បន្ទាប់ពី​ដំណាក់កាល​ទី​ ១ ​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ភាពជោគជ័យ ដែល​មាន​អគារ​លំនៅឋាន​សរុប​ចំនួន ៨២៨ ​យូនីត​នោះ​ទើប​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ Urban Village ដែល​ជា​គម្រោង​ទទួល​បាន​ពានរង្វាន់​យ៉ាងច្រើន​នោះ បាន​បើក​ការសម្ពោធ​ដំណាក់កាល​ទី​ ២ របស់​ខ្លួន​កាលពី​ថ្ងៃទី​ ២ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ​។

ដោយ​ផ្តល់ជូន​នូវ​អគារ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ មាន​គុណភាព​ខ្ពស់ និង​អគារ​ពាណិជ្ជកម្ម​ដ៏ល្អ​ហើយ​នោះ គម្រោង​អភិវឌ្ឍន៍​នេះ​គឺ​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ដ៏ល្អ​ឥតខ្ចោះ​ដែល​ភ្ជាប់​ទៅនឹង​ទេសភាព​ធម្មជាតិ​នៅ​កណ្តាល​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​។

គម្រោង​ទី​ ២ ​របស់​អគារ​ខុនដូ Urban Village នេះ​គឺ​ស្ថិត​នៅលើ​ផ្ទៃដី​គម្រោង​ចំនួន ៧៦០ ០០០ ម៉ែត្រការ៉េ​ដែល​បញ្ចូល​លក្ខណៈពិសេស និង​ទំនើប​ជាច្រើន​ជាមួយនឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​មហាវិថី​សម្តេច​ ហ៊ុន សែន និង​ផ្លូវជាតិ​លេខ​ ២ ជា​តំបន់​ដែល​ស្ថិតនៅ​ក្នុងចំណោម​តំបន់​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង និង​ឆាប់រហ័ស​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

បច្ចុប្បន្ន​វា​គឺជា​គម្រោង​អគារ​ខុនដូ​ដែលមាន​តម្លៃ​សមរម្យ​បំផុត​ពោល​គឺ​មានតម្លៃ​ចាប់ពី ១៧០០ ​ដុល្លារ ក្នុង​ ១ ​ម៉ែត្រការ៉េ​។ ជាមួយ​នឹង​កម្ចី​បាន​រហូតដល់ ៧០ ​ភាគរយ​សម្រាប់​រយៈពេល​ ២៥ ​ឆ្នាំ​។

យូនីត​ទាំងអស់​នៃ​ដំណាក់កាល​ទី​ ១ ត្រូវបាន​លក់​អស់​តែ​ក្នុង​រយៈពេល​ ៩ ខែ​ប៉ុណ្ណោះ​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ យូនីត​នៃ​ដំណាក់កាល​ទី​ ២ បាន​ចាប់ផ្តើម​លក់​ហើយ​។ ក្នុង​ចំណោម​ជាង ៨០០ ​យូនីត គឺ​ ៤០០ ​យូនីត​ត្រូវបាន​លក់​អស់​រួចហើយ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនុកចិត្ត​របស់​អតិថិជន​ដែល​ពួកគាត់​មើលឃើញ​អំពី​សក្តានុពល​របស់ Urban Village​។

លោក Ben Li កំពុង​ថ្លែង​ទៅកាន់​ភ្ញៀវកិត្តិយស​នៅក្នុង​ពិធី​ដ៏រីករាយ​នោះ​។ សហការី

ដើម្បី​បង្ហាញ​ពី​ភាពជោគជ័យ​របស់ខ្លួន​កាលពី​ខែឧសភា​កន្លងទៅ អគារ​ខុនដូ Urban Village គឺជា​គម្រោង​អគារ​ខុនដូ​តែ​ ១ ​គត់​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​ចំនួន ៥ ក្នុង​ពេល​តែមួយ​។

ពានរង្វាន់​ទាំង​ ៥ នោះ​រួមមាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural Design ពានរង្វាន់ Best Condo Architectural Design និង​ពានរង្វាន់ Best Condo Interior Design ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Asia Property Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​។

លោកស្រី Catherin Chan និង​លោក Ben Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub បាន​ថ្លែងថា​៖ «​យើង​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្តោត​សំខាន់​ចំពោះ​អតិថិជន​របស់​យើង និង​ចង់​បង្កើត​សហគមន៍​ពិតប្រាកដ និង​រស់រវើក​។ នេះ​គឺជា​ចំណុច​ដ៏សំខាន់​ហើយ​ប្រធានបទ​របស់​យើង​គឺ​រស់នៅ ធ្វើការ និង​កម្សាន្ត​»​។

