The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Urban Village អគារ​ខុនដូ​ដ៏​ប្រណីត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ

Urban Village អគារ​ខុនដូ​ដ៏​ប្រណីត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ

Content image - Phnom Penh Post
Urban Village ត្រូវ​បាន​ដាក់​បញ្ចូល​លក្ខណ​ពិសេស​ និង​ទំនើបៗ​ជា​ច្រើន​ជាមួយ​នឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍។​ សហការី

Urban Village អគារ​ខុនដូ​ដ៏​ប្រណីត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ

Urban Village គឺជា​គម្រោង​អគារ​ខុនដូ​ដ៏​ប្រណីត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ បរិវេណ​ខាង​ក្នុង​ខុនដូ​ដ៏​ទំនើប​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​សម្បួរ​បែប និង​ស៊ីវិល័យ​បំផុត​មួយ​នៅក្នុង​ប្រទេស ​កម្ពុជា​។​

Urban Village ត្រូវ​បាន​ដាក់ បញ្ចូល​លក្ខណ​ពិសេស ​និង​ទំនើបៗ​ជា​ច្រើន​ជាមួយ​នឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍ ដែល​សម​ស្រប​បំផុត​សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្រុមហ៊ុន​ទទួល​បាន​ពាន​រង្វាន់​យ៉ាង​ច្រើន​ពី​អ្នក​ជំនាញ​ខាង ឧស្សាហកម្ម​មួយ​នេះ​។

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Asia Property Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី ​កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ Urban Village គឺ​ជា​គម្រោង​អគារ​ខុនដូ​តែ ១ គត់ ​នៅ​ក្នុង​ប្រទេស​​ ​កម្ពុជា ដែល​បាន​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​ទៅ ​៥ ​ក្នុង​ពេល​នោះ បើ​ទោះ​បីជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។

ពាន​រង្វាន់​ទាំង ​៥ ​នោះ​រួម​មាន ពាន​រង្វាន់ The Best Condo Development (Cambodia) ពាន​រង្វាន់ The Best Condo Development (Phnom Penh) ពាន​រង្វាន់ Best Condo Landscape Architectural design ពាន​រង្វាន់ Best Condo Architectural Design និង​ពាន​រង្វាន់ Best Condo Interior Design​។

ការ​ទទួល​បាន​ពាន​រង្វាន់​ទាំង​នេះ ​គឺ​ជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើត​បរិយាកាស​រស់នៅ​ដ៏​ប្រណីត​ និង​រស់រវើក​សម្រាប់​ពលរដ្ឋ​កម្ពុជា​។

លោក ស្រី Catherin Chan និង​លោក Ben Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «យើង​ជា​ក្រុមហ៊ុន​អន្តរជាតិ ផ្តោត​សំខាន់​ចំពោះ​អតិថិជន​របស់​យើង និង​ចង់​បង្កើត​សហគមន៍​ពិត​ប្រាកដ​ និង​រស់រវើក​​។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ ហើយ​ប្រធាន​បទ​របស់​យើង​គឺ រស់នៅ ធ្វើការ និង​កម្សាន្ត​»​។

Content image - Phnom Penh Post
លោក Ben Li និង​លោកស្រី Catherin Chan ៖ យើង​ចង់​បង្កើត​បរិយាកាស​មួយ ជា​កន្លែង​ដែល​មនុស្ស​អាច​ធ្វើការ កម្សាន្ត និង​ច្នៃ​ប្រឌិត។ សហការី

បេសកកម្ម​របស់​ក្រុមហ៊ុន​ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃ​នៅ​ក្នុង​ទីក្រុង​បន្តិច​។ គម្រោង​​អភិវឌ្ឍ​អគារ​ខុនដូ Urban Village គឺ​ផ្តោត​លើ​សហគមន៍​ធំ​ទូលាយ ដោយសារ​តែង​វា​មាន វិសាលភាព​រហូត​ដល់​ជាង ៧៦០ ០០០ ម៉ែត្រ​ការ៉េ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​មហាវិថី​សម្តេច ​ហ៊ុន សែន​ និង​ផ្លូវជាតិ​ លេខ ​២​។ គម្រោង​អគារ​ខុនដូ​នេះ​គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០២០​។

