ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត កាលពីយប់មិញដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់នៅកម្ពុជាបានកើនឡើងដល់ចំនួន ៩១ នាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៣០ នាទីយប់ បានបង្ហាញថា សំណាកពីវិទ្យានស្ថានប៉ាស្ទ័រកម្ពុជា ចំនួន ៤ នាក់ វិជ្ជមានកូវីដ ១៩ ថ្មីទៀត។ ក្នុងចំណោម ៤ នាក់នោះ មានជនជាតិអង់គ្លេស ២ នាក់ និងជនជាតិអាមេរិកាំង ២ នាក់។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ជនជាតិអង់គ្លេស និងជនជាតិអាមេរិកាំងទាំង ៤ នាក់នេះ ជាអ្នកដែលនៅក្នុងចំណោមអ្នកដំណើរតាមនាវា Viking Cruise Journey ដែលបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ហើយពួកគេត្រូវបានរកឃើញថា មានវីរុសកូវីដ ១៩ នៅវេលាយប់ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០។ ពួកគាត់កំពុងត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