឬ 023 996 000 ហើយ​ប្រគល់​បណ្ណ​គូប៉ុង​នៅក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅពេល​បង់ប្រាក់​៕