លោក Nelson Li ប្រធាន​ភ្នាក់ងារ​អចលនទ្រព្យ​ហុងកុង​លោក Henry Cheung ប្រធាន​ក្រុមហ៊ុន Overseas Property Alliance សម្រាប់​តំបន់ Greater China Business និង​លោក Johnny Chan ប្រធាន​ក្រុមហ៊ុន Overseas Property Alliance បានបង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ថា ជាទូទៅ​គម្រោង​នេះ​គឺមាន​លក្ខណៈពិសេស​បំផុត ពីព្រោះ​ក្រៅពី​ផ្តល់ជូន​នូវ​អគារ​លំនៅឋាន​ដ៏ប្រណីត វា​ក៏​ផ្តល់ជូន​នូវ​បរិយាកាស​ការងារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ដូចជា EMQ (​ការវាស់ស្ទង់​សេដ្ឋកិច្ច និង​គុណភាព​) និង​ជា​កន្លែង​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​។

ចំពោះ​ដំណាក់កាល​ទី​ ២ នេះ​គឺមាន​ចំនួន ៤ ​អគារ​ដែល​អគារ​នីមួយៗ​មាន​​ ៥១ ​ជាន់​លើ​ផ្ទៃដី​សរុប​ចំនួន ៧៦០០០ ​ម៉ែត្រការ៉េ ខណៈ​អគារ​លំនៅឋាន​មាន​ទំហំ ១២០០០ ​ម៉ែត្រការ៉េ​ និង​មាន​កម្ពស់ ១៥០ ម៉ែត្រ​សរុប​ចំនួន ១៧០០ ​យូនីត​នឹង​មាន​ទំហំ​ចាប់ពី ៤៨ រហូត​ដល់ ១០៧ ​ម៉ែត្រការ៉េ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០២២​។

៣ ​ជាន់​ដំបូង​គឺជា​ផ្សារ​ទំនើប និង​ចំណតរថយន្ត​។ ជាន់​ទី​ ៤ គឺ​សួនច្បារ ហើយ​ចាប់ពី​ជាន់​ទី​ ៥ រហូតដល់​ជាន់​ទី​ ៥១ គឺ​អគារ​ខុនដូ និង​អគារ​ប្រភេទ Loft​។

ពិធី​បំបែក​ស៊ុត​មាស​នៅក្នុង​ពិធី​សម្ពោធ​ដាក់​លក់​គម្រោង​អគារ​ខុនដូ Urban Village ដំណាក់កាល​ទី​ ២​។ រូបថត​សហការី

ទាក់ទង​នឹង​កត្តា​សុវត្ថិភាព បរិវេណ​អគារ​ខុនដូ​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ​ទំនើប​បំផុត​ដែល​មាន​ការត្រួតពិនិត្យ​ ២៤ ​ម៉ោង​លើ​ ២៤ ម៉ោង សម្រាប់​ផ្តល់​សន្តិសុខ​ខ្ពស់បំផុត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​។

អគារ​ខុនដូ​ដ៏ប្រណីត​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការរស់នៅ និង​កម្សាន្ត ហើយ​ ៤៥ ​ភាគរយ​នៃ​ផ្ទៃដី​សរុប​នៃ​គម្រោង​នេះ​ត្រូវបាន​រក្សា​ទុកជា​កន្លែង​បៃតង​។ ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​កន្លែង​សម្រាក និង​កម្សាន្ត​ដ៏មាន​ផាសុកភាព សម្រាប់​សហគមន៍​។

សម្រាប់​ទីធ្លា​សាធារណៈ​មាន​ទំហំ​ធំ​ទូលាយ​មាន​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​អ្នករស់នៅ​ជាពិសេស​សម្រាប់​សកម្មភាព​កម្សាន្ត​ផ្សេងៗ​។

លោក Takatoshi Kojima ប្រធាន​ភ្នាក់ងារ​អចលនទ្រព្យ​ជប៉ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅឯ​ពិធី​សម្ពោធ​គម្រោង Urban Village ដំណាក់កាល​ទី​ ២ កាលពី​ថ្ងៃទី​ ២ តុលា​ថា​៖ « Urban Village ដំណាក់កាល​ទី​ ២ ​នេះ​គឺជា​អចលនទ្រព្យ​ដ៏អស្ចារ្យ ហើយ​លោក​មាន​ទំនុកចិត្ត​ខ្ពស់​ថា​វា​នឹង​អាច​ទាក់ទាញ​ជនជាតិ​ជប៉ុន​បាន​ច្រើន ដោយសារ​តែ​ការ​រចនា​របស់​វា​មាន​លក្ខណៈពិសេស​ខ្លាំង​ដូចជា​ការ​រចនា​យូនីត​ប្រភេទ Loft ដែល​អតិថិជន​មាន​ជម្រើស​ច្រើន ដូចជា​បន្ទប់​ប្រភេទ​ស្ទូឌីយោ ប្រភេទ​បន្ទប់​គេង ១, ២ និង ៣ ហើយ​ច្បាស់​ណាស់​វា​នឹង​អាច​លក់ដាច់​នៅ​ទីផ្សារ​ជប៉ុន​»​។

