ដោយនាំយកនូវស្តង់ដាអន្តរជាតិខ្ពស់បំផុតមកកាន់កម្ពុជា ក្រុមហ៊ុន Wenge Works កំពុងបង្កើនគុណភាពនៃការរចនាផ្ទៃខាងក្នុងល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
ចាប់ផ្តើមនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១២ ដោយលោក Evans Lee ក្រុមហ៊ុនមួយនេះបានបង្កើនវត្តមានរបស់ខ្លួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដោយបានបញ្ចប់គម្រោងនៅប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសកម្ពុជា។
ដោយបានធ្វើការជាមួយម៉ាកយីហោល្បីៗដូចជា Tod''s, Valentino, Jimmy Choo, Roger Vivier និង Gucci ក្រុមហ៊ុនមួយនេះបានចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាលើកដំបូងក្នុងឆ្នាំ ២០១៥ ដើម្បីរចនាហាង Salvatore Ferragamo ក្នុងផ្សារ Vattanac Capital Mall ក្នុងរាជធានីភ្នំពេញ។
«យើងជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជន។ ជាមួយនឹងបទពិសោធដ៏ច្រើនលើសលប់របស់យើងក្នុងការធ្វើការជាមួយម៉ាកយីហោល្បីៗអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជូននូវសេវាកម្មក្នុងកម្រិតខ្ពស់បំផុត»។
លោក Lee ថ្លែងថា៖ «ខ្ញុំចង់ឱ្យប្រទេសកម្ពុជាមានការរចនា តុបតែងផ្ទៃខាងក្នុងដែលមានគុណភាពខ្ពស់បំផុតដូចនៅក្នុងប្រទេសសិង្ហបុរី ឬកន្លែងផ្សេងទៀតនៅលើពិភពលោកដូចជានៅទីក្រុងឡុងដ៍ ញូវយ៉ក ឬប៉ារីស ជាដើម»។
ជាអ្នកផ្តល់សេវាកម្មរចនាផ្ទៃខាង ក្នុងនិងសំណង់លក្ខណៈបូទិកលំដាប់ខ្ពស់នៅកម្ពុជាលោក Lee បានប្តេជ្ញាចិត្តដើម្បីធានាថា អតិថិជនរបស់លោកមានការពេញចិត្តទាំងស្រុង។
លោកបន្តថា៖ «យើងមានការទទួល ខុសត្រូវខ្ពស់ក្នុងការផ្តល់នូវស្តង់ដាខ្ពស់បំផុតហើយយើងតែងតែស្វែងរកការកែលម្អតាមរយៈដំណើរការនៃការរៀនសូត្រមិនឈប់ឈរ»។
«វាជាការទទួលខុសត្រូវរបស់យើងក្នុងការផ្តល់នូវស្តង់ដាខ្ពស់បំផុតហើយយើងតែងតែស្វែងរកការកែលម្អតាមរយៈដំណើរការនៃការឆ្លុះបញ្ចាំងខ្លួនឯង និងការរៀនសូត្រទៅមុខជានិច្ច»។
ក្នុងឆ្នាំ ២០០០ លោក Lee បាន ចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនជំនាញរចនាផ្ទៃខាងក្នុងដ៏ល្បីមួយនៅប្រទេសសិង្ហបុរីដោយធ្វើការឱ្យបុរសម្នាក់ដែលគាត់ពណ៌នាថាជា “អ្នកណែនាំ” របស់គាត់។
«ខ្ញុំគ្មានបទពិសោធក្នុងការងាររចនានេះទេ ប៉ុន្តែថៅកែរបស់ខ្ញុំលោក Jay Chiu បានគាំទ្រខ្ញុំយ៉ាងពេញទំហឹងហើយគាត់ក្លាយជាអ្នកណែនាំផ្លូវខ្ញុំ ខណៈដែលខ្ញុំរៀនសូត្រ និងទទួលបានបទពិសោធន៍កាន់តែច្រើននៅក្នុងការគ្រប់គ្រងគម្រោង។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំនៃការធ្វើការលើគម្រោងលំដាប់ខ្ពស់ ខ្ញុំក៏មានទំនុកចិត្តក្នុងការផ្តាច់ខ្លួន ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនម្តង»។
