ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ៣១ ​បន្ថែម​ទៀតកាល​ពី​ថ្ងៃ​ម្សិលមិញ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំង​អស់​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ ៨៤ ​នាក់​។ នេះបើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ប្រកាស​កាល​ពី​យប់​មិញ​។​

បើ​តាម​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ថ្ងៃ​ទី​ ២២ ខែ​ មីនា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ១០ ​យប់ ​បាន​បង្ហាញ​ថា សំណាក​វត្ថុ​​វិភាគ​របស់​បុរស​ និង​ស្ត្រី​ជនជាតិ​បារាំង​ចំនួន​ ២៩ នាក់ និង​បុរស​ជនជាតិ​ខ្មែរ​ចំនួន ​២ នាក់ វិជ្ជមាន​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​ជា​ករណី​ថ្មី​បន្ថែម​ទៀត​រក​ឃើញ​​នៅ​ខេត្ត​ព្រះសីហនុ​។​

បុរស​ និង​ស្ត្រី​ជនជាតិ​បារាំង​ទាំង​ ២៩​ នាក់​នោះ​ គឺ​ជាអ្នក​ទេសចរ ​រី​ឯ​បុរស​ជន​ជាតិ​ខ្មែរ​ចំនួន ​២ ​នាក់​ ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ពី​ជនជាតិ​បារាំង​ទាំង​នោះ​ គឺ​ជា​អ្នក​មគ្គុទេស​ទេសចរ​។ ខាង​ក្រោម​នេះ​គឺ ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល​៖