ផ្នែក​ដ៏អស្ចារ្យ​មួយទៀត​នៃ​គម្រោង​នេះ​គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែលមាន​ភាព​រស់រវើក និង​មាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​គម្រោង​ខុនដូ​នេះ​ផ្ទាល់​តែម្តង​។

លោក Li និង​លោកស្រី Chan បន្តថា​៖ «​វា​ជា​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​កន្លែងធ្វើការ​រួម​ធំជាងគេ​នៅ​កម្ពុជា​។ ក្រៅពីនេះ វា​ក៏​មាន​វិចិត្រសាល​សិល្បៈ​ធំជាងគេ និង​កន្លែង​កម្សាន្ត និង​ជា​កន្លែង​ផលិត​ស្រា​អាល្លឺម៉ង់​ដោយ​ដៃ​ដំបូង​គេ​ផងដែរ​»​។

មជ្ឈមណ្ឌល Factory Phnom Penh នេះ​ក៏មាន​ការិយាល័យ សាលាមត្តេយ្យ កន្លែង​ប្រារព្ធ​ពិធី​ផ្សេងៗ​កន្លែង​ជប់លៀង កន្លែង​ហាត់ប្រាណ​បែប​ប្រេស៊ីល ហាង​កាហ្វេ ភោជនីយដ្ឋាន ហាង​លក់ទំនិញ ស្ទូឌីយោថតរូប សួនកុមារ​សម្រាប់​កុមារ កន្លែង​កម្សាន្ត​បែប​បច្ចេកវិទ្យា កន្លែង​ច្នៃប្រឌិត កន្លែង​ជិះ​ស្គី ទីលាន​បាល់ទាត់ និង​បណ្ណាល័យ ជាដើម​។

អ្នក​ ២ ​បន្ថែម​ថា​៖ «​មាន​ក្រុមហ៊ុន និង​អង្គការ​អន្តរជាតិ​ល្បីៗ​ជាច្រើន​បាន​មក​រៀបចំ​កម្មវិធី​របស់​ពួកគេ​នៅទីនេះ​ក្នុង​នោះ​មានដូចជា​អង្គការ​សហប្រជាជាតិ សភាពាណិជ្ជកម្ម​អឺរ៉ុប ក្រុមហ៊ុន Toyota ក្រុមហ៊ុន Smart ក្រុមហ៊ុន H&M និង​ធនាគារ May Bank ជាដើម​។

កាលពី​ពេល​ថ្មីៗ​នេះ​តារា​បាល់ទាត់​កម្ពុជា​លោក ប្រាក់ មុន្នីឧត្តម ត្រូវ​បាន​តែងតាំង​ជា​ទូតសុឆ្ឆនៈ​របស់ Urban Village​។

លោកស្រី Chan កោតសរសើរ​ទេពកោសល្យ​របស់លោក​ ប្រាក់ មុន្នី ឧត្តម ពីព្រោះ​មហិច្ឆតា​ឈាន​ទៅ​រកក្តី​ស្រមៃ​របស់​លោក​គឺ​ដូចគ្នា​ទៅ​នឹង​មហិច្ឆតា​នៃ​ការចង់​ពង្រឹង​សក្តានុពល​របស់ Urban Village នៅ​កម្ពុជា​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សម្លឹង​ឃើញ​ថា យើង​មាន​ក្តីប្រាថ្នា​ដូចគ្នា ហើយ​មុនី​ឧត្តម​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ដែល​មាន​មហិច្ឆតា​ដើម្បី​ទទួលបាន​ជោគជ័យ គឺ​ដូចគ្នា​ទៅ​នឹង​គម្រោង​អគារ​ខុនដូ Urban Village ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ ដើម្បី​សម្រេច​គោលដៅ​ទាំងអស់​គ្នា​»​។

ដូច្នេះ​អ្វី​ដែល Urban Village ខិតខំ​ផ្តល់​ដល់​អតិថិជន​គ្រប់រូប​គឺ​បរិយាកាស​ពោពេញ​ដោយ​ផាសុកភាព សុវត្ថិភាព និង​ភាព​រីករាយ​៕