ភ្នំពេញ៖ ករណី​អ្នក​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់ ១២០ នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​នេះ ខណៈ​មនុស្ស​ចំនួន ៥២០ នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ និង​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០១ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី ០៩ ខែ​ឧសភា​នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន ៥២០ នាក់ បន្ថែម​ទៀត ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៥១៥ នាក់ និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន ០៥ នាក់។

គិត​ត្រឹមព្រឹក ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៩ ២៣៧ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ៧ ៦៤១ នាក់ និង​អ្នក​ស្លាប់​ចំនួន ១២០ នាក់៕