ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ កូវីដ ១៩ ចំនួន ១២ ករណីទៀត កាលពីថ្ងៃទី ១៦ ដោយ ១១ ករណី ពាក់ព័ន្ធនឹងខ្មែរអ៊ិស្លាមដែលបានត្រឡប់ពីចូលរួមពិធីបែបសាសនា នៅប្រទេស ម៉ាឡេស៊ី ហើយមួយករណីទៀត ពាក់ព័ន្ធនឹងបុរសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេស ថៃ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីទាំង ១២ ថ្មីនេះ មាន ២ ករណី នៅខេត្ត បន្ទាយមានជ័យ ២ ករណី នៅរាជធានីភ្នំពេញ ២ ករណី នៅកំពង់ឆ្នាំង ៤ ករណី នៅបាត់ដំបង ១ ករណី នៅខេត្តកំពត និងមួយករណីទៀតនៅខេត្ត ត្បូងឃ្មុំ។
ក្រសួងបានបញ្ជាក់ថា៖ «បុរសជនជាតិអ៊ិស្លាមទាំង ១១ នាក់ខាងលើនេះ ជាអ្នកក្នុងចំណោមអ្នកដែលបានវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី សរុប ៧៩ នាក់»៕
វីដេអូ៖