ចំណង់​ចំណូលចិត្ត​ចំពោះ​ការទិញ​ទំនិញ​តាម​អនឡាញ​នៅតែ​មិន​ថមថយ​នោះឡើយ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ទោះ​ស្ថិត​នៅក្នុង​បរិយាកាស​សេដ្ឋកិច្ច​បែបណា​ក្តី​។

អ្នកទិញ​ទំនិញ​ដែល​មាន​ជីវភាព​ធូធារ និង​ក្រុម​អ្នក​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​វ័យក្មេង​នៅតែ​បន្ត​ប្រមូលផ្តុំ​គ្នា​នៅតាម​បណ្តា​វេបសាយ​លក់ទំនិញ​ដែល​ភាគច្រើន​ជា​ប្រភេទ​ផលិតផល​បែប​គ្រឿងសម្អាង សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ស្ត្រី​ជាដើម​។ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កំពុង​កើនឡើង​នៅ​កម្ពុជា​។

ចំណូល​គ្រួសារ​កើនឡើង ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​អ្នកទិញ​ទំនិញ តម្លៃ​សេវា​អ៊ីនធឺណិត​សមរម្យ​រួម​ជាមួយ​ការទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការសម្រេចចិត្ត​ទិញ​ទំនិញ​។

ការទិញ​ទំនិញ​តាម​អនឡាញ​ដែល​គេ​មើលឃើញ​ថា​ទើបតែ​ចាប់ផ្តើម​កើនឡើង​នោះ ពិតជា​បាន​ធ្វើឱ្យ​ឧស្សាហកម្ម​លក់រាយ​នៅ​កម្ពុជា​កើនឡើង​។

យោង​តាម​ការលើកឡើង​របស់ Datareportal បាន​បង្ហាញថា អាជីវកម្ម​ជាច្រើន​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​តួលេខ​នៃ​ការទូទាត់​លុយ​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស ខណៈ​សេដ្ឋកិច្ច​កាន់តែ​បង្ក​ភាពងាយស្រួល​តាមរយៈ​ការទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​អេឡិចត្រូនិក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់​។

លើស​ពី​នេះ​បរិបទ​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​នៅ​កន្លែង​ធ្វើការ និង​នៅក្នុង​ការងារ​ចាំបាច់​ប្រចាំថ្ងៃ​ជាមួយ​នឹង​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ផង​នោះ បាន​កំពុង​តែ​ជួយ​ជំរុញ​ឲ្យ​ចំនួន​ទូទាត់​លុយ​តាម​អនឡាញ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

Wenhui Yang អ្នក​ចាត់ការ​ទូទៅ UnionPay អន្តរជាតិ ប្រចាំ​អាស៊ីអាគ្នេយ៍ ។

ការចាយវាយ​ដោយ​គ្មាន​ឧបសគ្គ​ទោះ​នៅ​ជិត​ ឬ​ឆ្ងាយ​បែបនេះ ចំណូល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ត្រូវ​បាន​គេ​រំពឹងថា​នឹង​កើនឡើង​ ៣០ ​ភាគរយ ឬ​១៦៨ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំមុន​ជាមួយ​នឹង​ចំនួន​អ្នកទិញ​ទំនិញ​តាម​អនឡាញ​រំពឹងថា​នឹង​កើនឡើង​ដល់​ ២០ ​ភាគរយ​ ឬ​ ៤,៨ ​លាន​នៅក្នុង​ឆ្នាំនេះ​។

ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​កំពុងមាន​កំណើន​ដ៏ខ្លាំង​នេះ UnionPay កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ដើម្បី​ធ្វើ​ជួយ​ពាណិជ្ជករ​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ពលរដ្ឋ​ក្នុង​ស្រុក​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព ចំពោះ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

សាជីវកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​មួយ​នេះ គឺជា​ក្រុមហ៊ុន​ទូទាត់​ card payment ធំជាងគេ​បំផុត (​កាត​ឥណពន្ធ​ និង​កាត​ឥណទាន​រួមបញ្ចូល​គ្នា​) នៅក្នុង​ពិភពលោក ដែល​ផ្តល់​ការទូទាត់​តាម​ទូរស័ព្ទ និង​អនឡាញ​។ ផ្អែកលើ​តម្លៃ​សរុប​នៃ​ប្រតិបត្តិការ​ទូទាត់​គឺ​លើស Visa និង Mastercard​។

ក្រុមហ៊ុន​កំពុង​ធ្វើការ​ជាមួយ​ធនាគារ​ឈានមុខ​ដូចជា​ធនាគារ ABA ធនាគារ​អេស៊ីលីដា ធនាគារ China Bank ធនាគារ​កាណាឌីយ៉ា និង​មួយចំនួន​ទៀត ដើម្បី​ពង្រីក​បណ្តាញ​របស់ខ្លួន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

បច្ចុប្បន្ន UnionPay ទទួលបាន​ការជឿជាក់​ពី​ពាណិជ្ជករ​រកស៊ី​តាម​អនឡាញ​ជាង​ ២០ ​លាន​នាក់​ដែល​មកពី​ឧស្សាហកម្ម​ផ្សេងៗ​គ្នា​រាប់​ចាប់ពី​ម្ហូបអាហារ ហ្គេម ដឹកជញ្ជួន​ម្ហូបអាហារ សេវា​សុខភាព និង​ការលក់រាយ​ដែល​មាន​មូលដ្ឋាន​នៅ​ ២០០ ​ប្រទេស​ និង​តំបន់​។ ពាណិជ្ជករ​ក្នុងស្រុក​នៅ​កម្ពុជា​មានដូចជា Bloc Delivery Decathlon និង Little Fashion សុទ្ធតែ​ជា​អតិថិជន​របស់ខ្លួន​។

យោងតាម​លោក Wenhui Yang អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Union Pay International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹងថា​ការទិញ​ទំនិញ​តាម​អនឡាញ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​។ វា​មាន​ភាពងាយស្រួល​ព្រោះ​មិនចាំបាច់​ឈរ​តម្រង់​ជួរ​ដោយ​ត្រូវ​ចំណាយ​ពេលវេលា​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ លើសពី​នេះ​អ្នកទិញ​មាន​ជម្រើស​ច្រើន​រាប់​មិន​អស់​ដូចជា​ប្រូមូសិន​ពិសេសៗ តម្លៃ​ប្រកួតប្រជែង ហើយ​ជាពិសេស​គឺ​មិនចាំបាច់​ឆ្លងកាត់​ឈ្មួញកណ្តាល​។

លោក​បន្ថែមថា ទិញ​ទំនិញ​តាម​អនឡាញ​អ្នកទិញ​មាន​ជម្រើស​គ្មាន​ដែន​កំណត់ ដោយ​ពួកគេ​អាច​បញ្ជា​ទិញ​ស្ទើរតែ​គ្រប់​ម៉ាក​ផលិតផល​។

អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការបង់ប្រាក់​មាន​សុវត្ថិភាព​ខ្ពស់​។ UnionPay ផ្តល់​នូវ​ដំណោះស្រាយ​ល្អ​បំផុត​ដោយ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នក​កាន់​បណ្ណ​ឥណពន្ធ និង​ឥណទាន និង​កាត​បង់ប្រាក់​ជាមុន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការក្លែងបន្លំ និង​ប្រតិបត្តិការ​ដែល​គ្មាន​ការអនុញ្ញាត​។ បច្ចុប្បន្ន​ការទិញ​ទំនិញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​គឺ​មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​ភាពងាយស្រួល​យ៉ាងខ្លាំង​៕