ភាពជឿ​ទុកចិត្ត​របស់​អតិថិជន​ទៅលើ​ផ្លាក​យីហោ​កំពុងតែ​ធ្លាក់ចុះ​ទាប​ទៅៗ នេះ​បើ​យោងតាម​របាយការណ៍​ពិសេស​វាស់វែង​ទំនុកចិត្ត​ក្រុមហ៊ុន​ Edelman នា​ឆ្នាំ​ ២០១៩​។ ទិន្នន័យ​បាន​ពី​ទីផ្សារ​ពិភពលោក​សំខាន់ៗ​ ៨ អតិថិជន​ភាគច្រើន​លើសលុប​ឲ្យ​ដឹងថា ពួកគេ​ចង់​ទិញ​ពី​យីហោ​ដែល​ទុកចិត្ត​ដែល​ធ្លាប់​ស្គាល់ ដោយសារ​តែ​ភាព​កំពុង​ពេញនិយម និង​កត្តា​ជាច្រើន​ផ្សេងទៀត​។

ទោះបី​ជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់​ជុំវិញ​ពិភពលោក​ក៏ដោយ ក៏​ចេញ​សមាជិក​ដ៏គួរ​ឲ្យ​បារម្ភ​ជា​បន្តបន្ទាប់​នៃ​ប្រព័ន្ធ​អេកូស៊ីស្ដែម​នៅក្នុង​ និង​ក្រៅប្រទេស​កម្ពុជា​។ ក្រុមហ៊ុន YouAdMe សម្លឹង​មើលទៅ ABCs ថា​ជា​វិស័យ​ចាប់​អារម្មណ៍​ដ៏សំខាន់​របស់​ពួកគេ​គឺ ការចង់​បាន​សហគ្រិន​ខ្នាតតូច និង​អ្នកលក់​តាម​បណ្ដាញ​សង្គម​ដែល​ត្រូវ​បានកំណត់​ពេលវេលា​យ៉ាង​ល្អ​ជាមួយ​នឹង​និន្នាការ​ជម្នះ​នឹង​ភាពចាំបាច់​អាជីវកម្ម​ប្រពៃណី ដូចជា​ដើមទុន​ និង​ស្ដុក​។

ម្ចាស់​អាជីវកម្ម និង​យីហោ​ខ្វះ​ការទទួល​បាន​ភាពងាយស្រួល និង​ព័ត៌មាន​ច្បាស់លាស់​ដើម្បី​ចូល ឬ​រីកចម្រើន​នៅក្នុង​ទីផ្សារ ហើយ​អតិថិជន​ដែល​យកចិត្ត​ទុកដាក់​ជាប្រចាំ​លើ​ដំណោះស្រាយ​ទូទាត់​ដែល​ងាយស្រួល និង​ចង់បាន​សន្ដិសុខ​របស់​អ្នកទិញ និង​ការធានា​ចំពោះ​ផលិតផល​ដែលមាន​ការខូចខាត​។ ការអនុវត្ត​ថ្មី​របស់​ក្រុមហ៊ុន YouAdMe នៃ​ YouShop ស្វែងរក​ការតភ្ជាប់​សេវា និង​ការបន្ថែម​តម្លៃ​ដល់​ ABCs ដែល​ជួយ​សូម្បី​ម្ចាស់​យីហោ​ឈានមុខ​គេ​ដើម្បី​នាំយក​ផលិត​របស់​ពួកគេ​មក​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​កម្មសិទ្ធិរ​បស់​ពួកគេ​ប្រព័ន្ធ​ក្នុង​ការិយាល័យ​សំរាប់​គ្រប់គ្រង​តម្រូវការ​អាជីវកម្ម​របស់​ពួកគេ​។

ជាមួយ​នឹង​សមត្ថភាព​ធ្វើការ​គ្រប់​មាត្រដ្ឋាន​ដោយ​គ្មាន​ព្រំដែន ក្រុមហ៊ុន YouShop នាំ​មក​នូវ​ដំណោះស្រាយ​រួចរាល់​ទាំងស្រុង​ដែល​ជួយ​ដល់​ម្ចាស់​យីហោ និង​អ្នកលក់​ក្នុង​សង្គម វា​គឺជា​ឆ្អឹងខ្នង​ដ៏សំខាន់​ដែល​អាជីវកម្ម​ណាមួយ​ក៏ត្រូវការ​ដែរ ជាមួយ​សេវា​ដែល​ចាប់ពី​ការគ្រប់គ្រង​ស្ដុក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដល់​ការបំពេញ​តាម​តម្រូវការ​។