«ខ្ញុំបានបង្កើតក្រុមហ៊ុន Wenge Works ក្នុងឆ្នាំ ២០១២ ដោយដាក់ឈ្មោះក្រុមហ៊ុនតាមឈ្មោះឈើប្រណីតដែលខ្ញុំចូលចិត្ត។ ខ្ញុំចាប់ផ្តើមពីតូច ដោយមានគម្រោងតូចៗ ប៉ុន្តែអតិថិជនមុនៗ ដែលយល់ពីចំណុចខ្លាំងរបស់ខ្ញុំបានផ្តល់ការគាំទ្រ និងលើកទឹកចិត្តខ្ញុំនៅពេល Wenge Works ចាប់ផ្តើមពីតូច»។
លោក Lee បញ្ជាក់ថា៖ «ដោយមានការណែនាំ និងការយល់ដឹងកាន់តែច្រើនពីម៉ាកយីហោផ្សេងៗទៀត ធ្វើឱ្យខ្ញុំកាន់រីកចម្រើន ហើយខ្ញុំចង់បង្ហាញថា ជាមួយនឹងការយកចិត្តទុកដាក់ដើម្បីធានាបាននូវស្តង់ដាខ្ពស់បំផុត ក្រុមហ៊ុនតូចមួយអាចរីកលូតលាស់បានយ៉ាងជោគជ័យ។ សូម្បីតែឥឡូវនេះយើងនៅតូចនៅឡើយ បើធៀបជាមួយក្រុមហ៊ុនធំៗនៅលើទីផ្សារ ប៉ុន្តែវាមានន័យថា យើងអាចធានាបាននូវគុណភាពខ្ពស់»។
លោកបានបន្តថា៖ «យើងមានក្រុមការងារចំនួន ១៥ នាក់ក្នុងនោះមានអ្នកគ្រប់គ្រងគម្រោងចំនួន ៣ នាក់ដែលខ្ញុំអាចពឹងផ្អែកទាំងស្រុងទៅលើការលើកកម្ពស់ស្តង់ដារបស់យើងព្រមទាំងជាងឈើដែលមានបទពិសោធ និងជំនាញខ្ពស់»។
ខណៈពេលដែលគម្រោងភាគច្រើនរបស់ Wenge Work កំពុងទទួលបានការពេញចិត្ដពីហាងលក់រាយនៃយីហោល្បីៗនោះ គុណភាពខ្ពស់នៃការរចនាផ្ទៃខាងក្នុងហាងរបស់ក្រុមហ៊ុនក៏បាននាំឱ្យក្រុមហ៊ុនមានគម្រោងលក្ខណៈឯកជនផងដែរ។
«ខ្ញុំត្រូវបានអញ្ជើញឱ្យទៅរចនា និងតុបតែងផ្ទៃខាងក្នុងនៃផ្ទះមួយកន្លែងក្នុងរាជធានីភ្នំពេញបន្ទាប់ពីអតិថិជនរូបនោះបានកត់សម្គាល់ពីគុណភាពហាងដែលគាត់បានទៅទិញទំនិញនៅក្នុងហាងដែលយើងបានរចនា ហើយគាត់ក៏បានតាមរកខ្ញុំ»។
«ជាមួយគម្រោងបែបនេះ យើងនិយាយជាមួយអតិថិជនដើម្បីស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេគ្រប់ជំហានដើម្បីធានាថា អតិថិជនពេញចិត្តទាំងស្រុង»។
លោក Lee លើកឡើងថា ជោគជ័យនៃគម្រោងដំបូងរបស់លោកនៅកម្ពុជាគឺបង្ហាញពីតម្រូវការការរចនាផ្ទៃខាងក្នុង គុណភាពខ្ពស់នៅទីនេះ។
«ខ្ញុំគិតថា គម្រោងដំបូងរបស់ខ្ញុំនៅទីនេះគឺជាគម្រោងមួយហើយក៏ត្រូវបញ្ចប់ ប៉ុន្តែខ្ញុំបានមើលឃើញសក្តានុពលជាច្រើនទៀត។ បច្ចុប្បន្នយើងមានបណ្តាញកាន់តែច្រើនមានក្រុមហ៊ុនកម្ពុជាធំៗជាច្រើនបានចាប់អារម្មណ៍ ក៏ដូចជាក្រុមហ៊ុនសំណង់ធំៗជាដើម»។
ខណៈក្រុមហ៊ុនរបស់លោកមានការប្តេជ្ញាចិត្តខ្ពស់ទៅលើឧត្តមភាពនោះ លោក Lee ថ្លែងថានៅពេលដែលកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំង លោកទទួលស្គាល់ថា ប្រជាជនកម្ពុជាក៏មានតម្រូវការស្តង់ដាកាន់តែខ្ពស់ផងដែរ។
«គម្រោងមួយចំនួនដែលខ្ញុំត្រូវបានហៅទៅកែលម្អឡើងវិញ គឺខ្ញុំមើលឃើញថា គម្រោងទាំងនោះគឺមិនបានធ្វើតាមស្តង់ដាដែលអតិថិជនចង់បាន»។
លោក Lee បន្ថែមថា៖ «នេះបង្ហាញថាវាសំខាន់ណាស់ដើម្បីមានក្រុមហ៊ុនម៉ៅការមួយដ៏គួរឱ្យជឿទុកចិត្តដូចក្រុមហ៊ុន Wenge Works។ ខ្ញុំចង់ធានាថា កម្ពុជាមានស្តង់ដាខ្ពស់បំផុត»៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.wengeworks.com.sg ឬតាមរយៈអ៊ីមែល evans@wengeworks.com.sg