The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​រោងចក្រ B&N បិទ​ផ្លូវ​ដើម្បី​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព




កម្មករ​រោងចក្រ B&N បិទ​ផ្លូវ​ដើម្បី​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព

កម្មករ​រោងចក្រ B&N បិទ​ផ្លូវ​ដើម្បី​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព

131128_05b
កម្មករ និងកម្មការិនីរោងចក្រ B N នាំគ្នាធ្វើការតវ៉ា ទាមទារប្រាក់អតីតភាពការងារ កាលពីថ្ងៃម្សិលមិញ

ភ្នំពេញៈ កម្មករ​រោងចក្រ B &N ប្រមាណ ៣០០ នាក់ បាន​បិទ​ផ្លូវ​មួយ​នៅ​មុខ​រោងចក្រ​ក្នុង​ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ អស់​ពីរ​ម៉ោង​កាល​ពី​ថ្ងៃ​ម្សិលមិញ គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ។

លោក ម៉ៃ ស៊ីម៉ា មន្រ្តី​សម្ព័ន្ធ​សហជីព​កម្មករ​និយោជិត បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​រោងចក្រ​កាត់​ដេរ B&N នៅ​សង្កាត់ ទួលសង្កែ បាន​ដើរ​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ ដែល​អ្នក​ទាំង​នោះ​គួរ​ទទួល​បាន​ក្រោម​កិច្ច​កុងត្រា​របស់​ម្ចាស់​រោងចក្រ​ពី​មុន និង​កុងត្រា​ថ្មី​ដែល​ធ្វើ​ជាមួយ​ថៅកែ​ថ្មី ដែល​បាន​ទិញ​រោងចក្រ B&N កាល​ពី បី-បួន ខែ​មុន។

លោក ស៊ីម៉ា ថ្លែង​ថា៖ «កម្មករ ចង់​ឲ្យ​រោងចក្រ​បញ្ចប់​កុងត្រា​របស់​ពួក​គេ ហើយ​ឲ្យ​ប្រាក់​អតីតភាព​ការងារ ៥ ភាគរយ។ លោក បាន​អះអាង​បន្ត​ថា កម្មករ​ខ្លះ បាន​ធ្វើការ​នៅ​រោងចក្រ B&N ជាង ១០ ឆ្នាំ​ហើយ។ លោក បាន​មាន​ប្រសាសន៍​បន្ត​ថា៖ «ពួក​គេ បារម្ភ​ថា ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ នឹង​បាត់បង់»។

លោក​បាន​បន្ត​ថា ខណៈ​ដែល​កម្មករ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ម្សិលមិញ គណៈ​គ្រប់​គ្រង B&N ម្នាក់ បាន​អញ្ជើញ​តំណាង​សហជីព​ឲ្យ​ចូល​ខាង​ក្នុង​ដើម្បី​ចរចា ប៉ុន្តែ​ភាគី​ទាំង​ពីរ មិន​បាន​ស្វែង​រក​ដំណោះស្រាយ​ទេ។

លោក ស៊ីម៉ា បាន​បញ្ជាក់​ថា មន្រ្តី​សហជីព និង​រោងចក្រ នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​នេះ​ដើម្បី​ចរចា​ថែម​ទៀត៕ PS

អត្ថបទគួរចាប់អារម្មណ៍