លោក Bernard Teo ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ YouAdMe​។

ការពឹង​ផ្អែកលើ​វិស័យ​ថ្មី​នៃ​សេដ្ឋកិច្ច​នេះ​សហគ្រិនភាព​ខ្នាតតូច លោក Bernard Teo ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ YouAdMe ផ្ដល់យោបល់​ថា​៖ «​យើង​ចង់​ឲ្យ​បច្ចេកវិទ្យា​របស់​យើង​ជួយ​ពង្រឹង​អំណាច​របស់​ប្រជាជន​កម្ពុជា ទាំង​នៅក្នុង​ និង​ក្រៅប្រទេស​កម្ពុជា​។ យើង​ចង់​ជួយ​នាំ​ប្រាក់ចំណូល​ដល់​ការច្នៃប្រឌិត និង​ការចង់បាន​របស់​ពួកគេ គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគ្រិនភាព​ខ្នាតតូច​របស់​ពួកគេ ដែល​ប្រើប្រាស់​ចំណេះដឹង និង​ទ្រព្យ​សកម្ម​របស់​ពួកគេ​»​។ ជាមួយ​នឹង​គំរូ YouShop ទម្លាក់​ការទិញ​អីវ៉ាន់ អ្នកលក់​លែង​ចាំបាច់​ទិញ​ផលិតផល​របស់​ពួកគេ​ជាមុន ឬ​រក្សា​ទំនិញ​ក្នុង​ស្ដុក​ទៀតហើយ​។

YouShop ជួយ​ពួកគេ​ក្នុងការ​តភ្ជាប់​ជាមួយ​ម្ចាស់​យីហោ និង​មាន​ការបញ្ជាទិញ​របស់​អតិថិជន​ដែល​បាន​បំពេញ​ដោយផ្ទាល់​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គត់ ក្រុមហ៊ុន​ផលិត និង​ក្រុមហ៊ុន​លក់ដុំ​។ Zhi Ying Chai នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន ពន្យល់ថា​៖ «​ការប្រើប្រាស់​នៅលើ​បណ្ដាញ​ដ៏ធំ​នៃ YouAdMe យើង​ដាក់​រួមគ្នា ហើយ​នៅពេល​នេះ​កំពុង​បង្កើត​បណ្ដាញ​មួយ​ដែលមាន​អតិថិជន​ជាង​ ១០០ ០០០​ នាក់​បាន​ចុះបញ្ជី​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​យីហោ​ដែល​ពួកគេ​គាំទ្រ​។

ជាមួយ​នឹង​យីហោ​ជាង​ ៦០០ នៅលើ​បញ្ជី​សំរាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម យើង​ស្វែងរក​មធ្យោបាយ​ជាប្រចាំ ដើម្បី​ធ្វើ​ទីផ្សារ​បញ្ចូល​គ្នា​កាន់តែ​ប្រសើរ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការលក់​»​។

YouAdMe គឺជា​ការបម្រើ​ដោយ​ខ្លួនឯង​ដែល​ជា​គេហទំព័រ​មាន​មូលដ្ឋាន​លើ​កម្មវិធី App ដើម្បី​ជន្នះ​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​រយៈពេល​វែង តាមរយៈ​ការភ្ជាប់​គម្លាត​រវាង​យីហោ​នានា និង​អតិថិជន​នៅក្នុង​សម័យ​ឌីជីថល​នេះ​តាមរយៈ​សកម្មភាព​ពាក្យសំដី​។

ដោយ​មាន​ការរួមបញ្ចូល​គ្នា​ជាធម្មតា​ដាក់​ឲ្យ​ដំណើរការ ពួកគេ​ពង្រីក​គំរូ​អាជីវកម្ម ដើម្បី​ផ្ដល់​អំណាច​ដល់​អ្នកប្រើប្រាស់​កាន់តែ​ច្រើន​ថែមទៀត ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​មិន​គ្រាន់តែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅពេល​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​គ្នា​នេះដែរ ជំរុញ និង​ជួយ​លក់​សម្រាប់​យីហោ​ដែល​ពួកគេ​គាំទ្រ​ផងដែរ​។ បច្ចុប្បន្ន​នៅក្នុង​ដំណាក់កាល​សាកល្បង​របស់​ខ្លួន YouShop មាន​យីហោ​ជាង​ ១០០ ​រួចហើយ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​រួម​ជាមួយនឹង​អ្នកលក់​នៅលើ​បណ្ដាញ​សង្គម​ ៣០០ ​ដែល​បាន​ចុះបញ្ជី​មកពី​ក្នុងប្រទេស​កម្ពុជា​។

ជាការ​បញ្ជាក់​ឡើងវិញ​ចុងក្រោយ​បំផុត​នៃ​គេហទំព័រ​នេះ YouShop ក៏​កំពុង​ស្វែងរក​ការធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន និង​យីហោ​នានា​មកពី​ឧស្សាហកម្ម​ទាំងអស់​។ អ្នកលក់​តាម​បណ្ដាញ​សង្គម និង​សហគ្រិន​ខ្នាតតូច​អនឡាញ​ដែល​មាន​សក្ដានុពល គួរតែ​ចុះឈ្មោះ និង​ចាប់ផ្ដើម​ដំណើរការ​សហគ្រិនភាព​របស់​ពួកគេ​៕