The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កប៉ាល់​ដែល​ថា​មាន​ដឹក​ខ្សាច់​នឹង​ទៅ​ដល់​តៃវ៉ាន់​​ ថ្ងៃ​នេះ

កប៉ាល់​ដែល​ថា​មាន​ដឹក​ខ្សាច់​នឹង​ទៅ​ដល់​តៃវ៉ាន់​​ ថ្ងៃ​នេះ

Content image - Phnom Penh Post
កប៉ាល់​ឈ្មោះ Ocean Beauty ដឹក​ខ្សាច់​ប្រភេទ​ស៊ី​លីកា​ (​ខ្សាច់​ស​)​ ត្រូវ​ថត​បាន​កាល​ពី​ខែ​មេសា នៅ​សមុទ្រ ខេត្ត​ព្រះសីហនុ។ លី រស្មី/​អង្គការ​មាតា​ធម្មជាតិ

កប៉ាល់​ដែល​ថា​មាន​ដឹក​ខ្សាច់​នឹង​ទៅ​ដល់​តៃវ៉ាន់​​ ថ្ងៃ​នេះ

ភ្នំពេញៈ កប៉ាល់​ទី​ពីរ​ឈ្មោះ Ocean Beauty ដែល​កំណត់​អត្តសញ្ញាណ​ដោយ​អង្គការ​មាតា​ធម្មជាតិ និង​បាន​បង្ហោះ​ឃ្លីប​វីដេអូ​ដែល​ថា នៅ​មាន​ការ​លួច​នាំ​ខ្សាច់​ចេញ ខណៈ​កំពុង​មាន​បម្រាម​នោះ ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​នេះ ដោយ​មាន​ផ្ទុក​ខ្សាច់​ប្រភេទ​ស៊ី​លីកា​(​ខ្សាច់​ស​)​ដែល​មិន​ស្ថិត​ក្នុង​បម្រាម​។

ទោះ​ជា​យ៉ាង​ណា ក្រសួង​រ៉ែ​និង​ថាមពល ពី​ម្សិលមិញ​មិន​បាន​បញ្ជាក់​ពី​ការ​យល់​ព្រម​ឲ្យ​នាំ​ចេញ​នេះ​ឬក៏​អត់​នោះ​ទេ​។

​លោក Max Liu មន្ត្រី​នៅ​នាយកដ្ឋាន​អាជីវកម្ម Mingtai Navigation Co. Ltd មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់​ដែល​ជា​ម្ចាស់​កប៉ាល់​នេះ​បាន​ថ្លែងថា​វា​បាន​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី​ ២៦​ ខែ​ មេសា ដល់​ថ្ងៃ​ ២​ ឧសភា​ ហើយ​បាន​ដឹក​ខ្សាច់​ស៊ី​លីកា ៣៥ ០០០​ តោន​និង​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​កំពង់ផែ​ Taicang ក្នុង​ថ្ងៃ​នេះ​។ ប៉ុន្តែ​ លោក​មិន​បាន​ដឹង​ថា តើ​ខ្សាច់​ទាំង​នេះ​បាន​មក​ណា​ឲ្យ​ប្រាកដ​ទេ​។

លោក​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ​ឈ្មោះ Global Trend Inc មិន​មែន​ជា​ផ្នែក​នៃ​ក្រុមហ៊ុន​ពីរ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​និង​នាំចេញ​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា​ទេ​។ ​ក្រុមហ៊ុន​ដែល​បាន​អាជ្ញា​ប័ណ្ឌ​គឺ​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​គ្រុប និង​ក្រុមហ៊ុន Silica Services Cambodge​។

លោក Liu ថ្លែងថា កប៉ាល់ Ocean Beauty ដែល​ប្រើ​ទង់ជាតិ​ ប៉ាណាម៉ា​ ក៏​មាន​វត្ត​មាន​នៅ​កម្ពុជា​ដែរ​ កាលពី​ខែ​មីនា​ ហើយ​វា​បាន​នាំ​ចេញ​ខ្សាច់​ចំណុះ​ប្រហែល​គ្នា​នៅ​ពេល​នោះ​។

លោក​ឌឹត ទីណា អ្នក​នាំ​ពាក្យ​ក្រសួង​ រ៉ែ ​និង ​ថាមពល ​មិន​បាន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​កប៉ាល់ Ocean beauty ទេ ប៉ុន្តែ​ បាន​ថ្លែង​ថា​៖ «​ករណី​លើក​មុន​បង្ក​ឡើង​ដោយ​អង្គការ​មាតា​ធម្មជាតិ​ទាក់ទង​នឹង​កប៉ាល់ Deryoung Sunflower​។​ មិន​មែន​បន្ទោស​ទេ ប៉ុន្តែ​ជា​រឿង​អាស្រូវ​របស់​អង្គការ​មាតា​ធម្មជាតិ​ខ្លួន​ឯង​»​។

លោក​បាន​សរសេរ​ក្នុង​អ៊ីមែល​ថា​៖ «​ការ​ចោទ​ប្រកាន់​មិន​ពិត​មក​លើ​ក្រសួង​គួរ​ត្រូវ​បាន​ចៀសវាង ប្រសិន​បើ​ពួក​គេ​[​បាន​ដឹង​]​ពី​ភាព​ខុស​គ្នា​រវាង​ប្រភេទ​ខ្សាច់​ស៊ីលីកា​និង​ខ្សាច់​ធម្មតា​»។

ក្រសួង​គ្រាន់​តែ​បាន​ស៊ើបអង្កេត​កប៉ាល់ ​Deryoung Sunflower ដែល​ឃើញ​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ដែល​កំពុង​ផ្ទុក​ខ្សាច់​សក្បុស​ប៉ុណ្ណោះ​។ ក្រសួង​បាន​រក​ឃើញ​ថា​កប៉ាល់​នោះ​ដឹក​ខ្សាច់​ស៊ីលីកា និង​ថា វា​មាន​លិខិត​អនុញ្ញាត​នាំ​ចេញ​ត្រឹមត្រូវ ខណៈ​ក្រុម​មន្ត្រី​តៃវ៉ាន់​ក៏បាន​បញ្ជាក់​ដែរ​ថា​កប៉ាល់​នោះ​មាន​ផ្ទុក​ខ្សាច់​ស៊ីលីកា​៕ NS

អត្ថបទគួរចាប់អារម្មណ៍