The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​បញ្ជូន​​កម្លាំង​រក្សា​សន្តិភាព​ជាង​ ២០០ ​នាក់​​ទៀត​ទៅ​អាហ្វ្រិក​កណ្តាល

កម្ពុជា​បញ្ជូន​​កម្លាំង​រក្សា​សន្តិភាព​ជាង​ ២០០ ​នាក់​​ទៀត​ទៅ​អាហ្វ្រិក​កណ្តាល

ព្រះសង្ឃ​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ដល់​កងកម្លាំង​រក្សា​សន្ដិភាព​កម្ពុជា​ដែល​ជា​ក្រុម​វិស្វកម្ម​មាន​គ្នា​​សរុប​ ២១៦ នាក់​ក្នុង​ពិធី​ជូន​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​របស់​ អ.ស.ប នៅ​អាហ្វ្រិក​កណ្ដាល​កាលពី​ថ្ងៃ​ម្សិលមិញ។​
ព្រះសង្ឃ​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ដល់​កងកម្លាំង​រក្សា​សន្ដិភាព​កម្ពុជា​ដែល​ជា​ក្រុម​វិស្វកម្ម​មាន​គ្នា​​សរុប​ ២១៦ នាក់​ក្នុង​ពិធី​ជូន​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​របស់​ អ.ស.ប នៅ​អាហ្វ្រិក​កណ្ដាល​កាលពី​ថ្ងៃ​ម្សិលមិញ។​ ហេង ជីវ័ន

កម្ពុជា​បញ្ជូន​​កម្លាំង​រក្សា​សន្តិភាព​ជាង​ ២០០ ​នាក់​​ទៀត​ទៅ​អាហ្វ្រិក​កណ្តាល

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បញ្ជូន​កងកម្លាំង​កម្ពុជា​ចំនួន ២១៦ នាក់​ទៀត​ក្នុង​នោះ​មាន​នារី ៤ នាក់​ឲ្យ​ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​នាម​អង្គការ​សហប្រជាជាតិ​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល និង​សាធារណរដ្ឋ​លីបង់។

ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​លោក សែម សុវណ្ណនី បាន​ឲ្យ​ដឹង​ថា​ក្រុម​វិស្វកម្ម​លេខ ៥៤៩ និង​លេខ ៩៣៦ ដែល​មាន​គ្នា​សរុប ២១៦ នាក់​នេះ​នឹង​ចូលរួម​បេសកកម្ម​របស់ អ.ស.ប ប្តូរ​វេន​កង​វិស្វកម្ម​លេខ ៩៤៥ និង​លេខ ៦៣៩ ដែល​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​នា​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា​នេះ។

លោក​ថា៖ «កង​ទាំង​ពីរ​នាំ​ទៅ​ជាមួយ​នូវ​សម្ភារ​យោធា​បរិក្ខារ​គ្រឿង​បន្លាស់ និង​ឱសថ​សម្រាប់​បំពេញ​បន្ថែម​លើ​សម្ភារ​ដែល​មាន​ស្រាប់​នៅ​អាហ្វ្រិក​កណ្តាល និង​លីបង់​អាច​ធានា​បាន​រយៈពេល ១ ឆ្នាំ​»​។

លោកស្រី Clair Van Der Vaeren អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​បេសកកម្ម​នេះ​នឹង​ធ្វើ​ការ​វាយតម្លៃ ​វាស់​ស្ទង់​ជំនាញ និង​សមត្ថភាព​ផ្ទាល់​ខ្លួន​​ពិតប្រាកដ​របស់​កង​ទាំងពីរ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​នេះ។

លោកស្រី​ថា៖ «ការ​តាំង​ចិត្ត​របស់​អស់​លោក​ក្នុង​ការ​ជួយ​​ដល់​អ្នក​ដទៃ​ចែក​រំលែក​នូវ​ជំនាញ​​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​​រងទុក្ខ​ដោយសារ​ជម្លោះ​នឹង​ក្លាយ​ជា​ប្រភព​នៃ​ការ​លើក​ទឹកចិត្ត​ដល់​បណ្តា​ប្រទេស​ជាច្រើន​ទៀត»។

