ដើម្បី​ចូលរួម​អបអរ​ក្នុង​ឱកាស​បុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល​នាពេល​ខាងមុខ​នេះ នៅ​ទីតាំង​ Showroom ​របស់​ក្រុមហ៊ុន​ស៊ីងម៉ឹង និង​ឌីជី​បាន​ធ្វើ​កម្មវិធី​ផ្តល់ជូន​ពិសេស​ដល់​អតិថិជន​ដែល​បាន​ចូលមក​ទិញ​សម្ភារ​អេឡិចត្រូនិច​នៅ​ទីតាំង​ Showroom ​ដោយផ្ទាល់ ដោយ​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពិសេស​គឺ​អតិថិជន​គ្រាន់តែ​ទិញ​សម្ភារ​អេឡិចត្រូនិច​អស់​ចំនួន $100 ​បញ្ចុះតម្លៃ​ជូន​ $10 ចំនួន $200 បញ្ចុះតម្លៃ​ជូន​ $20 ចំនួន​ $300 បញ្ចុះតម្លៃ​ជូន​ $30 និង​មានការ​ផ្តល់ជូន​គណនី​ VIP ​សម្រាប់​ការទស្សនា​ទូរទស្សន៍​តាមរយៈ​ទូរស័ព្ទដៃ​ Splus ការវេចខ្ចប់​ជា​កាដូ​ជូន​មិត្តភក្តិ បងប្អូន ម៉ាក់ប៉ា និង​មនុស្ស​ជា​ទីស្រលាញ់​របស់លោក​អ្នក និង​មាន​ការផ្តល់​ជូន​កាដូ​ជាច្រើន​ទៀតផង​ដែរ​។ កម្មវិធី​ពិសេស​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២០ ​រហូត​ដល់​ថ្ងៃទី​ ៣ ខែ​មករា ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ​។

រួសរាន់​ឡើង ការផ្តល់ជូន​នេះ​មាន​រយៈពេល​ ២ ​សប្តាហ៍​តែប៉ុណ្ណោះ និង​សម្រាប់តែ​អតិថិជន​អញ្ជើញ​មកកាន់​ទីតាំង Showroom ក្រុមហ៊ុន​ស៊ីងម៉ឹង និង​ឌីជី​ដោយផ្ទាល់​។

អាសយដ្ឋាន​ Showroom របស់​ក្រុមហ៊ុន​ស៊ីងម៉ឹង៖ ផ្ទះ​លេខ​ ២៩ ផ្លូវ​ ៥៩២ សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

អាសយដ្ឋាន​ Showroom របស់​ឌីជី​៖ អាគារ​ ៣៦៨ ផ្លូវ​ ១៦៣ សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ​៖ 096 6661 888/089 966 888 /031 996 6888/078 777 555/098 777 555 ។