ភ្នំពេញៈ កម្ម​ករ-កម្មការិនី​ ​ប្រមាណ ​២៧៣ ​នាក់​នៃ​រោង​ចក្រ​កាត់​ដេរ​ស្បែក​ជើង​ ប៊ុន​តើស ដែល​ ស្ថិត​ក្នុង​ភូមិ​ខ្លា​គ្រ​ហឹម​ឃុំតា​ភេម ស្រុក ត្រាំ​កក់ ខេត្ត​តាកែវ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ ​នៅ​ព្រឹក​ថ្ងៃ​ទី ​៩ ​កក្កដានេះ​ ក្រោយ​ពី​មាន​ករណី​កម្មកា​រិនី​ម្នាក់​ បាន​វាយ​ឡេវ​កិប ស្បែក​ជើង ត្រូវ​ចំម្រាម​ដៃ​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម។ នេះបើតាម​ លោក ហេង ប៉េងឃាង តំណាង​រោង​ចក្រ​កាត់​ដេរ​ស្បែក​​ជើង​ប៊ុន​តើស​។

លោក​បាន​ថ្លែង​ថា៖ ​«ពេល​នេះ​បុគ្គ​លិក​រដ្ឋ​បាល​នៃ​រោង​ចក្រ​របស់​យើង​កំពុង​រួម​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ត្រាំ​កក់​ជួយ​អន្ត​រាគមន៍​បញ្ជូន​ពួក​គេ​ទៅ​ពិនិត្យ​ព្យា​បាល​ នៅ​ឯ​មណ្ឌល​សុខ​ភាព​ស្រុក​ ត្រាំ​កក់»​។

លោក​ ឌុក​ ធី​យ៉ា​ អធិការ​ស្រុក​ត្រាំកក់​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ខណៈ​​លោក​​កំពុង​ចុះ​ជួយ​អន្តរា​គមន៍​ដឹក​នាំ​​​ កម្ម​ករ-កម្មការិនី​​ដួល​សន្លប់​ទាំង​នោះ​ទៅ​​​​​មណ្ឌល​សុខ​ភាព​និង​​បាន​ស៊ើប​សួរ​ដោយ​ផ្ទាល់​ទៅ​លើ​ជន​រង​គ្រោះ​​​ថា​មូល​ហេតុ​មក​ពី​ពួកគេឃើញ​ឈាម​មិត្ត​ភ័ក្ដិ​ដែល​ត្រូវ​របួសពី​ដំបូង​។

លោកថា៖«ករណី​កម្ម​ការិនី​ដួល​សន្លប់​ខាង​លើ​នេះ បណ្ដាល​មក​ពី​ពួក​គេ​មាន​ការ​ភ័យ​តក់​ស្លុត​នៅពេល​ឃើញ​មិត្ត​រួម​ការ​ងារ​របស់​ពួក​គេ​រង​របួស​ហូរ​ឈាម​ច្រើន​ពេក»​៕