The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មកររោងចក្រ SL នឹងតវ៉ាមុខក្រសួងសង្គមកិច្ច

កម្មកររោងចក្រ SL នឹងតវ៉ាមុខក្រសួងសង្គមកិច្ច

កម្មកររោងចក្រ SL នឹងតវ៉ាមុខក្រសួងសង្គមកិច្ច

ភ្នំពេញៈ កម្មករ​កាត់ដេរ និង​អ្នកគាំទ្រ​ប្រហែល ៦០០០ នាក់ ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ការតវ៉ា​នៅ​មុខ​ក្រសួង​សង្គមកិច្ច​ និង​សាលាក្រុង​ភ្នំពេញ​ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​គាំទ្រ​ការតវ៉ា​របស់​ពួកគេ​ដែល​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី ២ ហើយ។

លោកឡាច ស៊ីធន ​កម្ម​ករ ​និង​ជា​សមាជិក​សហជីព ​ស៊ីខៅឌូ ​ដែល​តំណាង​កម្មករ​នៅ​រោងចក្រ SL ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ SL នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​។

លោក ​បញ្ជាក់​ថា៖ «​[កម្មករ] គ្រោង​ប្រមូល​ផ្តុំ​គ្នា និង​ស្នើ​សុំ​កិច្ច​អន្តរា​គមន៍​ពី​សាលាក្រុង ហើយ​បន្ត​ស្នើ​ក្រសួង​សង្គមកិច្ច​ជំរុញ​មន្រ្តី​រោងចក្រ SL ធ្វើ​ការចរចា»។ បើ​តាម​លោកស៊ី​ធន​ ការ​ចរចា​លើក​ទី២ រវាង​កម្មករ​ និង​ថ្នាក់​គ្រប់គ្រង​រោងចក្រ​កាល​ពី​ថ្ងៃ​សុក្រ ​ពុំ​ទទួល​បាន​លទ្ធផល​ទេ​។ មន្រ្តី​ក្រុមហ៊ុន​ ហាក់​មិន​ពិចារណា​លើ​ការ​ទាមទារ​របស់​កម្មករ​ឡើយ​ ដោយ​បញ្ជូន​អ្នក​បកប្រែ​ដែល​គ្មាន​សិទិ្ធ​អំណាច​មក​ចរចា​ជា​មួយ​តំណាង​កម្មករ​។ ​ក្នុង​ចំណោម​ការ​ទាមទារ​ទាំង​៩​ចំណុច​ក៏​មាន​ការ​ទាមទារ​ប្រាក់ឈ្នួល​ប្រចាំ​ខែ​អប្បបរមា​១៥០ដុល្លារ​ផង​ដែរ​។

លោក អាត់ ធន់ ​ប្រធាន​សហជីព​ ស៊ីខៅឌូ ​បាន​ប្រាប់​កម្មករ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុមហ៊ុន​ម៉ាក​ដូច​ជា H&M, Gap និង Levi's ​ ដើម្បី​ដាក់​សម្ពាធ​លើ​ថ្នាក់គ្រប់គ្រង​SL​ឲ្យ​រក​ដំណោះស្រាយ​ជូន​កម្មករ​»។

លោក វង្ស សុវណ្ណ ​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​នៃ​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​ថា កម្មករ​ SL ​ទាម​ទារ​ច្រើន​ពេក និង​ថា​ គណៈកម្មាធិការ​លោក​ចង់​ឲ្យ​មាន​ការ​សម្របសម្រួល​គ្នា។ «​យើង​មិន​ចង់​ឲ្យ​កម្មករ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ទេ ព្រោះ​វា​ស្ទះ​ចរា​ចរណ៍»៕ TK

អត្ថបទគួរចាប់អារម្មណ៍