ដំណាក់​កាល​ទី១ ​មាន​កម្ពស់ ​២៣ ​ជាន់ ៤ ​អគារ ដែល​មាន​អគារ​លំនៅឋាន​សរុប​ចំនួន ​៨២៨ យូនីត នឹង​មាន​ទំហំ​ចាប់​ពី ​៥០ ​រហូត​ដល់​ជាង​២០០ ​ម៉ែត្រ​ការ៉េ​។​ ចាប់​ពី​ជាន់​ទី១ ​រហូត​ដល់​ជាន់​ទី​៣ គឺ​ជា​ផ្សារ​ទំនើប ​និង​កន្លែង​កម្សាន្ត​។ ចំណែក​ឯ​អគារ​លំនៅឋាន​គឺ​ចាប់​ពី​ជាន់​ទី​៥ ​រហូត​ដល់​ជាន់​ទី​២២​។ ជាន់​ទី​២៣ ​គឺ​ជា​ផ្ទះ​ប្រភេទ​ផេន​ហៅស៍ ចំនួន ​៦​ និង​សួនច្បារ​។ បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍន៍​ទាំង​មូល​កំពុង​ស្ថិត​នៅ​ក្រោម​ដំណាក់​កាល​ទី​១​។

លោក Ben និង លោកស្រី Catherin បន្ថែម​ថា​៖ «​យើង​សាងសង់​លក់ ហើយ​យើង​ថែទាំ​អចលនទ្រព្យ​។ យើង​មាន​ក្រុម​ជំនាញ​ខាង​ជួល ដើម្បី​គ្រប់គ្រង​អចលនទ្រព្យ​នេះ​។ ហើយ​យើង ​គឺ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែ ១ គត់ ​ដែល​មិន​ជួល​តូប​លក់រាយ គឺ​យើង​គ្រប់គ្រង​ហាង​ទាំង​នោះ​ដោយ​ខ្លួន​ឯង​»​។

លោក ​និងលោកស្រី​ឲ្យ​ដឹង​ថា​៖ «​តម្លៃ​របស់​យើង​គឺ​សមរម្យ ហើយ​តម្លៃ​របស់​យើង​គឺ​ផ្អែកលើ​ទីតាំង​។ យើង​បាន​បង្កើត​ប្រព័ន្ធ​អេកូ​សម្រាប់​ប្រជាជន​រស់នៅ​ក្នុង​សហគមន៍​ដ៏​ពិត​ប្រាកដ​មួយ លើស​ពី​នេះ​ទៀត យើង​មាន ​៤៥ ​ភាគរយ ​គឺ​ជា​ទីធ្លា​បៃតង ក្នុង​នោះ​រួមមាន​សួនច្បារ អាង​ហែល​ទឹក កន្លែង​លេង​សម្រាប់​កុមារ និង​ទីធ្លា​សម្រាប់​សហគមន៍​ដើរ​ជាដើម​»​។

ប៉ុន្តែ​ផ្នែក​ដ៏​រំភើប​បំផុត​មួយ ​នៃ​គម្រោង​នេះ​គឺ​រោងចក្រ​កាត់​ដេរ​មួយ​ដែល​គេ​បោះបង់​ចោល ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត​ដ៏​រស់រវើក​ដែល​មាន​ឈ្មោះថា The Factory ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​គម្រោង​ខុនដូ​នេះ​តែ​ម្តង​។

Content image - Phnom Penh Post

លោក និង​លោកស្រី បាន​បន្ថែម​ថា​៖ «វា​​​ជា​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​យើង​បាន​ផ្លាស់ប្តូរ​តំបន់​ឧស្សាហកម្ម​នេះ​ទៅ​ជា​កន្លែង​សិល្បៈ​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​។

យើង​ចង់​បង្កើត​បរិយាកាស​មួយ​ជា​កន្លែង​ដែល​មនុស្ស​អាច​ធ្វើ​ការ កម្សាន្ត និង​ច្នៃ​ប្រឌិត​។ ក្នុង​នោះ​ក៏​មាន​វិចិត្រ​សាល​សិល្បៈ បណ្ណាល័យ​កន្លែង​ហាត់ប្រាណ និង​កន្លែង​ធ្វើការ​រួមគ្នា​ដ៏​ធំ​។ ចំពោះ​សាជីវកម្ម​អន្ដរជាតិ​ធំៗ​មួយ​ចំនួន​ដូចជា​អង្គការ UNICEF, ក្រុមហ៊ុន H & M, Toyota និង​ធនាគារ Maybank ក៏បាន​រៀបចំ​កម្មវិធី​របស់​ពួកគេ​នៅ​ទីនេះ​ដែរ​»​។

មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត The Factory មាន​ដូចជា ការិយាល័យ សាលា​មតេយ្យ ស្ទូឌីយោ​សិល្បៈ ហាង​លក់រាយ មាន​កន្លែង​លេង​កីឡា និង​អ្វីៗ​ជាច្រើន​ទៀត​។

នៅ​ក្នុង​នោះ​ដែរ មាន​ក្រុមហ៊ុន​ជិត ​១០០ ​បាន​ជួល​ទីតាំង​នោះ ដែល​មាន​ដូចជា ក្រុមហ៊ុន​សិក្សា​ទិន្នន័យ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​, ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី app ក្រុមហ៊ុន​ច្បាប់ ​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។