កងកម្លាំង​រក្សា​សន្តិភាព​ជាង​ ២០០​ នាក់​នៅក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​មុន​ពេល​បញ្ជូន​ចេញ​កាលពី​ម្សិលមិញ​។
កងកម្លាំង​រក្សា​សន្តិភាព​ជាង​ ២០០​ នាក់​នៅក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​មុន​ពេល​បញ្ជូន​ចេញ​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

ក្នុង​ចំណោម ១២២ ប្រទេស​បង់ក្លាដែស​បាន​ចំណាត់​ថ្នាក់​លេខ ១ ខាង​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​បេសកកម្ម អ.ស.ប ច្រើន​ជាង​គេ​បង្អស់ លេខ ២ បាន​ទៅ​ប្រទេស​ឥណ្ឌា និង​លេខ ៣ ប្រទេស​ប៉ាគីស្ថាន។

សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ​ឥណ្ឌូនេស៊ី​ទទួល​បាន​លេខ ១ ម៉ាឡេស៊ី​លេខ ២ ហើយ​កម្ពុជា​លេខ ៣ សម្រាប់​ការ​បញ្ជូន​កងទ័ព​ច្រើន​ជាង​គេ​។ កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ សម្រាប់​តំបន់​អាស៊ាន​ផ្នែក​ខាង​បញ្ចូន​កងទ័ព​ស្ត្រី​ទៅ​ក្រៅ​ប្រទេស​បាន​ច្រើន​ជាង​គេ​។

ចាប់​តាំងពី​ឆ្នាំ ២០០៦ រហូត​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​សរុប​ចំនួន ៣១៥៦ នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​សរុប ១០៤ នាក់​ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ។ បច្ចុប្បន្ន​កម្ពុជា​មាន​កងកម្លាំង​​ប្រមាណ​ជាង ៨៩០ នាក់​ដែល​កំពុង​បំពេញ​បេសកកម្ម​ដែល​​ធ្វើឲ្យ​កម្ពុជា​ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាង​គេ​លំដាប់​ទី ៣ នៅក្នុង​តំបន់​អាស៊ាន​។

កាលពី​ខែ​មិថុនា ឆ្នាំ ២០១៤ កង​រក្សា​សន្តិសុខ​កម្ពុជា​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ពុល​អាហារ​នៅ​រដ្ឋ​ម៉ាលី​ជាប់​សមុទ្រ​នៃ​អាហ្វ្រិក​ខាង​លិច​ហើយ​ក្រោយ​មក​នៅ​ខែ​សីហា ឆ្នាំ​ ២០១៥ កង​រក្សា​សន្តិសុខ​កម្ពុជា​ពីរ​នាក់​ទៀត​ក៏​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​រថពាស​ដែក​ចម្បាំង​របស់​ពួកគេ​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​សាធារណរដ្ឋ​ម៉ាលី​ដូច​គ្នា​នេះ៕

អត្ថបទគួរចាប់អារម្មណ៍

  • កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

  • ភ្នំពេញៈ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

  • ភ្នំពេញ: ក្នុង​ចំណោម​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​សិល្បៈ​ចម្អិន​ម្ហូបអាហារ ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ភព​ផែន​ដី និង​បង្កប់​រឿង​រ៉ាវ​ប្រពៃណី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អេស្ប៉ាញ ប៉េរូ​សហរដ្ឋអាមេរិក​ ថៃ ដាណឺម៉ាក​ នូវែលសេឡង់ ចិន ជប៉ុន អ៊ីតាលី និង​ម៉ិកស៊ិក អាហារ​នៅ​​ផ្ទះ​ប្រពៃណី​បុរាណ​មួយ​​​តាម​ដង​ទន្លេ​មេគង្គ

  • ភ្នំពេញៈ ទាំង​អ្នកនយោបាយ អ្នកវិភាគ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាត់ទុក​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល ៣ ​ថ្ងៃ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះ

  • ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ដល់​ នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ​។

  • បន្ទាយមានជ័យៈ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ពលករ​ខ្មែរ​ពី ​៤០០ ទៅ​ ៥០០​ នាក់​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ឆ្លងដែន ដើម្បី​បាន​ចូលទៅ​ធ្វើការ ឬ​លក់ដូរ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ទាំង​ ២​ បាន​ឯកភាព​គ្នា​បើក​ច្រកព្រំដែន​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែឧសភា ក្នុង​កម្រិត​ថ្នាក់​តំបន់​។