ព្រះសីហនុៈ​ កម្លាំង​កងទ័ព​ជើ​ង​ទឹកនៃ​មូល​ដ្ឋានស​មុទ្រ កំពុង​ធ្វើ​ប្រតិប​ត្ដិការ​តាម​រក​មន្រ្តី​យោធា​នៃ​អង្គភាព​សន្តិសុខ​លម្ហស​មុទ្រ ២ នាក់​ ដែល​បាន​បាត់​ខ្លួន​ក្នុង​កណីផ្ទុះ​អូប័រ ពេល​កំពុង​បំពេញ​សកម្ម​ដឹក​​ស្បៀង ស្ថិត​​នៅ​ចំណុច​ខាង​ត្បូង​កោះ​សំពោច​ ក្នុង​ឃុំរាម ​ស្រុក​ព្រៃន​ប់ ខណៈ​មន្រ្ដី​ ៤ នាក់​ទៀត​រងរ​បួស​ក្នុង​នោះមាន​​ម្នាក់​របួស​ធ្ងន់។ នេះ​បើតាម​លោក ទៀ ​វិញ ​មេប​ញ្ជាកា​រ​កង​ទ័ព​ជើង​ទឹក​ថ្លែង​កាល​ពីម្សិល​មិញ​​។

លោក ទៀ វិញ​ ថ្លែង​ថា៖ «ឥឡូវ​យើង​កំពុង​ធ្វើ​ប្រតិ​បត្ដិការ​តាម​រក​​ពួក​គាត់​ដែល​បាត់​ខ្លួន​ទាំង​ ២ នាក់​នៅ​ឡើយ។ យើង​រក​មិន​ទាន់​ឃើញ​ទេ​។ ចំណែក​មន្រ្ដី​យោធា​ ៤​ នាក់​ទៀត ​ដែល​រង​បួស​ក្នុង​នោះ​របួស​ស្រាល​ ៣ នាក់ រ​ហួស​ធ្ងន់​តែម្នាក់ទេ។ អត់​អីទេ ពួក​គាត់​គ្រាន់​តែ​រលាត់​ស្បែក​​»។

លោក​បាន​បញ្ជាក់​ថា ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​អំឡុង​ប្រហែល​ម៉ោង ១៣​ និង​ ៣០​ នាទី​នៅ​ថ្ងៃទី ៥​ ខែមេសា ឆ្នាំ​ ២០២១​ នៅ​ចំណុច Lat: 10°28‘00″N Long:103°​40‘00″E ខាង​ត្បូង​កោះ​សំពោច ​ទិស​ដៅ​ខាង​មុខ​ឆ្នេរ​ព្រែក​ចាក​រយៈ​ចម្ងាយ​ ៣ ​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​ព្រែក​ចាក ៕​