The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - WMC ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​រថយន្ត​ចិន​នៅ​កម្ពុជា​

WMC ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​រថយន្ត​ចិន​នៅ​កម្ពុជា​

Content image - Phnom Penh Post
តំណាង​ក្រុមហ៊ុន​រថយន្ត​មក​ពី​ប្រទេស ចិន នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ។

WMC ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​រថយន្ត​ចិន​នៅ​កម្ពុជា​

ក្រុមហ៊ុន Motors Worldwide Company (WMC) ដែល​នាំចូល​រថយន្ត​ចិន​កំពុង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​នៅ​ឆ្នាំ​នេះ​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ផែនការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​ខេត្ត ព្រៃវែង ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​រថយន្ត​ចិន​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំទូលាយ​។

ដោយសារ​តែ​មាន​តម្រូវការ​រថយន្ត​ចិន​កាន់​តែ​ច្រើន ទើប​ក្រុមហ៊ុន​បាន​បើក​សម្ពោធ​សាខា​ទី​២ ​របស់​ខ្លួន​នៅ តាម​បណ្តោយ​ផ្លូវ ​២០០៤ (​នៅ​ក្បែរ​សាលា​អន្តរជាតិ CIA) ភូមិ​ស្លែង​រលើង សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី ​២៤ ​ខែ ឧសភា​ ក៏​មាន​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​មក​ពី​ប្រទេស ​ចិន ​ផង​ដែរ​។

Content image - Phnom Penh Post
សាខា​ទី២ ​របស់​ក្រុមហ៊ុន​ WMC ដែល​ទើប​បើក​សម្ពោធ​កាល​ពី​ពេលថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

«​យើង​មើល​ឃើញ​សក្តានុពល​ដ៏​ធំ​នៅ​ទី​នេះ ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​យើង​។ ទីផ្សារ​កម្ពុជា​កំពុង​ចាប់​ផ្តើម​រីក​ចម្រើន ហើយ​មាន​ឱកាស​ច្រើន​សម្រាប់​រថយន្ត​ចិន ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​រថយន្ត​ជប៉ុន ​និង​កូរ៉េ​»​។

លោក Peang Mann អគ្គនាយ​ក្រុមហ៊ុន WMC បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​មាន​ទំនុក​ចិត្ត​ថា​នៅ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ​ខាង​មុខ រថយន្ត​ចិន​នឹង​ក្លាយ​ជា​រថយន្ត​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​វិនិយោគិន​ចិន និង​វិនិយោគិន​ដទៃ​ទៀត ​ដើម្បី​ចូល​មក​ក្នុង​ទីផ្សារ​នេះ​នាពេល​អនាគត​»​។

Content image - Phnom Penh Post
លោក Mann ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​សាខា​ថ្មី។

ក្រុមហ៊ុន WMC ដែល​បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​អស់​រយៈពេល​ជាង ​១០ ​ឆ្នាំ ​មក​ហើយ​នោះ គឺ​ជា​ក្រមហ៊ុន​នាំចូល​ផ្តាច់​មុខ​រថយន្ត​ម៉ាក​ល្បីៗ ដូចជា Great Wall និង Haval, Hawtai A25, Kenbo S7, BISU T3 and BISU T5, Traum Seek 5, Huanghai, Kawei, Yema, Chery និង BAW ។​

រថយន្ត​ចិន​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​ម៉ូដែល​ថ្មី​សន្លាង​ដ៏​ពេញ​និយម មាន​រូបរាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​បច្ចេកវិទ្យា​ខ្ពស់ ស៊ី​ប្រេង​តិច គុណភាព​ខ្ពស់ ព្រម​ទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ តួ និង​សាក់ស៊ី​រឹង​មាំ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ម៉ាក​ល្បីៗ​លំដាប់​ពិភព​លោក មក​ពី​ប្រទេស​ ជប៉ុន ​និង​កូរ៉េខាងត្បូង​។

លោក​បាន​បន្ត​ថា​ ក្រុមហ៊ុន WMC កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ និង​បុគ្គល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។

Content image - Phnom Penh Post
រថយន្ត​នាំចូល​ពី​ប្រទេស ចិន កំពុង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត។

«​គោលដៅ​របស់​យើង​គឺ​ពង្រីក​អាជីវកម្ម​របស់​យើង​តាមរយៈ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​នាពេល​អនាគត ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ព្រម​ទាំង​បើក​សាខា​ជា​ច្រើន​នៅ​ទូទាំង​ខេត្ត ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក Mann បន្ថែម​ថា​៖ «​ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ពេល​អនាគត​»​។

ក្រុមហ៊ុន WMC មើល​ឃើញ​ប្រទេស ​កម្ពុជា ​គឺ​ជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​ម៉ាក​រថយន្ត​របស់​ខ្លួន ខណៈ​កំណើន​សេដ្ឋកិច្ច​មាន​ស្ថិរភាព​អស់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ ហើយ​តម្រូវការ​រថយន្ត​ថ្មីៗ​ក៏​កំពុង​បន្ត​កើន​ឡើង ដែល​ជួយ​ជំរុញ​ដល់​កំណើន​វិស័យ​រថយន្ត​។ ទោះ​បើ​មាន​លំហូរ​ចូល​នូវ​រថយន្ត​មួយ​ទឹក​ក្តី ក៏​ចំណែក​ទីផ្សារ​សម្រាប់​រថយន្ត​ថ្មី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដែរ​។

លោក​បន្ថែម​ថា​៖ «​ចំណែក​ទីផ្សារ​សម្រាប់​រថយន្ត​ថ្មី ក្នុង​ឆ្នាំ​នេះ​អាច​នឹង​កើន​ឡើង​យ៉ាង​ហោចណាស់ ​១៥ ​ភាគរយ ដោយ​ឆ្នាំ​មុន​កើន​ឡើង​ប្រមាណ ​១០ ​ភាគរយ​»៕

អត្ថបទគួរចាប់អារម្មណ៍